ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​កម្មករ​បោស​សំរាម​ម្នាក់ ត្រូវ​មនុស្ស​២​នាក់​មក​ធ្វើ​សកម្មភាព​ផ្អើល​ព្រឹក​ព្រលឹម

3 ថ្ងៃ មុន
  • ភ្នំពេញ

ស្ត្រី​ជា​កម្មករ​បោស​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ម្នាក់ កំពុង​តែ​ជិះ​កង់​អា​គុយ​ចេញពីផ្ទះ​ទៅ​កន្លែងធ្វើការ ក៏​ត្រូវ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មករ​បោស​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ម្នាក់ កំពុង​តែ​ជិះ​កង់​អា​គុយ​ចេញពីផ្ទះ​ទៅ​កន្លែងធ្វើការ ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ដែល​ទុក​លើ​ម៉ូតូ​បាន​សំរេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។

Picture

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុខ ភាព ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករ​បោសសម្អាត​សំរាម​នៅ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ស្នាក់​នៅ​ម្តុំ​កា​រ៉ា​ស​ឡាន​ស៊ី​ន​ទ្រី ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​សម្ភារៈ​ដែល​បាត់បង់​ក្នុង​កាបូប​រួម​មាន ៖ ទូរស័ព្ទ​ដៃ​ម៉ាក oppo មួយ​គ្រឿង​, លុយ​ខ្មែរ​៣​ម៉ឺន​រៀល និង​ប័ណ្ណ បស​ស មួយ​សន្លឹក ព្រមទាំង​សម្លៀក​បំពាក់​ធ្វើការ​មួយ​កំ​ផ្លេ​ទៀត​។

Picture

តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​កង់​អា​គុយ​ចេញពីផ្ទះ​នៅ​ម្តុំ​កា​រ៉ា​ស​ឡាន​ស៊ី​ន​ទ្រី ក្នុង​គោលបំណង​ទៅ​ធ្វើ​នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​មាន​ក្មេង​តូច​ជំទង់​ម្នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ដែល​គាត់​ទុក​លើ​កន្ត្រក់​កង់​ខាង​មុខ​បាន​សំរេច​ហើយ ហើយ​ជនសង្ស័យ​ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​។

Picture

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នោះ​ទេ ដោយ​សារ​តែ​ដល់​ម៉ោង​ចូល​ធ្វើការ ចឹ​ង​ហើយ​ជន​រង​គ្រោះ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ មេ​តា្ត​ជួយ​ពង្រឹង​ការ​ការពារ និង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕

Picture
Picture
Picture
SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023