ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ថុង សុវណ្ណរង្សី ត្រូវបានជ្រើសតាំង​ជាអគ្គលេខាធិការ​ក្លិបអ្នកកាសែតកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មាន​ កោះសន្តិភាព ត្រូវបានជ្រើសតាំង​ជាអគ្គលេខាធិការ​ក្លិបអ្នកកាសែតកម្ពុជា។ លោកស្រី ថុង វណ្ណរង្សី…

ភ្នំពេញ៖ លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មាន​ កោះសន្តិភាព ត្រូវបានជ្រើសតាំង​ជាអគ្គលេខាធិការ​ក្លិបអ្នកកាសែតកម្ពុជា។ លោកស្រី ថុង វណ្ណរង្សី បាន​ក្លាយជា​សមាជិក​គណៈកម្មាធិការ​នាយកក្លិបអ្នកកាសែតកម្ពុជា ២អាណត្តិរួចមកហើយ គិតចាប់ពីឆ្នាំ២០១៧​។

ក្នុងអាណត្តិទី៧ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៦ លោកស្រី ថុង សុវណ្ណរង្សី ក៏ត្រូវបាន​សមាជិ​កក្លិបអ្នកកាសែតកម្ពុជា បានបោះឆ្នោត​ជ្រើសតាំង​ជាសមាជិកគណៈកម្មាធិការនាយក ក្លិបអ្នកកាសែតកម្ពុជា ជាមួយនឹង​សមាជិក​គណៈកម្មាធិការនាយក ៨រូបផ្សេងទៀត​។

ការបោះឆ្នោតជ្រើសតាំង​គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា ៩រូប ត្រូវបាន​ធ្វើឡើង កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន បឹងមាស នៅជ្រោយចង្វា​ ក្នុងរាជធានីភ្នំពេញ​។ ក្រោយ​កិច្ចប្រជុំ​បោះឆ្នោត​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីជួបជុំ​អាហារសាមគ្គី​​ ដែល​រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា​។

គណៈកម្មាធិការនាយកថ្មី របស់ក្លិបអ្នកកាសែតកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង នាល្ងាច​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣​ រួមមាន៖ ១-លោក ខៀវ កូឡា ស្ថាបនិក​ក្លិបអ្នកកាសែតកម្ពុជា ២-លោក ជេត សន ស្ថាបនិក​ក្លិបអ្នកកាសែតកម្ពុជា ៣-លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព ៤-លោក ទាវ សារៈមុនី និពន្ធនាយក​សារព័ត៌មាន​រស្មីកម្ពុជា ៥-លោក នៅ សុភ័ស្ស នាយក​សារព័ត៌មាន Click News នៃ CBS ៦-លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លង​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មានជប៉ុន ក្យូដូ​ ៧-កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ FM ៨-លោក លាង ដឺលុច សហស្ថាប​និក​សារព័ត៌មាន​ថ្មីៗ និង៩-លោក សៅ ភិរុណ អគ្គនាយករង BTV។

ក្រោយ​សមាជិក​ក្លិបអ្នកកាសែតកម្ពុជា បានបោះឆ្នោតជ្រើសតាំង​សមាជិកគណៈកម្មាធិការ​នាយក​ថ្មី ទាំង ៩រូបរួចមក គណៈកម្មាធិការ​នាយកទាំង ៩រូប បានជួបប្រជុំ​គ្នា ហើយ​បានសម្រេចជ្រើស តាំង​លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ហើយ​លោកស្រី ថុង សុវណ្ណរង្សី ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា​។ ក្នុងនោះ លោក ខៀវ កូឡា ក៏ត្រូវបានជ្រើសតាំង​បន្ថែម​ជាទីប្រឹក្សារបស់ប្រធានក្លិបអ្នកកាសែត​កម្ពុជា ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ