ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កាពីវេលាម៉ោង១៥និង១០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះអនុវត្តវិធានការរដ្ឋបាលទីតាំងមួយកន្លែងស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាកន្លែងធ្វើអាជីវកម្ម បោះដុំ ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarett ) និងអេចឈ៍ ធីភី ដែលតែងហៅថា (Hybrid) បានធ្វើការដកហូត មានចំនួនសរុប ១៨កេសធំ ៤៧កេសតូច ។
ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯង អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានធ្វើកិច្ចសន្យាលើកទី១ ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម អោយបញ្ឈប់ធ្វើសកម្មភាព នាំចូល និងលក់ចែកចាយ ចាប់ពីពេលនេះតទៅ ។
កន្លងមកផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអប់រំផ្សព្វផ្សាយណែរនាំ និងហាមឃាត់មិនឲ្យមានការចរាចរណ៍នាំចូល និងចែកចាយផលិតផល SISHA បារីអេឡិចត្រូនិក( ECigarett ) និងអេចឈ៍ ធី ភី ដែល តែងហៅថា (Hybrid) ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ