ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​ព្រលះ​កាម​រី​បា​ឡែ​ន​ពីក្រោយ​បះជើង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ង​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ង​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​បា​ឡែ​ន​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ស្ថិត​នៅ​តាម​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ខ្សាច់មួយ​គ្រឿង​ម៉ាក Hyno ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0183 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ក៏​បាន​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន​ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-3750 ពីក្រោយ​ពេញទំហឹង ហើយ​រថយន្ត​បង្ក​បាន​ជាន់​ហ្វ្រាំង​បណ្តាល​ឱ្យ​ក្រឡាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំពោះ​រថយន្ត​រង​គ្រោះ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ រីឯ​អ្នកបើកបរ​ទាំង​សងខាង​មិន​មាន​រង​របួស​នោះ​ទេ ។ ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​បង្ក​ព្យាយាម​រត់គេច​ខ្លួន ក៏​មាន​ករណី​ផ្ទុះអាវុធ​ពី​សមត្ថកិច្ច​ទើប​អាច​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បាន​រួច​នាំ​ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕