ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉​ម ប៊ុ​ន​ហេង ស្នើឲ្យចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះដែលឈរជើងប្រចាំការតាមដងផ្លូវគ្មានការអនុញ្ញាត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​អភិបាល​រាជធានី​-​ខេត្ដ​ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ​ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​តាម​ដងផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់​រង់ចាំ​ដឹក​អ្នក​រង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​យក​ទៅ​មូលដ្ឋាន​សុខាភិបាល​ឯកជន​។ យោង​តាម​លិខិត​របស់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​អភិបាល​រាជធានី​-​ខេត្ដ​ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ​ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​តាម​ដងផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់​រង់ចាំ​ដឹក​អ្នក​រង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​យក​ទៅ​មូលដ្ឋាន​សុខាភិបាល​ឯកជន​។

យោង​តាម​លិខិត​របស់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា មួយ​រយៈកាល​កន្លង​មក ក្រសួងសុខាភិបាល​ធ្លាប់​ធ្វើ​សេចក្ដីណែនាំ​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ដោយ​មិន​អនុញ្ញាត​ឱ្យ​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់ និង​រថយន្ដ​គិលានសង្គ្រោះ​របស់​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទៅ​ដឹក​អ្នក​រងគ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ដោយ​មូលហេតុ​រថយន្ដ​គិលានសង្គ្រោះ​របស់​មូលដ្ឋាន​ពុំ​មាន​គ្រូពេទ្យ​ជំនាញ និង​ពុំ​មាន​ឧបករណ៍​សម្ភារៈ​បរិក្ខារ​ពេទ្យ​ត្រឹមត្រូវ​គ្រប់គ្រាន់​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ទីកន្លែង​ទាំង​ការ​លើកដាក់ និង​ការ​បញ្ជូន​ជូន​រង​គ្រោះ​។

រូបតំណាង

ឯកឧត្តម​រដ្ឋមន្ដ្រី បញ្ជាក់​ថា «​ក្នុង​ន័យ​នេះ សូម​ឯកឧត្ដម​លោក​ជំទាវ ធ្វើការ​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់​ទាំងនោះ​ទៅ​តាម​បទ​បញ្ញា​ត្ដិ​ជា​ធរមាន និង​ឈាន​ទៅ​បិទ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងឡាយ​ណា​ដែល​នៅ​តែ​បន្ដ​សហការ​ជាមួយ​ម្ចាស់​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់​ទាំងនោះ​»​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ខេត្ដ ណែនាំ​ក្រើនរំលឹក​ឱ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ដ ពង្រឹង​បន្ថែម​នូវ​សេវា​រថយន្ដ​គិលានសង្គ្រោះ​បម្រើ​ការ​ក្នុង​សេវា​សាធារណៈ នៅ​ក្នុង​ដែន​សមត្ថកិច្ច​រៀង​ៗ​ខ្លួន​ៗ​ឱ្យ​បាន កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ចាត់វិធានការ​តាម​ការ​ណែនាំ​ខាងលើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ