ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Matt ទម្លាយ​អារម្មណ៍​បែប​នេះ​លើក​ដំបូង ក្រោយ​ចោទ​ថា «​នាង​ជា​ជន​ទី​៣​ធ្វើ​ឱ្យ Aum និង Pok បែក​គ្នា​»

1 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​ហាក់​នាំ​គ្នា​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ត្រូវ​បាន​គេ​និយាយ​គ្មាន​សំចៃមាត់​ចោទប្រកាន់​វា​.​យ​ប្រ​.​ហារ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ទាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Instagram រួច​មក ដែល​បាន​និយាយ​ថា

ប្រទេស​ថៃ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​ហាក់​នាំ​គ្នា​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ត្រូវ​បាន​គេ​និយាយ​គ្មាន​សំចៃមាត់​ចោទប្រកាន់​វា​.​យ​ប្រ​.​ហារ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ទាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Instagram រួច​មក ដែល​បាន​និយាយ​ថា ខ្លួន​គឺជា​ជន​ទី​៣ ដែល​បាន​ធ្វើ​អោយ​តារា​ស្រី​ដ៏​ល្បីឈ្មោះ គឺ​អ្នក​នាង Aum patchrapa និង​គូស្នេហ៍​របស់​អ្នក​នាង គឺ​លោក Pok Phornbrapha បាន​បែកបាក់​គ្នា ដោយ​មាន​មនុស្ស​ផ្ដើម​ពី​អក្សរ M ចូល​មក​ជ្រៀតជ្រែក​នៅ​ក្នុង​រឿង​ស្នេហា​របស់​កំពូល​តារា​សម្ដែង​ស្រី​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​ដ៏​អស្ចារ្យ អ្នក​នាង Aum Patchrapa រហូត​ធ្វើ​អោយ​មានការ​ចលាចល​ផ្ទុះ​ការ​រិះគន់​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ​គ្រប់​គ្នា​បាន​នាំ​គ្នា​មានការ​សង្ស័យ​ថា ជន​ទី​៣ ដែល​បាន​ធ្វើ​អោយ​អ្នក​នាង Aum និង​គូរ​ស្នេហ៍​ដើរ​ដល់​ផ្លូវបំបែក​នេះ​ដែរ ពួក​គេ​បាន​ចង្អុល​ទៅ​កាន់​តារា​ស្រី Mat Peeranee ឥត​ឈប់​ឈរ​នោះ​ឡើយ​។

ក្រោយមក ពេល​ឃើញ​មាន​គេ​និយាយ ក៏​ដូច​ជា​សារព័ត៌មាន​មិន​តិច​នោះ​ឡើយ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងមូល នាំ​គ្នា​ចុះ​ផ្សព្វផ្សាយ​ចោទប្រកាន់​តែ​នាង​ថា​ដើរ​យក​គូស្នេហ៍​គេ​រួច​មក ភ្លាម​ៗ​នោះ ទប់​អារម្មណ៍​មិន​ជាប់​តារា​សម្ដែង​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ របស់​ថៃ វ័យក្មេង កញ្ញា Mat Peranee ក៏​បាន​ចេញ​មុខ​មក​បកស្រាយ​ការ​ពិត​គ្មាន​សល់​នៅ​មុខ​មហាជន​គ្រប់​គ្នា​កុំអោយ​មានការ​យល់​ច្រឡំ​តទៅ​ទៀត​អី ដោយ​នាង​បាន​បញ្ជាក់​នៅ​រឿងរ៉ាវ​នេះ តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ​។

មិនតែប៉ុណ្ណោះ ក្រោយ​ស្ងប់ស្ងាត់​ហើយ​តារា​ស្រី​អ្នក​នាង Aum ចេញ​មុខ​មក​បកស្រាយ​ច​ម្ង​ល់​រួចរាល់​អស់​មក ថ្មី​ៗ​នេះ​ផង​ដែរ ស្រាប់តែ​តារា​សម្ដែង​ស្រី​វ័យក្មេង Matt Peeranee រូប​នេះ ក៏​បាន​ចេញ​មុខ​ទម្លាយ​អារម្មណ៍​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ចំពោះ​មុខ​អ្នកកាសែត​អំពី​បញ្ហា​ដែល​បាន​កើតឡើង​យ៉ាង​ក្ដៅ​គគុក​ដូច​ទឹកបាក់​ទំនប់ ហើយ​ជា​ពិសេស ក៏​ដូច​ជា​អរគុណ​យ៉ាង​ខ្លាំង​ទៅ​កាន់​អ្នកគាំទ្រ​ទាំងអស់ រួម​ទាំង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នាង​ផ្ទាល់ ដែល​តែងតែ​ផ្ញើ​សារ​លើកទឹកចិត្ត​នាង​រយៈពេល​កន្លង​មកនេះ​។

ទន្ទឹម​នឹង​នោះ បន្ទាប់​ពី​បាន​ពិភាក្សា​នៅ​ក្នុង​ព្រឹត្តិការណ៍​ជំនួប​ជាមួយនឹង​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​គម្រប់​ខួប​៥​ឆ្នាំ​ដ៏​មានឈ្មោះ​ល្បីល្បាញ​មួយ​ដែល​គេ​ស្គាល់​ថា វា​ជា​របស់ IDENTITY Group ដូច្នេះ​ហើយ ទើប​តួឯក​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ ទើបតែ​មានឱកាស​បាន​ជួប​ជា​មួយ​ហ្វេ​ន​ៗ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់ ហើយ​ក៏​បាន​និយាយ​រៀបរាប់​អំពី​សុខទុក្ខ​របស់​នាង ក្រោយ​ពេល​បាត់​មុខ​មួយ​រយៈ​ធំ​ក្នុង​ពិភព​សម្ដែង ហាក់ដូចជា​មិនសូវ​បានឃើញ​នាង​លេចមុខ​នៅ​ក្នុង​កម្មវិធី​អ្វី​នោះ​ទេ​។

ហើយ​ភ្លាម​ៗ​នោះ តារា​សម្ដែង​ស្រី​រូប​នេះ​ក៏​បាន​និយាយ​ប្រាប់​អោយ​គ្រប់​គ្នា​បានដឹង​បែប​នេះ​ថា «​ពេល​​នេះ​អារម្មណ៍​ខ្ញុំ​មិន​អី​ទេ​! អរគុណ​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់​ដែល​បាន​បារម្ភ​អំពីខ្ញុំ​ហើយ​តែងតែ​នាំ​គ្នា​ផ្ញើ​សារ ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​មក​កាន់​នាង​ខ្ញុំ ហើយ​ជា​ពិសេស​ខ្ញុំ​តែងតែ​ទទួល​បានការ​លើកទឹកចិត្ត​ពី​អ្នក​រាល់គ្នា សូម​អរគុណ​ពិតមែន​»​។

ជា​ចុង​ក្រោយ កញ្ញា Mat peranee ក៏​បាន​និយាយ​បង្ហើប​ប្រាប់​ទៀត​ថា «​ថ្ងៃនេះ នាង​មាន​សំឡេង​ស្អក​ដែល​ប៉ះពាល់​ដល់​ការ​និយាយ ដូច្នេះ​សុំ​ការ​អនុញ្ញាតិ​ចេញ​មក​សម្ភាសន៍​ម្ដងទៀត នៅ​ពេល​ក្រោយ​មុន​ពេល​ដើរ​ត្រឡប់​ទៅ​ចូលរួម​កម្មវិធី​ម្ដងទៀត​»​។

សូម​រំលឹក​ផង​ដែរ​ថា ក្រោយ​ពី​បែកបាក់​គ្នា​មិនឃើញ​ចេញ​មុខ​មក​និយាយ និង​បាន​ធ្វើ​អោយ​មហា​ជន​សង្ស័យ​អ្នក​នេះ​អ្នក​នោះ​ជា​ជន​ទី​៣​រួច​មក កាលពី​កន្លង​ទៅ​នេះ អ្នក​នាង Aum patchrapa មិន​លាក់​ទុក​តទៅ​ទៀត ភ្លាម​ៗ​នោះ​ក៏​បាន​សម្រេចចិត្ត​ចេញ​មុខ​មក​ទម្លាយ​ការ​ពិត​ទាំងអស់​ខ្ទេច​គ្មាន​សល់​នៅ​ក្នុង​កម្មវិធី​មួយ ចំពោះ​មុខ​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​នាក់​កុំអោយ​មានការ​សង្ស័យ និង​ងឿងឆ្ងល់​តទៅ​ទៀត​អំពី​រឿងរ៉ាវ​របស់​អ្នក​នាង​ជាមួយ​និង​លោក​ហៃ​សូ ដែល​មូលហេតុ​​ដែល​នាំ​ឱ្យ​នាង និង​អតីត​គូស្នេហ៍ លោក Pok Phornbrapha ចែកផ្លូវ​គ្នា​។

ដោយ​ក្នុង​នោះ នៅ​ចំពោះ​មុខ​អ្នកកាសែត​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ទំនើប​មួយ​កន្លែង នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី Aum Patchrapa ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​បាន​ចេញ​មុខ​មក​បើក​កកាយ​លាតត្រដាង​យ៉ាង​ច្បាស់ ក្រោយ​មាន​អ្នក​សួរ​ដេញដោល​មិន​ឈប់​បែប​នេះ​ថា «​ចំពោះ​នាង និង​អតីត​មិត្ត​ប្រុស​ដែល​បាន​ប្រកាស​បែកបាក់​គ្នា​នេះ​ដែរ គឺ​មិន​មែន​ដោយសារ​តែ​មាន​អ្នក​ទី​៣​មក​ជ្រៀតជ្រែក​ដូច​អ្វី​ដែល​គ្រប់​គ្នា​បានដឹង​នោះ​ទេ សូមកុំ​នាំ​គ្នា​មានការ​យល់​ច្រឡំ​ទៀត​អី ដែល​មូលហេតុ​ពិត​គឺ​មក​ពី​អ្នក​ទាំង​ពីរ​ជា​អ្នក​បង្ក​សុទ្ធសាធ​»​។

មិនតែប៉ុណ្ណោះ​តារា​ស្រី​វ័យ​៤៣​ឆ្នាំ រាង​តូច​ច្រឡឹង​រូប​នេះ បាន​ផ្ដល់​បទ​សម្ភាសន៍​បន្ត​អោយ​ដឹង​ទៀត​យ៉ាង​ដូច្នេះ​ថា «​នាង​មិនមែន​ជា​មនុស្ស​ពូកែ​ប្រចណ្ឌ ឬ​ចូល​ចិត្ត​រករឿង​ឈ្លោះ​ឡើយ ហើយ​ចំណែក Pok ឯណោះ​វិញ ក៏​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​ផង​ដែរ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​អាច​បន្ត​ជាមួយ​គ្នា​ទៀត​បាន​នោះ​ឡើយ ព្រោះតែ​អត្ត​ចរិត​ផ្ទាល់ខ្លួន ដែល​នាំ​អោយ​អ្នក​ទាំង​ពីរ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ