ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដីសរសៃប្រសាទ វាយសម្លា.ប់ប្រពន្ធ ហើយរត់បាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

 ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា មានជំងឺសរសៃប្រសាទ ហើយខានលេបថ្នាំ​ព្យាបាលមួយ​រយៈពេលមកហើយនោះ ស្រាប់តែជំងឺរើឡើង លែងដឹងខុសត្រូវ ក៏បានយកដែក​បំពង់ទីប វាយប្រពន្ធរបស់ខ្លួន រហូតដល់ស្លា.ប់…

 ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា មានជំងឺសរសៃប្រសាទ ហើយខានលេបថ្នាំ​ព្យាបាលមួយ​រយៈពេលមកហើយនោះ ស្រាប់តែជំងឺរើឡើង លែងដឹងខុសត្រូវ ក៏បានយកដែក​បំពង់ទីប វាយប្រពន្ធរបស់ខ្លួន រហូតដល់ស្លា.ប់ នៅក្នុងបន្ទប់ឡៅតឿ។ បន្ទាប់មក បុរសនោះ បានរត់គេចខ្លួនបាត់ស្រមោល ហើយពុំមាននរណាម្នាក់ បានដឹងភ្លាមៗ នោះឡើយ រហូត​រយៈពេល​​ប្រមាណ ៤ម៉ោងក្រោយមក ទើបកូនចៅ ប្រទះឃើញម្ដាយដេកស្លា.ប់ បង្កឲ្យមាន​ការភ្ញាក់ផ្អើល។

ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែរហូតវេលា​ម៉ោង ៥ល្ងាចថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើល ដឹងដល់កូនចៅ​។

ជនសង្ស័យ ជាប្ដី ឈ្មោះ ស៊ាង សេត អាយុ ៥៩ឆ្នាំ ខណៈនេះ នគរបាល កំពុងតាមចាប់ខ្លួន។ ចំណែកស្រ្តីរងគ្រោះ ដែលស្លា.ប់ ឈ្មោះ លី សុភា អាយុ ៥៤ឆ្នាំ។ អ្នកទាំង២ រស់នៅក្នុងផ្ទះកើត​ហេតុ។

អ្នករស់នៅជិតខាងប្ដីប្រពន្ធវ័យចំណាស់ខាងលើ បាននិយាយថា នៅមុនពេលកើតហេតុ ប្ដីប្រពន្ធ ១គូនេះ ស្នាក់នៅក្នុងផ្ទះកើតហេតុតែ ២នាក់ទេ ដោយកូនចៅ ជាប់រវល់ចេញក្រៅអស់។ ​ប្ដី មាន​ជំងឺ​សរសៃ​ប្រសាទយូរមកហើយ កន្លងមក បានលេបថ្នាំព្យាបាលជំងឺ​ជាប់ជាប្រចាំថែមទៀតផង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គាត់ពុំបានលេបថ្នាំសរសៃប្រសាទទៀតឡើយ ទើបសង្ស័យជំងឺ​រើ​ឡើង ហើយក៏បានវាយសម្លា.ប់ស្រ្តី ជាប្រពន្ធបែបនេះតែម្ដង។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈពេលមានរឿងកើតឡើង ពុំមាននរណា បានដឹងភ្លាមៗនោះឡើយ សូម្បីតែកូនចៅពួកគាត់ ក៏អត់បានដឹងដែរ​។ ប៉ុន្តែនៅវេលាម៉ោង​ប្រមាណ ១រសៀលថ្ងៃកើតហេតុ ពួកគាត់បានឃើញបុរសជាប្ដី ដែលកើតសរសៃប្រសាទនោះ កាន់ដែកបំពង់ទីប១ កំណាត់ដើរចេញពីក្នុងផ្ទះ។ ប៉ុន្តែពុំបានចាប់អារម្មណ៍ថា គាត់វាយសម្លា.ប់​ប្រពន្ធបែបនេះឡើយ។​ លុះច្រើនម៉ោងក្រោយមក ខណៈដែលកូនចៅគាត់ ចូលដល់ផ្ទះ ទើបដឹង​បន្ទាប់ពី​ឃើញម្ដាយ ដេកស្លា.ប់នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ។

ប្រភពខាងលើ បានបញ្ជាក់បន្ថែមទៀតថា ពេលនោះ កូនៗ បានរាយការណ៍​ជូនអាជ្ញាធរ។ ចំណែក​ក្រុ​ម​សង្រ្គោះ​អង្គភាព ៧១១ ក៏បានចេញទៅសង្រ្គោះដែរ។ ប៉ុន្តែពេលទៅដល់ពិនិត្យ ឃើញជនរងគ្រោះស្លា.ប់ បាត់ទៅហើយ។ ក្រោយពេល​កើតហេតុនគរបាលប៉ុស្តិ៍ចោមចៅ រួមជាមួយនគរ​បាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេក​ទេស​វិទ្យា​សាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យ។ ជាលទ្ធផល បានរកឃើញស្រ្តីរងគ្រោះ​ស្លា.ប់​ដោយផុងលលាដ៍ក្បាល បន្ទាប់មក បានប្រគល់សព​ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតា​មប្រពៃ​ណី​។

រហូតដល់យប់ថ្ងៃទី២៧ ខែមករានេះ ​បុរសជាប្តីនោះ ត្រូវបាននគរបាល ឃាត់ខ្លួនបានហើយ ខណៈកំពុង​ដើរនៅតាមផ្លូវវេងស្រេង នៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ