ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​! ប្រជា​ពលរដ្ឋ​ប្រជ្រៀតគ្នា​មកផ្សារ ត្រៀម​រៀប​ចំ​សែន​ចូលឆ្នាំចិន-វៀតណាម​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នា​ព្រឹកថ្ងៃ​ទី​​​២០ មករា ឆ្នាំ​២០២៣ នេះ គេសង្កេតឃើញ​បងប្អូន​ប្រជា​ពលរដ្ឋដែល​

រាជធានីភ្នំពេញ ៖ នា​ព្រឹកថ្ងៃ​ទី​​​២០ មករា ឆ្នាំ​២០២៣ នេះ គេសង្កេតឃើញ​បងប្អូន​ប្រជា​ពលរដ្ឋដែល​ជាប់សែស្រឡាយចិន​បាន​នាំគ្នា​ប្រជ្រៀត​គ្នា​មកទិញម្ហូប ផ្លែឈើ នំចំណី ផ្កាភ្ញី និង​គ្រឿងសម្រាប់សែន​ផ្សេងៗ ​នៅផ្សារ​ជម្ពូវ័ន្ត ស្ថិត​ក្នុង​សង្កាត់ចោមចៅ​៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បី​ត្រៀមរៀបចំសែនចូលឆ្នាំ​ចិន-វៀតណាម​នៅថ្ងៃស្អែកនេះ​ ។​

ជាការ​កត់សម្គាល់ នាព្រឹកនេះដែរ​ នៅក្នុងផ្សារ​ខុសពីសព្វមួយដង គឺ​មាន​បងប្អូន​​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ បាននាំគ្នា​ប្រជ្រៀត​សម្រុក​មកផ្សារ​ដើម្បីទិញ​​ម្ហូប ផ្លែឈើ នំ​ចំណី ផ្កាភ្ញី និង​គ្រឿង​​សម្រាប់​សែន​​ផ្សេងៗ ៕​