ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមិននៅ ទៅវាយរថយន្តគេខ្ទេច

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរៈសេនីយ៍ត្រី ភុល ភស្តារ អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ថា នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការ​ក្រុងព្រះសីហនុ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​បង្ក​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរៈសេនីយ៍ត្រី ភុល ភស្តារ អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ថា នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការ​ក្រុងព្រះសីហនុ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​បង្ក​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ ដែល​កំពុង​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​ម្ចាស់​រថយន្ត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ។

លោក​អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​បង្ក​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មានឈ្មោះ នុប ចាន់​លី ហៅ​ឃ្លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​១ ភូមិ​១ សង្កាត់​៤ ក្រុង ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត ឈ្មោះ គ្រឿង ស្រី​ណែ​ត អាយុ​៣០​ឆ្នាំ មុខរបរ​អ៊ុតសក់ និង​ម៉ាស្សា មាន​ទីតាំង​ស្ថិត​នៅ​ខាង​មុខ​ក្លឹ​ប​កម្សាន្ត LV ក្រុម​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះជា​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​គាត់​ម៉ាក​ឡិច​ស៊ី​ស​៣៥០ ពណ៌​ស ។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ គាត់​បាន​ចត​រថយន្ត​របស់​គាត់ នៅ​ខាង​មុខ​ផ្ទះ ស្រាប់តែ​នៅ​ពេលវេលា​ខាងលើ​នោះ ក៏​ឮ​សម្លេង​លាន់​សូរ​នៅ​លើ​រថយន្ត​យ៉ាង​ខ្លាំង ក៏​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់​មក​មើល ក៏​ឃើញ​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ​បែក​ខ្ទេច​អស់​ទៅ​ហើយ និង​មាន​ជន​ម្នាក់​កាន់​ដុំ​ថ្ម​មួយ​ផ្ទាំង នៅ​ជាប់ដៃ​បម្រុង​ធ្វើ​សកម្មភាព​វាយ​កម្ទេច​រថយន្ត​បន្ថែម​ទៀត ឃើញ​ដូចនេះ គាត់​ក៏​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុងព្រះសីហនុ បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

លោក ភុល ភស្តារ អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កន្លង​មក​ដោយ​មានការ​ណែនាំ​ចង្អុលបង្ហាញ ក៏​ដូច​ជា​ការ​អនុវត្ត​ទៅ​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ។ បាន​ឆ្វើ​ការ​ឃាត់ខ្លួន​ជន​ខាងលើ​បាន​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជន​បង្ក ត្រូវ​បាន​នគរបាល​អធិការដ្ឋាន​ក្រុងព្រះសីហនុ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។