ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រុក​ជួសជុល​ផ្លូវ​​៤​ខ្សែ​ ទៅ​កាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ ឱ្យ​​បាន​រួចរាល់​មុន​ស៊ី​​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំ​ពេញ​ ៖ ផ្លូវ​ចំនួន​៤​ខ្សែ គឺម​​ហា​វិ​ថី​ឈ្នះ​ឈ្នះ ផ្លូវជាតិ​លេខ​៦ ផ្លូវ​ស្រប​មាត់ទន្លេ និង​ផ្លូវ​ត​

​រាជធានី​​ភ្នំ​ពេញ​ ៖ ផ្លូវ​ចំនួន​៤​ខ្សែ គឺម​​ហា​វិ​ថី​ឈ្នះ​ឈ្នះ ផ្លូវជាតិ​លេខ​៦ ផ្លូវ​ស្រប​មាត់ទន្លេ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច ក្បែរ​បុរី អ័​រ​គី​ដេ ឆ្ពោះទៅ​កាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពង់​មមាញឹក ធ្វើការ​ជួសជុល​កែ​លម្អ ដើ​​ម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរា​ចរណ៍​​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ការ​អ៊ុត​កៅស៊ូ ខណៈ​ដែល​ក្រុមការងារ​នៃ​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ជួសជុល​គ្រឹះ​ និង​អ៊ុត​កៅស៊ូ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ ។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា​នេះ​ បាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ ការ​អ៊ុត​កៅស៊ូ និង​វាស់​កំ​ដៅ​កៅស៊ូ មុន​នៃ​ការ​អ៊ុត ជាមួយ​និង​ការ​វាស់​កំរាស់​សាច់​កៅស៊ូ​ដែល​ត្រូវ​អ៊ុត​ផង​ដែរ ដើម្បី​អោយ​ដឹង​ថា ការ​អ៊ុត​កៅស៊ូ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦A​នេះ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​ត្រឹមត្រូវ​តាម​កំរាស់​កៅស៊ូ​ដែល​បាន​កំណត់​ឬទេ​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា​នេះ​ថា​៖ តាម​ប្រសាសន៍​ណែនាំ​ពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានអោយ មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​ជួសជុល​គ្រឹះ​អ៊ុត​កៅស៊ូ ដាក់​លូ រៀប​កា​រឺ​ឡា គូស​គំ​នូ​ស​ចរាចរណ៍ ជាមួយ​និង​ដាំ​ដើមឈើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A អោយ​បាន​រួចរាល់​នៅ​មុន​ខែ​០៣ ឆ្នាំ​២០២៣ ពោល​គឺ​អោយ​បាន​រួចរាល់​នៅ​មុនការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នា​ខែឧសភា ឆ្នាំ​២០២៣ ខណៈ​ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

កំ​ណាត់​ផ្លូវជាតិ​លេខ​៦A​នេះ ជា​ផ្លូវ​ក្នុង​ចំណោម​ផ្លូវ​៤​ខ្សែ ដែល រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ជួស​ជុស​និង​ស្ថាបនា ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ដោយ​ចាប់ផ្តើម​ពី​ខែកញ្ញា ឆ្នាំ​២០២២​ និង​គ្រោង​បញ្ចប់​នៅ​ខែ​មិ​នា​ ឆ្នាំ​២០២៣ ដែល​មាន​ប្រវែង​១៧​គីឡូម៉ែត្រ​កន្លះ ជាមួយនឹង​ការ​ដាក់​លូ​សងខាង​ផ្លូវ​ទំហំ​មុខកាត់​១​ម៉ែត្រ​ប្រវែង​៣៥​គីឡូម៉ែត្រ រៀប​កា​រឺ​ឡា គូស​គំ​ណូ​ស​ចរាចរណ៍ និង​ដាំ​ដើមឈើ រហូត​ដល់​ព្រំប្រទល់​ខេត្តកណ្តាល ។ ការងារ​នេះ​គិត​មក​ដល់​ពេល​នេះ​សម្រេច​បាន​៨០​ភាគរយ​ហើយ ។

ផ្លូវ​ទាំង​៤​ខ្សែ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ និង​ជួសជុល​អ៊ុត​កៅស៊ូ​ឆ្ពោះទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ រួម​មាន មហាវិថី​ឈ្នះ ឈ្នះ មាន​ទទឹង​ផ្លូវ​២០​ម៉ែត្រ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ផ្លូវជាតិ​លេខ​៦A​ប្រវែង​១៧​គីឡូម៉ែត្រ​កន្លះ និង​ផ្លូវ​ថ្មី​២​ខ្សែ​ទៀត ដោយ​ស្ថាបនា​ស្រប​តាម​ទន្លេសាប​ផ្នែក​ខាងកើត បែកខ្នែង​ជា​២​ផ្នែក​ឆ្ពោះ​ឡើង​មហាវិថី ឈ្នះ ឈ្នះ គឺ​ខ្សែ​ទី​១​ផ្លូវ​ស្រប​មាត់ទន្លេ ចាប់ពី​ផ្លូវជាតិ​លេខ​៦ ដល់​មហាវិថី​ឈ្នះ ឈ្នះ ។

លោក​សាំ ពិសិដ្ឋ ក៏​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ជួយ​ថែរក្សា​កា​រ៉ឺ​ឡា​ថ្មើរជើង ដោយ​កុំ​ដាក់​តាំង​លក់​អី​​វ៉ា​ន់ ការ​ចត​ជាដើម​លើ​ការ​រឺ​ឡា ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នកដំណើរ​ថ្មើ​ជើង​ និងជួយ​ថែរក្សា​លូ​ និង​ស្លាក​សញ្ញា​ចរាចរ​កុំអោយ​ខូចខាត​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ