ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ផ្ទះមួយខ្នងត្រូវភ្លើងឆេះ​ស្ទើរ​ទាំងស្រុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ឈើ​លើ ថ្ម​ក្រោម​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ដែល​ការ​ឆេះ​នេះ តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ ករណី​នេះ​ដែរ​បាន​កើត​មាននៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៨…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ឈើ​លើ ថ្ម​ក្រោម​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ដែល​ការ​ឆេះ​នេះ តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ករណី​នេះ​ដែរ​បាន​កើត​មាននៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង បណ្តាល​អោយ​ឆេះ​ផ្ទះ​០១​ខ្នង ដែល​មាន​ទំហំ​០៧×០៩​ម៉ែត្រ សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម និង​ដំបូល​ប្រក​ស៊ី​ប្រូ ដែល​ជា​កម្ម​សិទ្ធ ឈ្មោះ សឹង រឿ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​។

លោក​អធិការ​បាន​បន្ត​ថា តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​នេះ មូលហេតុ​ឆ្លង​ចរន្ដ​អគ្គី​ស​នី​។ លោក​អធិការ​បាន​បន្ថែម​ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង (​សំលៀក​បំពាក់ គ្រឿង​សង្ហា​រឹម និង​របស់​ប្រើប្រាស់​ផ្សេង​ៗ​មួយ​ចំនួន​)​។

យ៉ាងណា​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​យន្ត​ពន្លត់​អគ្គិភ័យ និង​ទឹកជា​ច្រើន​រថយន្ត​ដើម្បី​បង្ការ​មិន​ឲ្យ​ឆ្លង​រាលដាល​ដល់​លំនៅ​ឋាន​បន្តបន្ទាប់​ទៀត​។

សូម​បញ្ជាក់​ថា នៅ​ខែមករា​ដើមឆ្នាំ​២០២៣​នេះ​ក្នុងស្រុក​ព្រៃ​នប់ នេះ​ជា​ករណី​ទី​២ ហើយ​ដែល​បង្ក​ឲ្យ​លំនៅ​ដ្ឋា​ន​ចំនួន​២​ខ្នង​បាន​ឆេះ​ដោយ​អគ្គិភ័យ​ស្ទើរ​ទាំងស្រុង​ហើយ​ក្នុង​ករណី​ទី​មួយ​រហូត​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់​ស្រាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ