ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​ផ្តាច់​ផ្លូវ​កៅស៊ូ ចូល​ទៅ​កាន់​ច្រក​ទ្វារ​ក្អម​សំណ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​បាន​វាយលុក​មួយ​ឆ្នាំ​បន្តិច​ៗ​បង្ក​ឲ្យ​ដីស្រែ​ចម្ការ​និង​ដី​លំនៅ​ឋាន​រាប់​ហិ​កតា​របស់​បងប្អូន​ពលរដ្ឋ​បាន​បាក់​ចូល​ទៅ

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​បាន​វាយលុក​មួយ​ឆ្នាំ​បន្តិច​ៗ​បង្ក​ឲ្យ​ដីស្រែ​ចម្ការ​និង​ដី​លំនៅ​ឋាន​រាប់​ហិ​កតា​របស់​បងប្អូន​ពលរដ្ឋ​បាន​បាក់​ចូល​ទៅ​ក្នុង​បាតទន្លេ​រួម​ជាមួយ​ផ្ទះ​រាប់រយ​ខ្នង​ត្រូវ​បង្ខំចិត្ត​រុះរើ​ជា​បន្តបន្ទាប់ ហើយ​រាត​ល្បាត​រហូត​ដល់​បាន​កាត់​ផ្លូវ​កៅស៊ូ​លេខ​១៤ ចូល​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ចំណុច​ភូមិ​បឹង​លើ ឃុំ​ខ្ព​ប់​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល រយៈពេល​ជិត​៥​ឆ្នាំ​ហើយ​មិន​ទាន់​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​ផង ឥឡូវ​គ្រោះ​បាក់​ច្រាំង​ទន្លេ​បាន​កាត់​ផ្តាច់​ផ្លូវ​កៅស៊ូ​នេះ​មួយ​កន្លែង​ទៀត​នៅ​ចំណុច​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល​។ លោក ងី សារី ជំទប់​ទី​២​ឃុំ​ព្រែក​ទន្លាប់​បាន​ប្រាប់​ឲ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​ថា ពាក់​ព​ន្ធ័​ការ​បាក់​ច្រាំង​ទន្លេ​នៅ​ចំណុច​ភូមិ​ព្រែក​បាក់​នេះ​បាន​បាក់​ម្តង​បន្តិច​ៗ​រយៈពេល​ជិត​៥​ឆ្នាំ​ដែរ​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដីចម្ការ និង​ដី​លំនៅ​ឋាន​រាប់​ហិ​កតា​បាក់​ចូល​ទៅ​ក្នុង​បាតទន្លេ​រួម​ជាមួយ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​ត្រូវ​បង្ខំចិត្ត​រុះរើ​។

កាលនោះ​រូប​លោក​នៅ​ជា​មេឃុំ​តែងតែ​ចុះ​ផ្សព្វផ្សាយ​ប្រាប់​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ជា​និច្ច​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ហើយ​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ជា​បន្តបន្ទាប់​ផង​ដែរ​។ ការ​បាក់​ច្រាំង​ទន្លេ​កាត់​ផ្តាច់​ផ្លូវ​កៅស៊ូ​លេខ​១៤ នៅ​ចំណុច​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់​នេះ​គឺ​បាន​ចាប់ផ្តើម​បាក់​តាំងពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​ល្ងាច​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ កក្កដា ប្រវែង​៨០​ម៉ែត្រ និង​ជម្រៅ​ចូល​ដល់​ថ្នល់​កៅស៊ូ​ប្រហែល​៣​ម៉ែត្រ​ផង​ដែរ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​បាក់​ច្រាំង​ទន្លេ​នោះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​គ្រោះ​បាក់​ច្រាំង​ទន្លេ​នេះ​បាក់​ដាច់​ផ្លូវ​ហើយ​រាលដាល​ដល់​ផ្ទះ​ពួក​គាត់​បន្ត​ទៀត​។

ដូច្នេះ​ពួក​គាត់​សូម​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ជួយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្ត​ទៀត និង​ជួយ​សិក្សា​ធ្វើ​ផ្លូវ​វាង​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​ប្រជា​កសិករ​ងាយស្រួល​ដឹក​ជញ្ជូន​កសិផល​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​បាន​ចំណេញ​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​ជីវភាព​គ្រួសារ​ព្រោះ​ឥឡូវនេះ​គ្រោះ​បាក់​ច្រាំង​ទន្លេ​បាន​កាត់​ផ្តាច់​ផ្លូវ​កៅស៊ូ​លេខ​១៤​ចូល​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​២​កន្លែង ហើយ​នៅ​ចំណុច​ឃុំ​ខ្ព​ប់​អាវ និង​ឃុំ​ព្រែក​ទន្លាប់​កាន់តែ​ធ្វើ​ឲ្យ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ស្ងប់ស្ងាត់​សេដ្ឋកិច្ច​បាត់បង់​ថវិកាជាតិ​យ៉ាងធ្ងន់ធ្ងរ​៕