ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីម្នាក់​ឮសំឡេង​មនុស្សផ្លោះរបង​ចូលផ្ទះ​ លុះស្ទុះ​ទៅបើកភ្លើងមើល​ផ្អើល​

1 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​ឡើង​ផ្លោះ​របង​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង ប៉ុនប៉ង​ចូល​លួច​

​​រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​ឡើង​ផ្លោះ​របង​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នោះ ប៉ុន្តែ​ត្រូ​វ​បាន​ម្ចាស់ផ្ទះ​ដឹង​ទាន់​ក៏​បាន​ដេញ​តាម​ឃាត់ខ្លួន​បាន បន្ទាប់​មក​បាន​ប្រគល់​ជូន​នគរបាល​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​០៩ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង បុរី​DR​រ៉េ​ស៊ី​ដិ​ន ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ជា​ជនសង្ស័យ​ម្នាក់ខាងលើ​​នោះ​ឈ្មោះ កែវ រាជ​រ័​ត្ន អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ប្រាប់​នគរបាល​រួច​ហើយ​ថា ខ្លួន​ពិតជា​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​ខាងលើ​ក្នុង​បំណង​លួច​យក​ទ្រព្យសម្បត្តិ​មែន​។ ប៉ុន្តែ​ពុំ​ទាន់​បាន​លួច​ផង​ត្រូវ​ម្ចាស់​គេ​ទាន់​ក៏​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្ដង ចំ​ណែ​ម្ចាស់ផ្ទះ​ឈ្មោះ តុ​ម បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​គាត វួ​ច​ឈី​ន មុខរបរ​លក់ដូរ ។

ម្ចាស់ផ្ទះ​ខាងលើ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើ​ត​ហេតុ ខណៈ​ពេល​កំពុង​នៅ​ក្នុងផ្ទះ​គាត់​បានឮ​សម្លេង​មនុស្ស​ផ្លោះ​របង​ចូល​ក្នុងផ្ទះ ​ហើយ​ពេល​នោះ​ថ្ងៃ​លិច​មេឃងងឹត​ទៅ​ហើយ​ ​គាត់​ក៏​ស្ទុះ​ទៅ​បើកភ្លើង​មើល​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​លោត​ផ្លោះ​របង​ចេញពី​បរិវេណ​ផ្ទះ​របស់​គាត់​ចូល​ទៅ​ផ្ទះ​អ្នក​ជិតខាង​វិញ​រួច​ក៏​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដដែល​បាន​ប្រាប់​នគរបាល​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ប្ដី​របស់​គាត់​ដែល​មានការ​នៅ​ក្រៅ​ផ្ទះ​បានដឹង ហើយ​គាត់​ក៏​ដើរ​តាម​រក​ជនសង្ស័យ​ខាងលើ ។ ​លុះ​កន្លះ​ម៉ោង​ក្រោយមក​ក៏​បាន​ប្រទះ​ឃើញ​ជន​នោះ​កំពុង​ដើរ​នៅ​តាម​ផ្លូវ​បេតុង​ក្នុង​បុរី​ខាងលើ​នោះ​ដែរ គាត់​ក៏​បាន​ឃាត់ខ្លួន​។ បន្ទាប់​មក​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ