ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បើកបរ​ម៉ូតូ​លឿនដូចហោះ ជួបគ្រោះ​អកុសល​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូច​ហោះទៅ​បុ.ក​គូថ​រថយន្តពី

​ខេត្ត​សៀម​រា​ប ៖ បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូច​ហោះទៅ​បុ.ក​គូថ​រថយន្តពីក្រោយ​ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗនៅ​​នឹង​កន្លែង​កើតហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។ នេះ​បើ​តាម​​​ការ​​​ឱ្យ​ដឹង​ពី​​សមត្ថកិច្ច នគរបាល​ចរាចរណ៍​ផ្លូវគោក​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​ម៉ោង​៩និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ ២០២៣ នៅ​ចំណុច​មុខ​កីឡដ្ឋាន ហនុមាន ​ផ្លូវ ហ៊ុន សែន សន្តិភាព ( ផ្លូវក្រ​វ៉ា​ត់​ក្រុង )​ ស្ថិត​នៅ​ភូមិ ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប។

​ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ឈ្មោះ ឃឹម វិសាល ភេទ ប្រុស​ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប ​ជា​អ្នកបើកបរ​ម៉ូតូ ​MSX ព​ណ៍​ខ្មៅ​​លាយ​​ប្រផេះ ពាក់​ផ្លា​ក់​លេខ សៀមរាប 1S-8993 ។​ ចំណែកភាគី​ខាង​រថយន្ត​​​ម៉ាកហ៊ី​យ៉ាន់​​ដាយ ក្បាល​ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ 3A-1862 អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញាណ ។​

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ ហើយនៅមុនពេលកើតហេតុ ​ម៉ូតូធ្វើ​ដំណើរ​ក្នុង​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​ទៅ​បុ.ក​រថយន្ត​ម៉ាកហ៊ី​​ក្នុង​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បណ្តាល​ឱ្យអ្នក​បើ​កបរម៉ូតូ​បាត់បង់ជីវិត​ ​និង​ខូចខាត​ម៉ូតូ​១​គ្រឿង ​យ៉ាង​​ធ្ងន់​ធ្ងរ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ថា ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ទៅ​បុ.ក​រថយន្ត​ពីក្រោយ (អ្នកបើកបរ​មិន​បាន​ពាក់មួក​សុ​វត្តិភាព​)​។

​តាម​ប្រភព​ដដែល​​បញ្ជាក់​ទៀត​ថា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​បញ្ជូន​អ្នក​បើក​បររថ​យន្ត​ទៅ​ការិយាល័យ ព្រមទាំង​ចុះ​វាស់វែង និង​ប្រមូល​វ​ត្តុ​តាង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​ខេត្តសៀមរាប​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ