ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ស្វែង សុជាតា ចេញ​មុខ​បកស្រាយ​យ៉ាង​ច្បាស់​ៗ ក្រោយ​ល្បី​ថា កូនប្រុស​ជូន​កាដូឡាន​ស៊េរី​ទំនើប​​មួយ​គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ស្រី​ឆ្នើម អ្នក​នាង ស្វែង សុជាតា ដោយ​បងប្អូន​មហាជន​ជា​ច្រើន​តែងតែបាន​ស្គាល់​តារា​រូប​នេះ តាម​រយៈ​ការ​សម្តែង​រឿង​ភាគ​ជា​ច្រើន ដោយ​តារា​ស្រី​ស្រស់​រូប​នេះ អាច​សម្តែង​បាន​គ្រប់​ទម្រង់​មិន​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ឆ្នើម អ្នក​នាង ស្វែង សុជាតា ដោយ​បងប្អូន​មហាជន​ជា​ច្រើន​តែងតែបាន​ស្គាល់​តារា​រូប​នេះ តាម​រយៈ​ការ​សម្តែង​រឿង​ភាគ​ជា​ច្រើន ដោយ​តារា​ស្រី​ស្រស់​រូប​នេះ អាច​សម្តែង​បាន​គ្រប់​ទម្រង់​មិន​ថា កាច ស្លូត ច្រណែនឈ្នានីស អ្វី​នោះ​ទេ គឺ​តារា​ស្រី​អ្នក​នាង ស្វែង សុជាតា អាច​ធ្វើការ​សម្តែង​ដោយ​គ្មាន​ចន្លោះ​ត្រង់​ណា​នោះ​ឡើយ​។

ប្រាកដ​ណាស់ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ឃើញ​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា «​ក្វា​ង​ណា​ក់​» បាន​បង្ហោះ​ដោយ​រៀបរាប់​ថា «​ទិញ​ឡាន​ថ្មី​ជូន​ម៉ែ ស្វែង សុជាតា​»​។ តើ​ពិត​ទេ? ដែល​អ្នក​នាង ស្វែង សុជាតា មានកូន​កំលោះ​ដ៏​ស្រស់​សង្ហា​ទិញ​ឡាន​ថ្មី​ដ៏​ស្រស់​ស្អាត​ជូន​ម្តាយ ដែល​ជា​អ្នក​មានគុណ​ដូច្នេះ?​។ ដោយ​ត្រង់​ចំណុច​នោះ មាន​មហាជន​ខ្លះ​បាន​លើក​ឡើង​ថា នេះ​ជា​រឿង​ពិត និង​ខ្លះ​ទៀត​បាន​និយាយ​ថា មិន​ពិត​ទេ ព្រោះ​មិន​ដែល​ឃើញ​អ្នក​នាង ស្វែង សុជាតា បង្ហាញមុខ​កូនប្រុស​ផង​នោះ​ឡើយ​។

ប្រាកដ​ណាស់ បងប្អូន​មហាជន​ប្រាកដជា​ចង់​ដឹក​នូវ​រឿងរ៉ាវ​ទាំង​អស់នេះ​ថា តើ​បុរស​ដ៏​ស្រស់​សង្ហា​នោះ ជា​កូន​របស់​តារា​ស្រី​ឆ្នើម​អ្នក​នាង ស្វែង សុជាតា ឬ​យ៉ាងណា?​។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​អ្នក​នាង ស្វែង សុជាតា នឹង​ធ្វើការ​បកស្រាយ​នៅ​រឿងរ៉ាវ​ខាងលើ អោយ​មហាជន​បានដឹង​ជា​សាធារណៈ ព្រោះថា មាន​អ្នកគាំទ្រ និង​មហាជន​ជា​ច្រើន​ដែល​មានការ​ភាន់ច្រឡំ​នូវ​បញ្ហា​មួយ​នេះ​។

ប្រាកដ​ណាស់ អ្នក​នាង ស្វែង សុជាតា បាន​ធ្វើការ​បង្ហាញ​យ៉ាង​ច្បាស់​ៗ​ថា ការ​បង្ហោះ​របស់​លោក ក្វា​ង​ណា​ក់ នោះ គ្រាន់តែ​ជា​ការ​សម្តែង​រឿង​តែ​ប៉ុណ្ណោះ ដោយ​ផ្ទៃរឿង​ទាំងមូល តារា​ស្រី​ឆ្នើម​រូប​នេះ ដើរតួ​ជា​ម្តាយ​របស់​លោក ក្វា​ង​ណា​ក់ តែ​ប៉ុណ្ណោះ​។

អ្នក​នាង ស្វែង សុជាតា បាន​បន្ថែម​ថា លោក ក្វា​ង​ណា​ក់ នឹង​ខ្លួន ដូច​ជា​កូន​នឹង​ម្តាយ ដោយ​កំលោះ​សង្ហា​រូប​នេះ តែងតែ​ហៅ​តារា​ស្រី​រូប​នេះ​ថា ម៉ែ​ពេញមាត់​ៗ ជា​ពិសេស​គឺ​ការ​គោរព​អោយ​តម្លៃ​តារា​ស្រី​រូប​នេះ​ដូច​ជា​ម្តាយ​របស់​ខ្លួន ហើយ​ចំណែកឯ​តារា​រូប​នេះ ក៏​ស្រឡាញ់​ចូល​ចិត្ត​អាណិត​លោក ក្វា​ង​ណា​ក់ ដូច​ជា​កូន​ដែរ​។

អ្នក​នាង ស្វែង សុជាតា ក៏​ចង់​ទម្លាយ​ពី​កូន​ៗ​របស់​ខ្លួន​ផង ដោយ​តារា​ស្រី​រូប​នេះ បាន​បង្ហើប​អោយ​ដឹង​ថា ខ្លួន​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ ប្រុស​៣ និង​ស្រី​ម្នាក់ អ្នក​នាង​ក៏​បាន​បង្ហើប​បន្ត​ថា កូន​របស់​ខ្លួន​មាន​ដុ​ង​សិល្បៈ​ខ្លះ​ៗ​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​ជា​ខ្លួន​នោះ​ទេ​។

តារា​ស្រី​ឆ្នើម​រូប​នេះ​ក៏​បាន​បន្ត​ថា កូនប្រុស​របស់​អ្នក​នាង​នា​ពេល​នេះ​ក៏​ពេញរូបពេញរាង​ហើយ​ដែរ ដោយ​នា​ពេល​នេះ កូនប្រុស​ច្បង​របស់​តារា​ស្រី​រូប​នេះ​កំពុង​តែ​បន្ត​ថ្នាក់​មហាវិទ្យាល័យ​ផង​ដែរ​។ ទាក់​ទង​រឿង​ខាងលើ តារា​ស្រី​រូប​នេះ​ក៏​ចង់​បញ្ជាក់​អោយ​ច្បាស់​ៗ​ថា រឿង​ទិញ​នេះ គ្រាន់តែ​ជា​ការ​ថត​រឿង​តែ​ប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​សាធារណជន​កុំ​មានការ​យល់​ច្រឡំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ