ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ដេប៉ូ​ហៅក្រុម​ហ៊ុន​ឱ្យ​ដឹក​សាំង​​ចាក់ចូលស៊ីទែន ស្រាប់តែឮសំឡេងផ្ទុះ ផ្អើល​ចំ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រថយន្ត​ដឹក​សាំងតេ​លា​របស់​ក្រុមហ៊ុន LXR យក​មក​ដាក់​ឱ្យ​ដេប៉ូ​​តេ​លា​យីហោ ម៉ៃ

ខេត្ត​សៀម​រា​ប ៖ រថយន្ត​ដឹក​សាំងតេ​លា​របស់​ក្រុមហ៊ុន LXR យក​មក​ដាក់​ឱ្យ​ដេប៉ូ​​តេ​លា​យីហោ ម៉ៃ ចាន់​ណា ចំនួន​២.០០០លី​ត្រ ខណៈ​ពេល​នោះបញ្ចូល​បាន​ចំនួន៤០០​លី​ត្រ ខុស​បច្ចេកទេស បណ្តាលឱ្យ​ឆេះ​ដេប៉ូ​​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​តែ​សំណាងល្អ​​រថយន្តពន្លត់អគ្គិភ័យ​​មក​ជួយ​ពន្លត់​មិន​អាច​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។​

ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​ដេ​ប៉ូ​ប្រេង​តេ​លា​នោះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៣និង៣០នាទីរសៀល​ថ្ងៃ​ទី​​​២១ មករា ឆ្នាំ​២០២៣​ ហើយ​រលត់​ទៅ​វិញ នៅវេលា​​ម៉ោង៤​និង​២០​នាទី​​រសៀលថ្ងៃ​ដដែល​ ​នៅ​ចំណុចដេប៉ូ​សាំង​ យីហោ ម៉ៃ ចាន់​ណា​ ស្ថិតក្នុងភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថ​កិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ដេប៉ូ​​សាំង នៅ​ក្នុង​សង្កាត់​សៀមរាប តាម​ផ្លូវ​ទៅ​ភ្នំ​ក្រោម ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នោះ​ឡើយ​។

​តាម​ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ ម៉ៃ ចាន់​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរប​របើក​លក់​សាំង​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​សព្វថ្ងៃ ដែល​មាន​ទីតាំង​រស់នៅ​ក្នុងភូមិ​កើត​ហេតុ​ខាង​លើ​ ។

​​តាម​ប្រភព​បញ្ជាក់​ទៀត​ថា ករណី​ឆេះ​ខាងលើ​នោះ បណ្តាល​ឱ្យ​​រង​​ការ​ខូចខាត​រួម​មាន​ ​ឆេះ​អស់​ប្រេងសាំង​ចំនួន​៤០០​លី​ត្រ, ​សម្ភារៈ​កន្លែង​លក់ដូរ អស់​មួយ​ចំនួន​ធំ​។ ​ករណី​ខាងលើ​នេះ​មិន​បណ្តាល​ឱ្យ​មានការ​រង​របួស​ដល់​អាយុជីវិត​មនុស្ស​ឡើ​​យ ។ ចំណែក​មូលហេតុ ដោយសារ​រថយន្ត​​ក្រុមហ៊ុន​សាំង​តេ​លា បាន​មក​ធ្វើ​ការ​ចាក់​បញ្ចូល​ក្នុង​ស៊ី​ទែន បណ្តាល​ឱ្យ​មានការ​ឆ្លង​ឆាប​ជា​អណ្តា​ត​ភ្លើង ។

ក្នុង​ករណី​នេះ ប្រើ​​ប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៦​គ្រឿង រួម​មាន ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន​ និង​​រថយន្ត​អាជ្ញាធរ​អប្សរា​ចំនួន២​គ្រឿង
ប្រើ​ប្រាស់​ទឹក​អស់​២គ្រឿង​ ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​១​គ្រឿង មិន បាន​បាញ់ពន្លត់​​ទេ និង​រថយន្ត​ក្រុមការងារ​ស្តារ​ស្ទឹង​សៀមរាប​ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក១គ្រឿង ​។
ករណី​ខាងលើ​នេះ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង៤​និង​២០​នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​មានការ​ចូលរួម​ពី​ប្រជា​ពល​រដ្ឋ​ជួយ​អន្តរាគមន៍​ពន្លត់​ផងដែរ​ ។

​តាម​ប្រភពពី​ម្ចាស់​ដេប៉ូ​សាំង​ និងបងស្រី​បង្កើត បាន​ប្រាប់ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ LXR យក​មក​ដាក់​ឱ្យ​ដេប៉ូ​តេ​លា យីហោ ម៉ៃ ចាន់​ណា ចំនួន​២០០០​លី​ត្រ ខណៈ​ពេល​នោះ​រថយន្ត​មក​ដល់​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល​ថ្ងៃ​ទី​២១ ​ខែមករា ​ឆ្នាំ​២០២៣ ហើយ​ក៏​បាន​ទាញ​​ទុយោ​បញ្ចូល​សាំង​ទៅ​ស៊ីទែន​ខាងក្រោយ ទើបបាន​ចំនួន​៤០០​លី​ត្រ រួច​​គាត់​​ដើរ​ចេញ​មក​លក់​នៅ​ខាង​មុខ ជាមួយ​ប្អូនប្រុស និង​កូន​របស់ខ្ញុំ ខណៈ​ពេល​នោះ ក៏​​ឮ​ផ្ទុះ​ចេញពី​ស៊ីទែន ខាងក្រោយ ហើយ​ពួក​​គាត់​ក៏​ឃើញ​អ្នក​បើករថយន្ត​ដឹក​សាំង​នោះ​ទាញ​​ទុយោ​ចេញ​ទៅ​មុខ រួច​កាត់​ចោល​មួយ​កំណាត់ ហើយ​បើក​​រថយន្ត​គេច​បាត់ បាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​ទាន់ កុំ​អី​អស់រលីង​។ ប្រហែល​អ្នក​បើក​រថយន្ត​​ដឹក​សាំង​នោះ​ប​ញ្ជូ​ល​ខុស​បច្ចេកទេស ទើប​បណ្តាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

ម្ចាស់​ដេប៉ូ​បាន​សន្និដ្ឋាន​ថា ករណី​ឆេះដេប៉ូសាំង​ និង​របស់របរ​លក់ដូរ អស់​ទឹកប្រាក់​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ