ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តិរច្ឆាន ប្រុង​កា.ប់សម្លា.ប់​ឪពុក​ម្ដាយ កុំ​តែ​បាន​សមត្ថកិច្ច​ទៅ​ទាន់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​ចិត្ត​អប្រិយ​ម្នាក់​ដើរ​ផឹក​ស្រវឹង​មក​ដល់​ផ្ទះ ត្រូវ​ឪពុក​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច តែ​ដោយ​អំណាច​ស្រា​ចូល​ពោះ​ចិត្តខ្លាំង ក៏​ស្ទុះ​ទាញ​យក​កាំបិត មក​ដេញ​កា.ប់​ឪពុក​ម្តាយ ដែល​ចិញ្ចឹម​បីបាច់​ថែទាំ​ពី​តូច​ក្រូចឆ្មារ​មក គ្មាន​ក្តី​មេត្តា និង​កា.ប់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ សូ​ម្បី​តែ​អ្នក​ជិតខាង​ក៏​មិន​ហ៊ាន​ជួយ​ដែរ

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​ចិត្ត​អប្រិយ​ម្នាក់​ដើរ​ផឹក​ស្រវឹង​មក​ដល់​ផ្ទះ ត្រូវ​ឪពុក​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច តែ​ដោយ​អំណាច​ស្រា​ចូល​ពោះ​ចិត្តខ្លាំង ក៏​ស្ទុះ​ទាញ​យក​កាំបិត មក​ដេញ​កាប់​ឪពុក​ម្តាយ ដែល​ចិញ្ចឹម​បីបាច់​ថែទាំ​ពី​តូច​ក្រូចឆ្មារ​មក គ្មាន​ក្តី​មេត្តា និង​កាប់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ សូ​ម្បី​តែ​អ្នក​ជិតខាង​ក៏​មិន​ហ៊ាន​ជួយ​ដែរ តែ​ចៃ​ត​ន្យ​មាន​កម្លាំង​អាវុធហត្ថ​ជិះ​ម៉ូតូ​កាត់​ទីនោះ ជួយ​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​នឹង​ផ្ទះ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​មានឈ្មោះ ចាប ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅ​មុន​ពេល​កើតហេតុ ជន​បង្ក​បាន​ត្រលប់​មក​ពី​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​ឡើង​ស្រវឹង​ជោកជាំ ពេល​មក​ដល់​ផ្ទះ​វិញ ឪពុក​បាន​និយាយ​ថា​អញ​គ្មាន​លុយ​បង់​រំ​លោះ​ម៉ូតូ​ទៀត​ទេ ហើយ​ម៉ែ​ឯង​សព្វ​ថ្ងៃនេះ​កំពុង​ឈឺ​ផង គ្រាន់តែ​និយាយ​ប៉ុណ្ណឹង ដោយសារ​តែ​ជាតិ​សុរា​ចូល​ពោះ​ខ្លាំង ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​កំហឹង​ពុះកញ្ជ្រោល ក៏​ស្ទុះ​ទៅ​ច្របាច់​.​ក ឪពុក និង​ដាល់​ដើមទ្រូង​ជា​ច្រើន​ដៃ ប្រពន្ធ​ឃើញ​ដូច្នេះ រត់​មក​ជួយ រួច​រុញ​កូន​ចូល​ក្នុងផ្ទះ ពេល​នោះ​កូន​របស់​គាត់​បាន​ទាញ​កាំបិត​ដង​ដែក និង​ពូថៅ​កាប់​បំផ្លាញ​ម៉ូតូ​ដែល​នៅ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់ ថែម​ទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ច្រើន ឃើញ​ដូច្នោះ​ឪពុក​ម្តាយ បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ តែ​អ្នក​ជិតខាង​មក​ជួយ​អន្តរាគមន៍​តែ​គ្មាន​អ្នក​ណា​ហ៊ាន​ចេញ​មក​ជួយ​ទេ ព្រោះ​ខ្លាច​ជនសង្ស័យ​កាប់​ស្លាប់ ។ ព្រោះ​វា​មានកាំបិត​នៅ​នឹង​ដៃ ស្រប​ពេល​នោះ ស្រាប់តែ​មាន​កម្លាំង​អាវុធហត្ថ​ជិះ​ម៉ូតូ​ល្បាត​មក​ដល់​ឃើញ​សកម្មភាព​នោះ ហើយ​បាន​ធ្វើ​កាត់​ឃាត់ខ្លួន​តែ​ម្តង និង​បាន​បញ្ជូន​មក​ទី​បញ្ជាករ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​សាកសួរ​បន្ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​សាកសួរ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​ស្រវឹងស្រា​មក​ដល់​ផ្ទះ​បាន​បង្ក​ហិង្សា​លើ​ឪពុក​ម្តាយ និង​បាន​យក​កាំបិត​កាប់​ម៉ូតូ​ខ្ទេច​អស់​ពិតប្រាកដ​មែន ហើយ​កន្លង​មក​ខ្លួន​បាន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង ។ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ទៀត​ថា ៖ ក្រោយ​ពី​បាន​ចម្លើយ​សារភាព​របស់​ជន​បង្ក​រួច​មក កម្លាំង​ជំនាញ​បាន​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕