ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​១រូប​​ស្ម័​គ្រ​​ចិត្ត​ឈរសម្រួល​ចរាចរណ៍​ដល់​សិស្ស​រាល់​ព្រឹក ​កំពុង​ទទួល​បាន​ការ​កោតសរសើរ​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ពៅ រឿ​ន ជា​​គ្រូបង្រៀន​មួយ​រូប ដែល​ធ្វើការ​នៅ​ទីចាត់ការ​នៃ​វិទ្យាល័យ​ក្រុង​

ខេត្តកំពង់ឆ្នាំង ៖ លោក​ពៅ រឿ​ន ជា​​គ្រូបង្រៀន​មួយ​រូប ដែល​ធ្វើការ​នៅ​ទីចាត់ការ​នៃ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មា​នទី​តាំងនៅ​ភូមិ​ទី ៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ ដែល​បាន​គិតគូរ​ពី​សុវត្ថិភាព ចរា​ចរណ៍​ដល់​សិស្ស​នៃ​វិទ្យាល័យ​របស់​លោក ។ ហេតុនេះ​ហើយ​ គេ​តែងតែ​ឃើញ​រូប​លោក បាន​ឈរ​បញ្ជា ចរាចរណ៍​ចាប់តាំងពី​មុន​ម៉ោង​៧ រហូត​ដល់​ម៉ោង​៧​ព្រឹក ជា​រាងរាល់ថ្ងៃ គឺ​ពេល​សិស្ស​ចូល​អស់ ទើប​លោក​ឈប់ ហើយ​ទៅ​បំពេញការងារ​របស់​លោក​នៅ​ក្នុង​សាលា​។

ដោយហេតុ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោកគ្រូ អ្នកគ្រូ នាយក​សាលា និង​អាណាព្យាបាល​សិស្ស មានការ​ពេញចិត្ត​និង​គាំទ្រ​រូប​លោក​ជា​ខ្លាំង​។

ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​​កោះសន្តិភាព​ លោក ពៅ រឿ​ន ដែល​មាន​អាយុ​៥៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្ម័​គ​ចិត្ត​ឈរ​បញ្ជា​ចរាចរណ៍​នៅ​មុខ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ដល់​បច្ចុប្បន្ន ។ ចំពោះ​ឧបករណ៍​មាន​ដូច​ជា សុ​ជី និង​ស្លាក​សញ្ញា​ចរាចរណ៍​ជាដើម គឺ​បាន​បន្សល់​ពី​ជំនួយ​របស់​ជប៉ុន​កាល​ដែល​មក​ជួយ​ការងារ​នៅ​សាលា​វិទ្យាល័យ​ក្រុង​។

ក្នុង​ការ​ឈរ​ធ្វើ​ចរាចរណ៍​ចាប់ពី​ម៉ោងជាង​៥ រហូត​ដល់​ម៉ោង​៧​ព្រឹក​ជា​រៀងរាល់ថ្ងៃ គឺ​ពុំ​មាន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​ទាំងអស់ គឺធ្វើ​​ដោយ​ស្ម័គ្រចិត្ត​ ព្រោះតែ​លោក​ចង់ឱ្យ​សិស្ស​មាន​សុវត្ថិភាព​ពេល​មក​សាលារៀន ​។ ​ចាប់តាំងពី​លោក​ឈរ​សម្រួល​ច​រា​រណ៍​ឱ្យ​សិស្ស​ចូល​រៀន គឺ​ពុំដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សិស្ស​មួយ​ពេល​ណា​ឡើយ ជាង​នេះ​ទៅ​ទៀត​ធ្វើ​ឱ្យ​សិស្ស​មាន​ទំនុកចិត្ត​ក្នុង​ការ​ឆ្លងថ្នល់​ចូល​ទៅ​ក្នុង​សាលារៀន​។

ចំណែក​លោក ម៉ែ​ន ចិត្ត​វង្ស នាយក​សាលា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក ពៅ​រឿ​ន គឺ​ធ្វើ​ការងារ​ក្រៅ​ម៉ោង សម្រួល​ចរាចរណ៍​ដល់​សិស្ស​ចូល​រៀន​ជា​ការ​ស្ម័គ្រចិត្ត ដោយ​ពុំ​មាន​ប្រាក់ខែ​អ្វី​ក្រៅ​តែ​ពី​ប្រាក់ខែ​គ្រូ​ធម្មតា​នោះ​ទេ​។ ក្នុង​នាម​លោក​ជា​នាយក​សាលាជំ​​នួ​ស​មុខ​ឱ្យ​មាតាបិតា សិស្ស និង​សិស្ស ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក ពៅ រឿ​ន ដែល​បាន​ស្ម​គ្រ​ចិត្ត​ធ្វើ​ការងារមួយ​​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង មាន​សិស្ស​រៀន​ចំនួន ១៥៩៥​នាក់ និង​មាន ៣៦ ថ្នាក់ ។ ក្នុង​កាល​ប្រឡង​សញ្ញា​ប​ត្រ័​ទុតិយភូមិ មាន​សិស្ស​ចំនួន​ជាង​៥៧%​ដែល​បាន​ប្រឡង​ជាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ