ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​លុប​ចោល​ហើយ មិន​ទុក​ទៀត​ទេ​!

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ នេះ នៅ​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជិះ​រថយន្ត​យក​ថ្នាំ​ពណ៌​ទៅ​បា.ញ់​លើ​ស្លាក​គណៈបក្ស​របស់​ខ្លួន លុប​រូប​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា ចេញពី​ក្នុង​ស្លាក​គណៈបក្ស​ស​ង្ក្រោះ​ជាតិ ។

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ នេះ នៅ​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជិះ​រថយន្ត​យក​ថ្នាំ​ពណ៌​ទៅ​បាញ់​លើ​ស្លាក​គណៈបក្ស​របស់​ខ្លួន លុប​រូប​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា ចេញពី​ក្នុង​ស្លាក​គណៈបក្ស​ស​ង្ក្រោះ​ជាតិ ។

ប្រជាពលរដ្ឋ​បានឃើញ​នាំ​គ្នា​ឆ្ងល់ ហើយ​បាន​សួរ​ក្រុម​សកម្មជន​ទាំងនោះ ពួក​គាត់​ប្រាប់​ថា គឺ​លុប​រូប​លោក សម រ​ង្ស៊ី ចេញ​ទុក​លោក កឹ​ម សុខា តែ​ដោយសារ រូប​ឈរ​លើកដៃ​ជាប់​គ្នា ទើប​លុប​ទាំងអស់ ហើយ​យក​រូប​កឹ​ម​សុខា​មក​ដាក់​ថ្មី​ម្នាក់ឯង​វិញ ។

ទោះ​យ៉ាងណា ក្រុម​សកម្មជន​ទាំងនោះ​ប្រាប់​ថា នេះ​ជា​ផែនការ​បន្ទាន់​របស់​បក្ស បើសិន​អាច​ធ្វើ​ទាន់ នឹង​ធ្វើ​ឡើង​វិញ​ទាំងអស់ តែ​ក៏​ត្រូវ​ថវិការ​ច្រើន​ដែរ ។ ចំណែក​រឿង​លុប​រូប​លោក សម រ​ង្ស៊ី ទុក​រូប​លោក កឹ​ម សុខា ដោយសារ​អ្វី​នោះ មិន​មានការ​បកស្រាយ​ណាមួយ​ទេ ៕