ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូយោធភូមិភាគទី៥កម្ពុជា និងភូមិភាគទី១ថៃ បានពិភាក្សាគ្នានៅលើស្ពានមិត្តភាព-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងសហប្រតិបត្តិការពីកងកម្លាំងជាប់ព្រំដែន កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ។
![Picture]()
ក្នុងឱកាសដែលជួបស្វាគមន៍នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកខ្លងឡឹក ភាគីកម្ពុជា គឺមានវត្តមានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំយោធភូមិទី៥ និងភាគីថៃ មានលោកឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការភូមិភាគទី១ថៃ, ឯកឧត្តម ប៉ាក់រិយ៉ា ពោសាត់ អភិបាលខេត្តស្រៈកែវ, លោកឧត្តមសេនីយ៍ត្រី សារ៉ាវុធ ឆៃសិទ្ធិ មេបញ្ជាការកម្លាំងបូព៌ា និងថ្នាក់ដឹកនាំភាគីថៃជាច្រើនរូបទៀត ។
![Picture]()
លោកឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥បានប្រាប់ថា ក្នុងឱកាសដែលជួបស្វាគមន៍ រវាងប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកខ្លងលឹកថៃ និងចូលជួបប្រជុំនៅអគារសាលប្រជុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសម្តែងការគួសមរវាងប្រតិភូយោធភាគទី៥កម្ពុជា និងភូមិភាគទី១ថៃ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នារវាងកម្លាំងយោធាជាប់ព្រំដែនកម្ពុជា-ថៃ។
![Picture]()
លោកបានបញ្ជាក់ថា ការជួបប្រជុំពិភាក្សារវាងប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃដើម្បីសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែន និងតាមបន្ទាត់ព្រំដែន និងការពារសន្តិសុខនិងសណ្តាប់ជូនប្រជាពលរដ្ឋរស់ជាប់ជាយដែនមានសុខសន្តិភាព និងការអភិវឌ្ឍន៍អោយកាន់តែរីកចម្រើន ។ ក្រោយកិច្ចប្រជុំពិភាក្សាហើយប្រតិភូកម្ពុជា.ថៃបានជូនវត្ថុអនុស្សារីយ៍និងកាដូររវាងប្រតិភូយោធភូមិ៥កម្ពុជានិងភូមិភាគទី១ថៃ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ