ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិន័យ​ល្អ ធ្វើ​ឱ្យ​កូន​របស់​អ្នកមាន​កិត្តិយស !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​បាន​សាកល្បង​គ្រប់​វិធី​ក្នុង​ការ​ប្រៀនប្រដៅ​កូន​របស់​អ្នក​ហើយ ឬ​នៅ ? គន្លឹះ​នៃ​អាកប្បកិរិយា​ល្អ មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​កូន​របស់​អ្នក​ទេ ប៉ុន្តែ​ជា​ការ​លើកទឹកចិត្ត​ដល់​ជីវិត​គ្រួសារ​របស់​អ្នក ។ តើ​អ្វី​ជា​កិត្តិយស…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​បាន​សាកល្បង​គ្រប់​វិធី​ក្នុង​ការ​ប្រៀនប្រដៅ​កូន​របស់​អ្នក​ហើយ ឬ​នៅ ? គន្លឹះ​នៃ​អាកប្បកិរិយា​ល្អ មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​កូន​របស់​អ្នក​ទេ ប៉ុន្តែ​ជា​ការ​លើកទឹកចិត្ត​ដល់​ជីវិត​គ្រួសារ​របស់​អ្នក ។

តើ​អ្វី​ជា​កិត្តិយស ? នៅ​ពេល​អ្នក​បញ្ចូល​កិត្តិយស​ទៅ​ក្នុង​ជីវិត​គ្រួសារ​អ្នក នោះ​អ្នក​ឈាន​ដល់​បេះដូង​នៃ​ការ​គោរព​ប្រតិបត្តិ ។ ពេល​និយាយ​ពី​បេះដូង មាន​ន័យ​ថា គំនិត ចេតនា និង​ការ​លើកទឹកចិត្ត​របស់​កូន​អ្នក ។ នៅ​ពេល​ដែល​កូន​យល់ និង​រៀន​ពី​កិត្តិយស នោះ​គេ​នឹង​មានការ​លើកទឹកចិត្ត​ដោយ​ខ្លួនឯង ដើម្បី​ប្រព្រឹត្ត ។

បង្រៀន​កុមារ​ឱ្យ​ចាត់​ទុក​មនុស្ស​ពិសេស ៖ ដើម្បី​ជួយ​កូន​របស់​អ្នក​ចាប់ផ្តើម​មើលឃើញ​ពី​កិត្តិយស ម្តងម្កាល​ចូរ​និយាយ​ដោយ​ស្នាមញញឹម​ដូច​ជា​ពាក្យ ប៉ា​បាន​ធ្វើ​នំ​ខូ​ឃី​សម្រាប់​អាហារ​សម្រន់ ។ ប៉ាច​ង់​ផ្តល់​កិត្តិយស​ឱ្យ​កូន ។ កុមារ​រៀន​ពី​របៀប​ចាត់​ទុក​មនុស្ស​ពិសេស នៅ​ពេល​ដែល​ពួក​គេ​មើល​ពី​របៀប​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ចាត់​ទុក​អ្នក​ដទៃ​ជា​មនុស្ស​ពិសេស ។ នៅ​ពេល​កូន​របស់​អ្នក​បង្ហាញ​ការ​មិន​គោរព​ចំពោះ​អ្នក​ដទៃ ចូរ​ប្រើ​ជា​ឱកាស​មួយ ដើម្បី​បង្រៀន​កូន​ពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ជា​ពិសេស ។

បង្រៀន​កុមារ​ឱ្យធ្វើ​លើស​ពី​អ្វី​ដែល​រំពឹង​ទុក ៖ នៅ​ពេល​បង្រៀន​កូន​ឱ្យធ្វើ​លើស​ពី​អ្វី​ដែល​រំពឹង​ទុក ឪពុក​ម្តាយ​អាច​បញ្ចូល​កិត្តិយស​នៅ​ក្នុង​ការ​ណែនាំ ។ អ្នក​អាច​និយាយ​ថា ប៉ាច​ង់​ឱ្យ​កូន​រៀបចំ​តុ​បាយ ។ បន្ទាប់​មក ប៉ាច​ង់​ឱ្យ​កូន​គិត​អំពី​អ្វី​បន្ថែម ដើម្បី​ធ្វើ​ឱ្យ​ប៉ា​ភ្ញាក់ផ្អើល ។ នោះ​ជា​ការ​បង្ហាញ​ពី​កិត្តិយស ។ សូម​ចង​ចាំ​ថា ប្រសិនបើ​អ្នក​ប្រាប់​ពួក​គេ​ឱ្យ​បត់​កន្សែង​តាម​របៀប​ពិសេស នោះ​គឺជា​ការ​ស្តាប់បង្គាប់ ។ ប្រសិនបើ​ពួក​គេ​ធ្វើ​បន្ថែម​ដោយ​ខ្លួនឯង វា​ជា​កិត្តិយស ។

ដោះស្រាយ​ជាមួយនឹង​អាកប្បកិរិយា​អាក្រក់ ៖ ពិភាក្សា​គ្នា​អំពី​សារៈសំខាន់ និង​អត្ថប្រយោជន៍​នៃ​អាកប្បកិរិយា​ល្អ ។ លើក​ក្រោយ បើ​កូន​របស់​អ្នក​បង្ហាញ​អាកប្បកិរិយា​មិនល្អ កុំ​គ្រាន់តែ​ចង្អុល​ប្រាប់​អវិជ្ជមាន ប៉ុន្តែ​ចូរ​បង្រៀន​ពី​របៀប​ឆ្លើយ​តប​ឱ្យ​បាន​ត្រឹមត្រូវ ។ អាកប្បកិរិយា​មិនល្អ គឺជា​សញ្ញា​នៃ​វិញ្ញាណ​ខឹង ហើយ​ការ​រអ៊ូ ភ្នែក​វិល​ចុះឡើង ការ​ចំអក ការ​ទ​ន្រាំ​ជើង ឬ​រូបរាង​ដែល​គួរ​ស្អប់ខ្ពើម សុទ្ធតែ​ជា​ការ​ព្យាយាម​ទំនាក់ទំនង​ការ​មិន​ពេញចិត្ត ។ ចង្អុល​ប្រាប់​ពី​ការ​ឆ្លើយ​តប​មិនល្អ​ទាំងនេះ​ដោយ​ថ្នម​ៗ ហើយ​ជួយ​កូន​របស់​អ្នក​ឱ្យ​អនុវត្ត​ការ​ឆ្លើយ​តប​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

សាលារៀន​ជូន​នូវ​វេទិកា និង មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់ ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕