ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ​…​ ​ម្តេចទុក​ឱ្យបញ្ហានេះ នៅ​ដដែលៗ​​​ចឹង?

6 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មា​ន​ជ័យ ៖ ​​ជា​រឿង​ដដែល​ៗ​ហើយ បាន​​កើត​​មាន​ឡើងធ្វើ​ឱ្យ​អ្នកដំណើរ​ផ្ទុះការរិះ​គន់​​ស្ទើរ​រាល់ថ្ងៃ​ គឺបញ្ហា​គោ​ដេក​ដើរ​​យ៉ាងអនា​ធិ​ប​តេ​យ្យ​បំផុត នៅ​តាម​ដងផ្លូវ​លំ​និង​ផ្លូវជាតិ​​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

ខេត្ត​បន្ទាយ​​មា​ន​ជ័យ ៖ ​​ជា​រឿង​ដដែល​ៗ​ហើយ បាន​​កើត​​មាន​ឡើងធ្វើ​ឱ្យ​អ្នកដំណើរ​ផ្ទុះការរិះ​គន់​​ស្ទើរ​រាល់ថ្ងៃ​ គឺបញ្ហា​គោ​ដេក​ដើរ​​យ៉ាងអនា​ធិ​ប​តេ​យ្យ​បំផុត នៅ​តាម​ដងផ្លូវ​លំ​និង​ផ្លូវជាតិ​​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

ហ្វូងគោ​​​ជា​ច្រើន​​បានដើរ ​តែគ្មានឃើញ​​អ្នក​គង្វាលទេមិនថា​ពេល​ថ្ងៃ ឬ​ពេល​យប់ នៅ​​​តាម​ដងផ្លូវ​បេតុង​កាន់តែ​ប្រសាច​ ។ ទិដ្ឋភាព​បាន​​ឱ្យ​អ្នក​ដំណើរ​​សម្តែង​កា​ព្រួយ​បារម្ភជា​ខ្លាំង ​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ ខណៈ​ហ្វូងគោ​ទាំងនេះ​ ដើរ​ដេកយ៉ាងអនា​ធិ​ប​​តេ​យ្យ​តាម​ដងផ្លូវ​បែបនេះ ​។​ មាន​អ្នក​ដំណើរខ្លះ ​ដោយសារ​តែ​ខឹង​​​ហ្វូងគោ​ដែល​តែងតែ​បង្ក​ការ​​កកស្ទះ​ចរាចរណ៍​បាន​ស្រែ​កថា «​តើ​​ពេល​ណា​ ទើប​​អស់​ហ្វូងគោ​ទាំងនេះ​ ហើយ​​ពេល​ណា​ទើប​​សមត្ថកិច្ច​ចាត់វិធានការទៅ?» ​។ មានការកត់សម្គាល់ថា ​បញ្ហា​ខាងលើ​កើត​មាន​​ជា​ញឹកញាប់​ ហើយ​ក៏ត្រូវ​​កាសែត​ក្នុងស្រុក​បាន​​លើ​​យក​មក​រិះ​​គន់​ជា​រឿយ​ៗ​ផង​ដែរ។​ប៉ុន្តែ​អាជ្ញា​ធរ​ មាន​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​​ប៉ែ​ត ​ហាក់​គ្មាន​ចំណាត់កា​រលើ​​ម្ចាស់​ហ្វូងគោ​ទាំងនេះ​ឡើយ ​។

​ជុំវិញ​ករណី​នេះ​ លោក​សៅ​ សា​រឿ​ន ​អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​កន្លង​មក​ សមត្ថកិច្ច​បាន​ចាប់​គោ​​យ​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​លោក​ថា​ពិបាក​រក​ម្ចាស់​ សមត្ថកិច្ក៏បាន​លែងគោ​ទាំងនោះ​វិញ​។ ​យ៉ាងណា​ក៏​ដោយ​ លោក​អធិការរង​រូប​នេះ​អះអាង​ថា ​លោកនឹងឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រក​ម្ចាស់​ហ្វូងគោ​ទាំងនេះ​ ដើម្បីអប់រំនិងធ្វើ​កិច្ច​សន្យា​ ។