ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបើកឆ្លងផ្លូវត្រូវម៉ូតូបុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័ ត្រូវ​បាន​បុរស​ស្រវឹងស្រា​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ចង្កូត​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ប៉ោង​ភ្នែក​មួយ​ចំហៀង ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័ ត្រូវ​បាន​បុរស​ស្រវឹងស្រា​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ចង្កូត​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ប៉ោង​ភ្នែក​មួយ​ចំហៀង ។ ហេតុ​ការ​នេះ​កើតឡើង​ការ​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨​កែង​និង​ផ្លូវ​១៩៥៨ ក្នុង​សង្កាត់​បេង​កក់​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក Great waIl ពណ៌​ស ប្រភេទ​តាក់ស៊ី​ម៉ែត្រ ក្រុមហ៊ុន GLOBAL ពាក់​ស្កាក​លេខ ភ្នំពេញ ២AJ-២៦៣០ បើកបរ​តាម​ផ្លូវ​លេខ​១៩៥៨ ទិស​ដៅ​ពី​លិចទៅ​កើត ។ ហើយ​ក៏​បាន​បើក​ឆ្លងផ្លូវ​៥៩៨​ឆ្ពោះទៅ​ផ្លូវ​៣៣៧ ខណៈ​ពេល​ដែល​ជិត​ផុត​ហើយ​នោះ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក CBR ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CH-៥៣៣៣ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង និង​បុរស​ពីរ​នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត បណ្តាល​ឲ្យ​កំ​ពឹត​ទ្វារ​ខាង​មុខ​ចំហៀង​ខាងស្តាំ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែក​ចិញ្ចើម​ខាងស្តាំ ឬ​ឯ​ម៉ូតូ​រង​ការ​ខូចខាត​វាច​បូម​ខាង​មុខ ។

ក្រោយ​កើតហេតុ ដោយ​ភាគី​ទាំង​ពី​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រមយក​ម៉ូតូ និង​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​រៀង​ៗ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕