ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខយាមម៉ូតូ បែរជាលួចម៉ូតូអស់៥គ្រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​ម៉ូតូ​ក្នុង​រោងចក្រ​ទើបនឹង​បាន​ចូល​ធ្វើការ​បាន​៤​ថ្ងៃ ឃើញ​ឱកាសល្អ បាន​លួច​ម៉ូតូ​របស់​កម្មករ​រោងចក្រ​អស់​ចំនួន​៥​គ្រឿង ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​រោងចក្រ LING YEAK (​លីង យៀ​គ​) ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​ម៉ូតូ​ក្នុង​រោងចក្រ​ទើបនឹង​បាន​ចូល​ធ្វើការ​បាន​៤​ថ្ងៃ ឃើញ​ឱកាសល្អ បាន​លួច​ម៉ូតូ​របស់​កម្មករ​រោងចក្រ​អស់​ចំនួន​៥​គ្រឿង ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​រោងចក្រ LING  YEAK (​លីង យៀ​គ​) ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​បាត់​ម៉ូតូ​ទាំង​៥​នាក់​ជា​កម្មករ​រោងចក្រ​ធ្វើការ​ជាមួយ​គ្នា ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឆៃ នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​សន្តិសុខ ស៊ី អាយ អេស អេស ស្នាក់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​គ្រោ​ល​គោ ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ សុខ ចាំង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រដ្ឋបាល​រោងចក្រ ស្នាក់​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានដឹង​ពីរ​អ្នកលក់​នៅ​មុខ​រោងចក្រ​ប្រាប់​ថា សន្តិសុខ​យាម​ម៉ូតូ​នៅ​ក្នុង​រោងចក្រ​ខាងលើ បាន​យក​ម៉ូតូ​ចេញ​ទៅ​ក្រៅ​ដោយ​មាន​គ្នីគ្នា​ជា​ច្រើន​នាក់ បន្ទាប់​មក រូប​គាត់​បាន​ទៅ​ប្រាប់​តំណាង​រោងចក្រ និង​ប្រាប់​កម្មករ​នៅ​ក្នុង​រោងចក្រ​ឲ្យ​ទៅ​មើល​ម៉ូតូ តើ​បាត់​អស់​ប៉ុន្មាន​គ្រឿង​។ បន្ទាប់​មក​មាន​ជន​រង​គ្រោះ​៥​នាក់​បាន​បាត់​ម៉ូតូ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សន្តិសុខ​យាម​រោងចក្រ​ដែល​ជា​ជនសង្ស័យ​ខាងលើ​នេះ ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​សន្តិសុខ ស៊ី អាយ អេស អេស ទើបតែ​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ បាន​ហៅ​គ្នីគ្នា​មក​លួច​ម៉ូតូ​ក្នុង​រោងចក្រ​បាត់​អស់​៥​គ្រឿង​ទៅ​ហើយ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​បាន​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នៅ​ពេល​ព្រឹក​ចូល​នៅ​ម៉ោង​៧​ព្រឹក​ចេញ​ម៉ោង​១១​ថ្ងៃត្រង់ ហើយ​ពេល​ថ្ងៃត្រង់​ចូល​នៅ​ម៉ោង​១២ ចេញ​នៅ​ពេល​ល្ងាច​នៅ​វេលា​ម៉ោង​៤ ខណៈ​ពេល​កំពង់​តែ​ធ្វើការ ស្រាប់តែ​លឺ​ថា​បាត់​ម៉ូតូ ធ្វើ​ឲ្យ​កម្មករ​មានការ​ភិតភ័យ​ពេញ​រោងចក្រ ។

ក្រោយ​ពេល​កើតហេតុ តំណាង​រោងចក្រ​ខាងលើ បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​សូម​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ ស៊ី អាយ អេស អេស ចេញ​មុខ​ដោះស្រាយ ៕