ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ត្រូវ​បាន​លាតត្រដាង​! ឯកឧត្តម ប្រាក់ សុវណ្ណ ជា​មនុស្ស​ស្អាតស្អំ ខណៈ​បុរស​ដែល​ចោទប្រកាន់​រូប​ឯកឧត្តម ត្រូវ​ចាប់ខ្លួន​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត​បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា «​ភេ អ៊ី​ម​» អតីត​អភិបាលស្រុក​ស៊ី​ធរ​កណ្តាល និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស​ហើយ ក្រោយ​ពី​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​រក​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ទីបំផុត​បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា «​ភេ អ៊ី​ម​» អតីត​អភិបាលស្រុក​ស៊ី​ធរ​កណ្តាល និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស​ហើយ ក្រោយ​ពី​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​រក​ឃើញ​ថា បុរស​រូប​នេះ​បាន​ក្លែង​លិខិត និង​ឯកសារ​ជា​ច្រើន ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​លោក​ជំទាវ ស ចេ​ង ថា​បាន​ស៊ីដាច់​ដី​របស់​ខ្លួន ។

ការ​ចាប់ខ្លួន និង​ឃុំខ្លួន​បុរស​ឈ្មោះ ភេ អ៊ី​ម ដាក់​ពន្ធនាគារ​ព្រៃ​.​ស បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ជា​មនុស្ស​ស្អាតស្អំ និង​មិន​បាន​ពាក់ព័ន្ធ​លើ​ដី​ចំនួន​២​ទីតាំង ដែល​បុគ្គល ភេ អ៊ី​ម ចោទប្រកាន់​នោះ​ទេ ។ ដី​ចំនួន ២ ទីតាំង ដែល​បុគ្គល​ឈ្មោះ ភេ អ៊ី​ម បាន​ក្លែង​ឯកសារ​នោះ គឺ​ទីតាំង​ទី​១ មាន​ទំហំ​ដី ៧៥០ ម៉ែត្រ x ៨០០ ម៉ែត្រ ស្មើនឹង ៦០ ហិ​កតា នៅ​ចំណុច​ស្វា​បៀក ភូមិ​វាល​ស្មាច់ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​ដី​មួយ​កន្លែង​ទៀត មាន​ទំហំ​ដី ៣០០ ម៉ែត្រ x ៨០០ ម៉ែត្រ ស្មើនឹង ២៤ ហិ​កតា ស្ថិត​នៅ​ចំណុច​ត្រពាំង​គូ ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង នោះ ការ​ពិត​ដី​នោះ​ជា​កម្មសិទ្ធិ​ប្រជាពលរដ្ឋ និង​មាន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​គេ​អាស្រ័យ​ផល​លើ​ដីចម្ការ​គេ​រាល់ថ្ងៃ ។

សូម​បញ្ជាក់​ថា ដី​ទាំង ២ ទីតាំង​ខាងលើ​នេះ កន្លង​មក មាន​បុគ្គល​ឈ្មោះ ភេ អ៊ី​ម ដែល​ជា​អតីត​អភិ​បាលរង​ស្រុក​កំចាយមារ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង បាន​ក្លែង​លិខិត និង​ឯក​សារ​សាធារណៈ​ជា​ច្រើន​ដាក់​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា រូប​លោក​កាល​ពី​ឆ្នាំ ១៩៩៨ បានឱ្យ​ឯកឧត្តម ប្រាក់ សុវណ្ណ លោក សៅ សុវណ្ណ លោក ចាប អេ​ង ប៊ុ​ន ដួង លោក គង់ ម៉ា​ឡេ​ត លោក ឥន ភឿន រៀបចំ​ដី​ឱ្យ​រូប​ខ្លួន ។

សូម​បញ្ជាក់​ទៀត​ថា បុគ្គល ឈ្មោះ ភេ អ៊ឹម តាម​រយៈ​លិ​ខិ​តិ​ស្នើ​សុំ​អន្តរាគមន៍ ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ចុះ​ថ្ងៃ​ទី ៣ ខែតុលា ឆ្នាំ ២០២២ បាន​ចោទប្រកាន់​គ្មាន​ការ​ពិត​ថា ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង បាន​ធ្វើ​លិខិត​កាន់កាប់​ដី​ទាំង​ពីរ​ទីតាំង​នោះ ដែល​មាន​ចុះហត្ថលេខា​ភូមិ​-​ឃុំ ។

យ៉ាងណាមិញ ជុំវិញ​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ឹម ត្រូវ​បាន​លាតត្រដាង​ការ​ពិត​ហើយ ក្រោយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង និង​អ្នក​ពាក់ព័ន្ធ ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ឹម នោះ​ទេ ព្រោះ​រូប​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង មិន​មាន​ដី ឬ​កាន់កាប់​ដី ដូច​ការ​ចោទប្រកាន់​ឡើយ ។ ពោល​គឺ​គ្មាន​ដី ៦០ ហិត​តា នៅ​ចំណុច​ស្វា​បៀក ភូមិ​វាល​ស្មាច់ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ពាក់ព័ន្ធ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ទេ ។

សំខាន់​ជាង​នេះ​ទៅ​ទៀត ដី​នៅ​ទាំង ២ ទីតាំង​ខាងលើ គឺ​មាន​ម្ចាស់​ដី​ទាំង​អស់គេ​អាស្រ័យ​ផល​លើ​ដី​របស់​គេ ដោយ​មិន​បាន​ចាកចេញ​ទៅ​ណា​ទេ ហើយ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ក៏​មិន​ដែល​បាន​ទិញ​ដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ទទួល​បានឱ្យ​ដឹង​ថា ចំពោះ​ឯកសារ​ដែល​បុគ្គល ភេ អ៊ី​ម ថា​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ២៤ គ្រួសារ​លក់​ដី​ឱ្យ​ខ្លួន​នោះ ក៏​ជា​ឯកសារ​ក្លែង​ដែរ​។ ព្រោះ​ប្រជាពលរដ្ឋ ២៤ គ្រួសារ ដែល​បុគ្គល​ឈ្មោះ ភេ អ៊ី​ម បាន​ក្លែង​ឈ្មោះ និង​ស្នាម​មេដៃ​ផង​នោះ គឺជា​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដី​នៅ​ទីតាំង​ដែល​បុគ្គល ភេ អ៊ី​ម បាន​លើក​ឡើង​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត អត្តសញ្ញាណ​ប្រជាពលរដ្ឋ​២៤ គ្រួសារ​ដែល​បុគ្គល ភេ អ៊ី​ម ក្លែង​ឈ្មោះ និង​ស្នា​មេដៃ​ក្នុង​ឯកសារ​ថា បាន​លក់​ដី​ឱ្យ​រូប​ខ្លួន​នោះ គឺជា​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​របស់​ពួក​គេ​នៅ​ស្រុក​របស់​ពួក​គេ ព្រោះ​ខ្លះ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តស្វាយរៀង ខ្លះ​រស់នៅ​ព្រំប្រទល់​នឹង​ខេត្តកំពង់ចាម និង​ខ្លះមក​ពី​ស្រុក​ផ្សេង​ៗ​ទៀត​។

ប្រជាពលរដ្ឋ​២៤ គ្រួសារ​ដែល​បុគ្គល ភេ អ៊ី​ម បាន​លើក​ឡើង​នោះ បាន​ចូល​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថ​​កិច្ច និង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ពួក​គាត់​មិន​ដែល​ស្គាល់ឈ្មោះ និង​ស្គាល់​មុខ​លោក ភេ អ៊ី​ម នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​អះអាង​ថា ពួក​គាត់​មិន​ដែល​បាន​លក់​ដី​ឱ្យ​បុគ្គល ភេ អ៊ី​ម ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ក៏​បានឱ្យ​ដឹង​ថា ពួក​គាត់​ក៏​មិន​បានដឹង​លឺ​រឿង​ថា ភេ អ៊ី​ម បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ទេ ។ ជា​សរុប​រាល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​ដី​ខាងលើ គឺ​បុគ្គល​ឈ្មោះ ភេ អ៊ី​ម ជា​អ្នក​ក្លែង​ទាំងអស់ ។

ក្រោយ​ការ​ស៊ើបអង្កេត បុគ្គល​ឈ្មោះ ភេ អ៊ី​ម ត្រូវ​តុលាការ​រក​ឃើញ​ថា បាន​ក្លែង​លិខិត និង​ឯកសារ​ជា​ច្រើន ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ។ តែ​ទីបំផុត​បុគ្គល​ឈ្មោះ ភេ អ៊ី​ម ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​.​ស ពី​បទ​ក្លែង​លិខិត​សាធារណៈ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ជំទាវ ស ចេ​ង បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ការ​ផ្សាយ​របស់​សារព័ត៌មាន​កន្លង​មក តាម​សម្តី​របស់​បុគ្គល​ឈ្មោះ ភេ អ៊ី​ម គឺ​មិន​ពិត​នោះ​ទេ ព្រោះ​ជាស​ម្តី​តែ​ម្ខាង ព្រោះ​ក្រុម​គ្រួសារ​របស់​លោក​ជំទាវ គឺជា​មនុស្ស​ស្អាតស្អំ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ឹម នោះ​ទេ ។ ហេតុ​ដូច្នេះ​ហើយ បានជា​ពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ការ​ចោទប្រកាន់​នេះ បាន​រក​ឃើញ​ភាព​ស្អាតស្អំ​របស់​ស្វាមី​លោក​ជំទាវ គឺ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​រូប​លោក​ជំទាវ​ផ្ទាល់ ទទួល​បាន​នូវ​ភាព​យុត្តិធម៌ ព្រោះ​មិន​បាន​ស៊ីដាច់​ដី ឬ​រំ​លោ​.​ភយ​ក​ដី​របស់​បុគ្គល​ណា ដូច​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ី​ម ទេ ។

ជាក់ស្តែង បុគ្គល​ដែល​ចោទប្រកាន់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ក៏​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ពី​បទ «​ក្លែង​ឯកសារ​ជា​សាធារណៈ​» រឿង​ដី​ទាំង​ពីរ​ទីតាំង​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ