ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​វ័យក្មេង​ដ៏​ស្រស់​សោភា ឃឿ​ន ប៉ូ​លី​កា កាន់​តែ​ពិបាក​សម្រេច តើ​ចូល​ប្រកួត MUC MGC & MWC មួយ​ណា ស្រួល​យក​មកុដ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្មេង​តូច ឃឿ​ន ប៉ូ​លី​ការ បវរកញ្ញា​វ័យក្មេង​កម្ពុជា Miss Preteen Cambodia និង​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol 2023 បាន​ផ្តើម​ចង់​បង្កើន​សមត្ថភាព​ខ្លួន​បន្ត​ទៀត​ហើយ ដោយ​បាន​ដាក់​ទិស​ដៅ​ចង់​ប្រកួត​ដណ្តើម​មកុដ​សំខាន់​ៗ​នៅ​កម្ពុជា​ដែល​មាន​។ យុវតី​ដ៏​ស្រស់​ផូរផង់​រូប​នេះ ចាប់ផ្តើម​ពិបាកចិត្ត​ក្នុង​ការ​ស្វះ​ស្វែងរក​កម្មវិធី ព្រោះ​អ្វី​ដែល​

រាជធានី​ភ្នំពេញ ៖ ក្មេង​តូច ឃឿ​ន ប៉ូ​លី​ការ បវរកញ្ញា​វ័យក្មេង​កម្ពុជា Miss Preteen Cambodia និង​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol 2023 បាន​ផ្តើម​ចង់​បង្កើន​សមត្ថភាព​ខ្លួន​បន្ត​ទៀត​ហើយ ដោយ​បាន​ដាក់​ទិស​ដៅ​ចង់​ប្រកួត​ដណ្តើម​មកុដ​សំខាន់​ៗ​នៅ​កម្ពុជា​ដែល​មាន​។ យុវតី​ដ៏​ស្រស់​ផូរផង់​រូប​នេះ ចាប់ផ្តើម​ពិបាកចិត្ត​ក្នុង​ការ​ស្វះ​ស្វែងរក​កម្មវិធី ព្រោះ​អ្វី​ដែល​នាង​មើលឃើញ​សុទ្ធតែ​ជា​ជម្រើស​​ល្អ ទើស​ត្រង់​ថា តើ​ចូល​ប្រកួត​កម្មវិធី​មួយ​ណា​កក្រើក​កេរ្តិ៍ឈ្មោះ​នាង ពី​សំណាក់​អ្នកគាំទ្រ?​។

ស្រី​តូច​ដ៏​ស្រស់​សោភា ឃឿ​ន ប៉ូ​លី​កា ដែល​ឈ្នះ​មកុដ Miss Preteen Junior Idol 2023 នៅ​តែ​បន្ត​ចង់​លើក​កិត្តិយស​ខ្លួន​បន្ថែម​ទៀត ដោយ​ដាក់​ការ​រៀបចំ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សំខាន់​ៗ មាននៅ​ក្នុង​កម្ពុជា​ហើយ ជា​កម្មវិធី​ប្រឡង​ល្បី​ៗ ដែល​មាន​អ្នកគាំទ្រ​ពេញចិត្ត និង​គាំទ្រ​តាមដាន​បំផុត​នៅ​ស្រុក​ខ្មែរ​។

ប៉ូ​លី​កា បាន​ផ្តើម​ការ​គិត​ថា តើ​៣​កម្មវិធី​ខាងលើ រួម​មាន Miss universe Miss Grand Miss Would ដែល​ប្រទេស​យើង​យក​មក​ប្រឡង​ចូល​កម្មវិធី​ណា​កន្ត្រាក់​ហ្វេ​ន​ៗ​អោយ​តាមដាន?​។ មាន​មតិ​ខ្លះ​ថា ទម្រង់​មុខ​នាង​សាក​សម​នឹង​ការ​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា MUC ហើយ​បើ​នាង​ព្យាយាម​ដុះខាត់​រៀន​សិក្សា​ពី​បំណង​កម្មវិធី​នោះ នាង​ពិតជា​អាច​មាន​ភាព​ជឿជាក់​លើ​កម្មវិធី​។

ជា​ការ​កត់សម្គាល់ ស្រី​តូច​ដ៏​ស្រស់​សោភា ឃឿ​ន ប៉ូ​លី​កា ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​កំពុង​សិក្សា​ថ្នាក់​ទី​៩ នាង​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​ៗ​បណ្តើរ ព្រោះ​កាល​ប្រកួត​នៅ​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ នាង​អាច​និយាយ​ទៅ​កាន់​គណៈ​ក​ម្មា​ការ​បាន​យ៉ាង​រលូន​។ បើ​និយាយ​ពី​សម្រស់​វិញ គឺ​ស្អាត មុខ​ដូច​កូនកាត់​ហ្វី​លី​ពី​ន ទាំង​ដំណើរ ដងខ្លួន​ការ​ដើរ​ម៉ូ​ដ គឺ​សាក​សម​។ បើ​ប៉ុន្មាន​ឆ្នាំ​ទៀត​នាង​ដាក់​ពាក្យ​ប្រកួត​ដណ្តើម​មកុដ​ល្អ​ៗ​ទាំងនោះ អាច​នឹង​ឈ្នះ​។

ប៉ូ​លី​កា ក្រោយ​ជាប់​មកុដ​នេះ ត្រៀមខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ទស្សនៈកិច្ច ហើយ​បើ​តាម​ដឹង​នាង​បាន​រៀន​ភាសា​ហ្វី​លី​ពី​ន​អោយ​ចេះ​ខ្លះ​ៗ ព្រោះ​ខែមេសា​ខាង​មុខ​នេះ នាង​ទៅ​កាន់​ប្រទេស​នោះ ដើម្បី​បាន​ឆ្លង​ឆ្លើយ​ជាមួយ​ហ្វេ​ន​ៗ ហ្វី​លី​ពី​ន បាន​ទាញ​ថា រូប​នាង​តំណាង​កម្ពុជា ពិតជា​ឈ្នះ​មកុដ ទីបំផុត​នាង​ក៏​ក្លាយជា​តួឯក​មែន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ