ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើថ្នាំ​ពន្យារកំណើត​ក្រោយ​ពេល​រួម​ភេទ​ភ្លាម​ៗ​ប៉ះពាល់​ដែរ​ឬទេ? (18+)

6 ឆ្នាំ មុន

ថ្នាំ​ពន្យារកំណើត​ក្រោយ​ពេល​រួម​ភេទ​ភ្លាម​ឬ​គេ​និយម​ហៅ​ទូទៅ​ថា​«​ថ្នាំ​៧២​ម៉ោង​» ត្រូវ​លេប ភ្លាម​ៗ បន្ទាប់​ពី​រួម​ភេទ​ដោយ​មិន​បានការ​ពារ ។ ទោះជា​យ៉ាងណា​ក្តី​វា​មិនល្អ​ទេ​ក្នុង​ការ​ពឹងផ្អែក​លើ​ថ្នាំ​នេះ​ច្រើន​ដង ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ

ថ្នាំ​ពន្យារកំណើត​ក្រោយ​ពេល​រួម​ភេទ​ភ្លាម​ឬ​គេ​និយម​ហៅ​ទូទៅ​ថា​«​ថ្នាំ​៧២​ម៉ោង​» ត្រូវ​លេប ភ្លាម​ៗ បន្ទាប់​ពី​រួម​ភេទ​ដោយ​មិន​បានការ​ពារ ។ ទោះជា​យ៉ាងណា​ក្តី​វា​មិនល្អ​ទេ​ក្នុង​ការ​ពឹងផ្អែក​លើ​ថ្នាំ​នេះ​ច្រើន​ដង ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​អ្នក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​មាន​ផ្ទៃពោះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​រៀបចំ​ផែនការ​ពន្យារកំណើត​ជា​ជាង​អាស្រ័យ​លើ​ថ្នាំ​នេះ ។

ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់ ខ្លះ​ៗ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​៧២​ម៉ោង​នេះ​៖

១-​ថ្នាំ​ទាំងនេះ​កំណត់​អាយុ​ប្រើ​ជាក់លាក់
មាន​មនុស្ស​ជា​ច្រើន​មិនដឹង​ទេ​ថា​ថ្នាំ​ពន្យារកំណើត​ក្រោយ​ពេល​រួម​ភេទ ភ្លាម​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥ និង​៤៥​ឆ្នាំ ។ ក្មេង​ជំទង់​ដែល​ប្រើប្រាស់​ថ្នាំ​នេះ​អាច​បំផ្លាញ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ពួក​គេ​ជា​អចិន្ត្រៃយ៍ ។

២-​វា​អាច​រំខាន​ដល់​វដ្ត​រដូវ
ថ្នាំ​ពន្យារកំណើត​៧២​ម៉ោង គឺជា​ថ្នាំ​អ៊័​រ​ម៉ូ​ន​។ ការ​ប្រើ​ហួស​កម្រិត ឬ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដល់​វដ្ត​រដូវ​របស់​ស្ត្រី ។

៣-​បន្ថយ​ចំណង់​ផ្លូវភេទ
ការ​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ដូច​ជា​ថ្នាំ i-pill ជា​បន្តបន្ទាប់​អាច​នាំ​ឲ្យ​មានការ​ថយ​ចុះ​អារម្មណ៍​ផ្លូវភេទ និង​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល​រមាស់ និង​អាលែកហ្ស៊ី ។

៤-​បណ្តាល​ឲ្យ​មាន​បញ្ហា​សរីរៈ​ផ្សេង​ទៀត
ការ​ចង្អោរ ឈឺក្បាល ក្អួត​អាច​ជា​ផល​ប៉ះពាល់​ជា​ប្រចាំ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ប្រភេទ​នេះ ។ ក្រៅពី​នេះ​ការ​ឈឺពោះ​ផ្នែក​ខាងក្រោម រដូវ​មក​យឺត ឈឺទ្រូង និង​ការ​ឡើង​ទម្ងន់​ក៏​អាច​ជា​បញ្ហា​ផង​ដែរ ៕