ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​​២​ថ្ងៃ! ចូល​ឆ្នាំ​ចិន-វៀតណាម​ ​ភ្ញៀវ​ទេចរ​ជាង​​៧ម៉ឺន​នាក់​ ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឱ្យ​ដឹង​​ថា រយៈ

ខេត្ត​សៀម​រា​ប ៖ ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឱ្យ​ដឹង​​ថា រយៈពេល​២​ថ្ងៃ ចូល​ឆ្នាំ​ចិន-វៀតណាម មាន​ចំនួន​ភ្ញៀវ​ទេសចរ​ប្រមាណ​៧២.៩១៥​នាក់ មក​ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​សៀមរាប ​គិត​ចាប់ពី​ថ្ងៃ​ទី ២១-២២ ខែ​មក​រា ឆ្នាំ ២០២៣ ក្នុង​នោះ ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​ចំនួន​ប្រមាណ​៦៤.០០០​នាក់ ធ្វើ​ដំ​ណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់ ៖

– រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ៤២.៥០០ នាក់​។

-រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំ​នួ​ប្រមាណ ៥.៦០០ នាក់ ។

-តំបន់​ទន្លេសាប​មាន​ចំនួន​ប្រមាណ ២.៥០០ នាក់ ។

-សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​និង​តំបន់​ផ្សេង​ៗ​មាន​ចំនួន​ប្រមាណ ១៣.៤០០ នាក់ ។

-ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៨.៩១៥ នាក់ ។

ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​ចាក់​ស្រោច​វ៉ាក់សាំង​ដោយ​ឥត គិតថ្លៃ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ​នោះ បាន​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ជម្ងឺ​កូ​វិ​ដ​១៩ មាន​ភាព​ធូ​ស្រាល ព្រមទាំង​ការ ប្រកាស​បើក​ប្រទេស ក្នុង​គោលដៅ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ។

ដោយឡែក​នៅ​ខេត្តសៀមរាប ក្នុង​នោះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​រៀបចំ​តុបតែង​លម្អ​ផ្លូវ ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ក្រុង​សៀមរាប ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ត្រកាល​ឡើ​ងវិញ ដោយ​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ និង បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រមទាំង​រៀបចំ​តុបតែង​សួន​ស្ពាន​ព្រះរាជ​ដំណាក់ ដើ​ម្បី​ចូលរួម​អបអរ​ចូល​ឆ្នាំ ចិន និង​វៀត​ណា​ម​ឆ្នាំ​២០២៣ ។

ម្យ៉ាងទៀត​ក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​ជម្រុញ​ការ​ផ្សព្វ ផ្សាយ​ពី​ស​ក្កា​នុ​ពល​របស់​ខេត្តសៀមរាប ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​រាល់​វិស័យ​ក្នុង​ខេត្ត​សៀម រាប សំខាន់​លើ​វិស័យ​ទេស ចរណ៍​។ ទោះបី​មាន​ភាព​ធូ​រ​ស្រាល​នៃ​ជម្ងឺ​កូ​វិ​ដ​១៩ ក៏​បាន​អនុវត្ត​ជា​ប្រចាំ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ