ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះចំថ្ងៃស៊យ! ​លួច​ម៉ូតូ​​គេ​បានសម្រេច​​ហើយ​ព្យាយាម​ជិះ​រត់ តែគេចមិនផុត

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ក្រោម​ការ​ដឹកនាំ​

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ហើយ​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​សំណាង​មិនល្អ​នគរបាល​ស្ទាក់​ជាប់​។

​ហេតុការណ៍​​​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋខាងលើនេះ ​បាន​ធ្វើឡើង​​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ​២០២៣ ត្រង់​ចំ​ណុ​ខាងត្បូង​រង្វង់​មូល​ផ្សា​រក​ន្តួ​ត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​លួច​ម៉ូតូ​ដែល​បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្ត​សញ្ញា​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥( C125) ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ កណ្តាល 1D-7795 ដែល​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ វ៉េ​ង ហៀ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ជិះ​យក​ទៅ​បាត់​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​ៗ​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥ ធ្វើការ​ល្បាត​ស្ទាក់​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ឈ្មោះ​ខាន់ សា​មិត្ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទំលាប់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ត្រង់​ចំ​ណុ​ខាងត្បូង​រង្វង់​មូល​ផ្សា​រក​ន្តួ​ត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដកហូត​បាន​សម្ភារៈ​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ ធុន​សេ​១២៥(C125 )​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១ បិទ​​តែម ​ឡើង​ស៊េរី​ឆ្នាំ​២០២១ ​គ្មាន​ផ្លា​ក​លេខ​(​ដែល​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)​នឹង​ដាវ​ចំនួន​០១​ដើម​(​លាក់​ក្រោម​កែបម៉ូតូ​)​។

ភ្លាម​ៗ​នោះ​កម្លាំង សមត្ថកិច្ច​របស់​លោក​បាន​កំពុង​បន្ត​ដេញ​ប្រផាប់ ចាប់​ប្រ​ភីង ទៅ​ដល់​ចំណុច​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​បាន​ស្ទាក់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​កំពុង​ផ្តួល​ម៉ូតូ ហើយ​ព្យាយាម​រត់គេច​ខ្លួន​នោះ​មានឈ្មោះ បាន សាវ​ធី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ និង​បាន​ដកហូត​សម្ភារៈ វត្ថុ​តាង​ម៉ូតូ​១​គ្រឿ​ម៉ាក​ហុងដា​ ​ធុន​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​កលេខ​ កណ្តាល​1D-7795 ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​។

អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ លោក​ប៊ុត ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ និង​ដកហូត​សម្ភារៈ ម៉ូតូ​០២​គ្រឿងក្នុង​នោះ​ម៉ូតូ​ជន​រង​គ្រោះ​០១​គ្រឿង ដាវ​០១​ដើម និង​មួក​សុវត្ថិភាព​របស់​ជនសង្ស័យ​១​ពណ៌​ស មួយ​ផង​នោះ បច្ចុប្បន្ន​កំពុង​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ