ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ជំនាញបន្លំលួចខោអាវអាជីវករច្រើនលើក ស្រាប់តែម្តងនេះអស់លក្ខណ៍ជាប់អន្ទា.ក់ប៉ូលិសខេត្តសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​ក្រុង​សៀមរាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ស្រាវជ្រាវ​តាម​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់ ដែល​ជំនាញ​ដើរ​ឆបោក និង​លួច​ពី​ពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​ខេត្តសៀមរាប​ជា​ច្រើន​លើក ។ ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជំនាញ​ខាង​លួច និង​ឆបោក​នោះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​ក្រុង​សៀមរាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ស្រាវជ្រាវ​តាម​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់ ដែល​ជំនាញ​ដើរ​ឆបោក និង​លួច​ពី​ពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​ខេត្តសៀមរាប​ជា​ច្រើន​លើក ។

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជំនាញ​ខាង​លួច និង​ឆបោក​នោះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​។ បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ិ​ន តា​រ៉ា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​បន្លែ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ រទេស ឃុំ​កំពង់​រទេស ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​បន្លំ​លួច​ខោអាវ​) និង​ករណី​ឆបោក​(​យក​ខោអាវ​)​។

លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​យើង​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ និមល កាត់ ដេរ ដែល​បាន​សរសេរ​បង្ហោះ​ថា​«​បងប្អូន​សូម​ប្រុង​ប្រយ័ត្ន​ស្ត្រី​ម្នាក់​នេះ​វា​បាន​មក​ហាង​ខ្ញុំ ទិញ​ខោអាវ ពេល​ច្រក​រួច​ហើយ​វា​បាន​បញ្ឆោត​ឱ្យ​បុគ្គលិក​ខ្ញុំ​ទៅ​យក​បន្ថែម​ទៀត ហើយ​ឆ្លៀតឱកាស​វា​ក៏​បើក​ម៉ូតូ​រត់​បាត់​» ដោយ​មាន​ភ្ជាប់​រូបភាព​ស្ត្រី ចាប់​តាម​កាមេរ៉ា​ដែល​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មាន​ពាក់​ផ្លា​ក​លេខ​សៀមរាប​1AM-6355​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ហើយ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​អធិការ​នគរ​ក្រុង​សៀមរាប​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជន​រង​គ្រោះ​ឈ្មោះ ខុន និមល ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ដើម្បី​ឱ្យមក​ដាក់​ពាក្យបណ្តឹង​។

លោក​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​យើង​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៧​និង​៣០​នាទី ព្រឹក នៅ​តូប​របស់​ខ្លួន ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប មាន​ជនសង្ស័យ​ដែល​ខ្លួន​សរសេរ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ដែល​បាន​បន្លំ​លួច​ខោអាវ ដូចដែល​ខ្លួន​បាន​រៀបរាប់​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខាងលើ​។​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សួរនាំ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​នឹង​បោក​សម្លៀក​បំពាក់​ក្នុង​ក្រុង​សៀមរាប​ចំនួន​០៣​លើក​មក​ហើយ​រួម​មាន ៖ លើក​ទី​១ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២២ ខ្លួន​បាន​ធ្វើ​សកម្មភាព​បោក​យក​សម្លៀក​បំពាក់ ពី​ជន​រង​គ្រោះ ដោយ​ប្រាប់​ជន​រង​គ្រោះ​ថា ខ្លួន​ជា​ម៉ូយ​ថៅកែ​ធំ ហើយ​ឱ្យ​ជន​រង​គ្រោះ​ច្រក​ខោអាវ ដែល​មាន​តម្លៃ​ស្មើ​៥០០​ដុល្លារ​។​ពេល​ខ្លួន​បាន​ខោអាវ​ហើយ​ខ្លួន​ក៏​ឱ្យ​ជន​រង​គ្រោះ ចូល​ទៅ​ក្នុង​តូប​ច្រក​ខោអាវ​បន្ថែម​ទៀត ឆ្លៀតពេល​នោះ​ខ្លួន​ក៏​បើក​ម៉ូតូ​គេចខ្លួន​បាត់​។

ចំពោះ​លើក​ទី​២ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០២២ នៅ​ក្នុងភូមិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ជនសង្ស័យ​បាន​បន្លំ​លួច​ខោអាវ​ជន​រង​គ្រោះ​ដោយ​ឱ្យ​ជន​រង​គ្រោះ​ច្រក​ខោអាវ​ហើយ រួច​ជិះ​ម៉ូតូ​គេចខ្លួន​។​ចំណែក​លើក​ទី​៣ នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៣ នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ខ្លួន​បាន​ចូល​លួច​ខោអាវ​របស់​ជន​រង​គ្រោះ រួច​គេចខ្លួន​ពិតប្រាកដ​មែន ដោយ​ខោអាវ​ដែល​លួច​បាន​ខ្លួន​យក​ដាក់​លក់​ជជុះ​ក្នុង​ផ្សា​រលើ​។

លោក​បញ្ជាក់​ទៀត​ថា វត្ថុ​តាង​ដកហូត​បាន​ម៉ូតូ​ជនសង្ស័យ​ចំនួន​០១​គ្រឿង សម្លៀក​បំពាក់​ចំនួន​០២ កំ​ភ្លេ​រ​។
បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កំពុង​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ