ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍​ម្នាក់​ចាក់​ដី​​លុប​ព្រែក​យក​ធ្វើ​ជា​កម្មសិទ្ធិ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ដស្វាយរៀង ៖ លោក​យោធា​ម្នាក់​យក​គ្រឿងចក្រ​ជីក​ចំណី​ព្រែក​សាធារណៈ​យក​អាច​ម៌​ដី​ទៅ​លុប​ព្រែក​យក​ធ្វើ​ជា​កម្មសិទ្ធិ បង្ក​ឲ្យ​មហាជន​ខឹងសម្បារ​ប្តឹង​ឲ្យ​អាជ្ញាធរ​បង្ក្រាប ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ២០២៣ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ ក្នុងភូមិ​ត្រពាំង​ដំរី…

ខេត្ដស្វាយរៀង ៖ លោក​យោធា​ម្នាក់​យក​គ្រឿងចក្រ​ជីក​ចំណី​ព្រែក​សាធារណៈ​យក​អាច​ម៌​ដី​ទៅ​លុប​ព្រែក​យក​ធ្វើ​ជា​កម្មសិទ្ធិ បង្ក​ឲ្យ​មហាជន​ខឹងសម្បារ​ប្តឹង​ឲ្យ​អាជ្ញាធរ​បង្ក្រាប ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ២០២៣ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់​អំ​ពឹ​ល ស្រុក​រំដួល ។

បើ​តាម​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​អំ​ពឹ​ល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​ស្រុក​រំដួល ដឹកនាំ​ដោយ​លោក​ហែម ស៊ី​ណា អភិបាលស្រុក​បាន​ចុះ​ផ្អាក​សកម្មភាព​គ្រឿងចក្រ​ជី​ដី និង​រថយន្ដ​ដឹក​ដី​មួយ​កន្លែង​របស់​ឈ្មោះ​ហុ​ក សុខា ដែល​ជា​ម្ចាស់​គ្រឿងចក្រ​បាន​កាយ​ដី​ចំណី​ព្រែក ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ចាក់​លុប​ព្រែក​សាធារណៈ​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។

ប្រភព​បន្ត​ទៀត​ថា ហើយ​ម្ចាស់​គ្រឿងចក្រ​នេះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ដូច្នេះ លោក​ហែម ស៊ី​ណា អភិបាលស្រុក​រំដួល​បាន​បញ្ជា​ឲ្យ​ឈ្មោះ​ហុ​ក សុខា ម្ចាស់​គ្រឿងចក្រ​កាយ​ដី ដែល​លុប​ចូល​ព្រែក​នោះ​ឡើង​វិញ រួច​ហើយ​បាន​ដកហូត​គ្រឿងចក្រ​រក្សា​ទុក​បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ លោក​ហែម ស៊ី​ណា អភិបាលស្រុក​រំដួល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បើ​តាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ឈ្មោះ​ហុ​ក សុខា បាន​យក​គ្រឿងចក្រ​អេ​ស្ការ​វ័​រ​ទ័​រ​ធ្វើ​សកម្មភាព​ជីកដី​ចំណី​ព្រែក​យក​អាច​ម៌​ដី ដឹក​តាម​រថយន្ត​ទៅ​ចាក់​លុប​ព្រែក ត្រពាំង​ដំរី ដែល​ជា​ព្រែក​ធម្មជាតិ​ធ្វើ​ជា​កម្ម​សិទ្ធិ ។

កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ លោក​បាន​ចាត់​ឱ្យ​លោក នួន ឧត្ដម អភិបាលរង​ស្រុក ដឹកនាំ​មន្ត្រី​ជំនាញ​របស់​សាលាស្រុក កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា មានការ​ជីកដី​ព្រែក​និង​ចាក់​ដី​លប់​ចូល​ដី​ព្រែក​ពិតប្រាកដ​មែន​។ ដោយ​ក្រុម​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ​ហុ​ក​សុខា ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដូច្នេះ​កម្លាំង​អាជ្ញាធរ​ស្រុក​រំដួល​ក៍បាន​ឲ្យ​គ្រឿងចក្រ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​។​ក៏​ប៉ុន្តែ​នូវ​ពេល​យប់​ម្ចាស់​គ្រឿងចក្រ បន្តសកម្មភាព​ជីកដី​ដឹក​អាច​ម៌​ដី​ទៅ​ចក្រ​លប់​ចូល​ព្រែក​ផ្គើន​អាជ្ញាធរ​។

លោក​អភិបាលស្រុក​បាន​បន្ដ​ទៀត​ថា នៅ​ថ្ងែ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក លោក​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​រំដួល ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ហើយ​បាន​ដកហូត​គ្រឿងចក្រ​យក​មក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ចំណែកឯ​ដី​ចាក់​ចូល​ដី​ព្រែក​ត្រូវ​កាយ​ដី​ឡើង​វិញ​ហើយ បាន​រាយការណ៍​ជូន​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង​ជ្រាប​ជា​របាយការណ៍ ដូច្នេះ រង់ចាំ​ចំណាត់ការ​របស់​ថ្នាក់លើ​ដោះស្រាយ ។

ចំពោះ​ការ​ចុះ​ផ្អាក​សកម្មភាព និង​ដក​រហូត​គ្រឿងចក្រ​នេះ ទី​១-​ព្រោះថា​គ្រឿងចក្រ​គ្មាន​ច្បាប់​អនុ​ញ្ញាត​ធ្វើ​អាជីវកម្ម ទី​២-​ហើយ​ជីកដី​ចំណី​ព្រែក និង​ទី​៣-​ចាក់​ដី​ចូល​ព្រែក លប់​ដី​ព្រែក​សាធា​រណៈ ទី​៤-​ផ្គើន​មិន​គោរព​តាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ​និង​ស្រុក ។ លោក​ហែម ស៊ី​ណា បាន​បញ្ចា​ក់ថា ការ​កាយ​ដី​ចេញ​វិញ​នេះ​មិនមែន​បញ្ចប់រឿង​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​លោក​ជា​អ្នក​សម្រេច ។

លោក​បាន​បញ្ជាក់​ទៀត​ថា នា​ពេល​ចុះ​ផ្អាក​នោះ គឺ​បាន​ដកហូត​គ្រឿងចក្រ​ផ្អាក​សម្មភាព​បញ្ជូន​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល ឃុំ​កំពង់​អំ​ពឹ​ល ហើយ​ឱ្យ​ម្ចាស់​គ្រឿងចក្រ​ទៅ​សុំ​ច្បាប់​ធ្វើ​អាជីវ​កម្ម​និង​ឲ្យ​ម្ចាស់​ដី ឈ្មោះ​ទិ​ត្យ ស៊ី​ថា ហៅ​សោម មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ យក​ឯកសារ​ពាក់ព័ន្ធ​ចូល​ទៅ​សាលាស្រុក​រំដួល ដើម្បី​ពិនិត្យ​ជាក់ស្តែង​សិន ចំណែក​រឿង​កាយ​ដី​ព្រែក និង​ចាក់​ដី​លុប​ចូល​ព្រែក រំលោភ​យក​ធ្វើ​កម្មសិទ្ធិ ត្រូវ​រង់ចាំ​ថ្នាក់លើ​លោក​ជា​អ្នក​សម្រេច​។

មហាជន​កំពុង​តាមដាន​រឿង​មន្ត្រី​យោធា​ថ្នាក់​វរៈសេនីយ៍​ម្នាក់​នេះ ថា​តើ​អាជ្ញាធរ​ខេត្ត​មាន​ចំណាត់​ការ​ផ្លូវច្បាប់ ឬ​យ៉ាងណា? ឬ​ចាប់​ម្ចាស់​គ្រឿងចក្រ​អ្នកស៊ីឈ្នួល? គួរ​ចាប់​ទាំង​ពីរ បើ​គិត​តាម​នីតិវិធី​នៃ​​ក្រមព្រហ្មទណ្ឌ​ ។​ ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ទិ​ត្យ ស៊ី​ថា មន្ត្រី​យោ​ធា ដែល​​ជា​ម្ចាស់​ដី​បាន​ទេ ដោយ​ទូរ​ព្ទ័​ចូល​ហើយ​គ្មាន​មនុស្ស​ទទួល ។

ព័ត៌មានបន្ថែម កោះសន្តិភាព​​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ