ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​អ្នកលេង​ម៉ូតូ​ធំ​ម្នាក់​ដួល​បាក់​.​ក​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្រុម​អ្នកបើកបរ​ម៉ូតូ​ធំ​ម្នាក់​បាន​ស្លា.ប់ ខណៈ​កំពុង​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩

ខេត្តស្ទឹងត្រែង ៖ ក្រុម​អ្នកបើកបរ​ម៉ូតូ​ធំ​ម្នាក់​បាន​ស្លាប់ ខណៈ​កំពុង​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិត​ក្នុងភូមិ​វាល​ដេញ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វា់ត់ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​បុក​សត្វ​ឆ្កែ​រត់​ឆ្លងផ្លូវ​រ៉េ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រុម​យុវជន​ខាងលើ​មាន​គ្នីគ្នា​ប្រមាណ​ជា​ជាង​៣០​នាក់​ជិះ​ដោយ​ម៉ូតូ​ធំ​ម្នាក់​មួយ​គ្រឿងក្នុង​គោលដៅ​ពី​ខេត្តរតនគិរី​ឆ្លងកាត់​ទីរួមខេត្ត​ស្ទឹង​ត្រែង​ឆ្ពោះទៅ​ខេត្តព្រះវិហា ។ ប្រភព​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ប្រទះ​ឃើញ​ម៉ូតូ​ធំ​ជា​ច្រើន​គ្រឿងក្នុង​ល្បឿន​បន្តកន្ទុយ​គ្នា​លឿន ស្រាប់​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​ឆ្លងផ្លូវ​ស្រប​ពេល​ម៉ូតូ​មក​ដល់​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម្នាក់​រ៉េ​ចង្កូត​ធ្លាក់​ភ្លោះ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង ។

តាម​ការ​ឱ្យ​ដឹង​ពី​សមាជិក​ក្រុម​របស់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រុង រឿង​រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ប្រភព​ដដែល​បន្ត​ថា​សមាជិក​របស់​ខ្លួន​រួម​មាន​ជនជាតិ​បរទេស​ផង​នោះ​មាន​គម្រោង​ទេសចរណ៍​ម៉ូតូ​ធំ​ក្នុង​គោលដៅ​ជុំវិញ​ប្រទេស​ដោយ​ផ្តើមដំបូង​ចេញពី​ភ្នំពេញ ហើយ​មុន​ពេល​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​ពួក​គេ​ចេញដំណើរ​មក​ពី​ខេត្តរតនគិរី​បន្ត​ឆ្ពោះទៅ​ខេត្តព្រះវិហា លុះដល់​ចំណុច​កើតហេតុ​បែប​ជួប​គ្រោះ​អកុសល​បែប​នេះ ៕