អ្នកគ្រូពេទ្យម្នាក់ត្រូវជន១ក្រុមធ្វើសកម្មភាព រួចធា.ក់ដួលម៉ូតូបោកផ្ទប់ឡាន ផ្អើលម្តុំស្ពានអាកាសចោមចៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចោរចំនួន៤នាក់ជិះម៉ូតូ២គ្រឿងចេញធ្វើសកម្មភាពឆក់ ហើយបានប្រទះឃើញ
រាជធានីភ្នំពេញ ៖ ចោរចំនួន៤នាក់ជិះម៉ូតូ២គ្រឿងចេញធ្វើសកម្មភាពឆក់ ហើយបានប្រទះឃើញ
រាជធានីភ្នំពេញ ៖ ចោរចំនួន៤នាក់ជិះម៉ូតូ២គ្រឿងចេញធ្វើសកម្មភាពឆក់ ហើយបានប្រទះឃើញអ្នកគ្រូពេទ្យម្នាក់កំពុងជិះម៉ូតូតាមផ្លូវបណ្ដើរ កាន់ទូស័ព្ទដៃម៉ាក IPhone 14 Pro Max ១គ្រឿងនិយាយបណ្ដើរ ។ ពេលនោះចោរ២នាក់បានឆក់ហើយជិះម៉ូតូគេចខ្លួន ចំណែកអ្នកគ្រូពេទ្យបានព្យាយាមជិះម៉ូតូដេញតាមនិងស្រែកថា«ចោរៗ» ស្រាប់តែចោរ២នាក់ទៀតដែលជាអ្នកបិទគូទបានធា.ក់ម៉ូតូអ្នកគ្រូពេទ្យ១ជើង បណ្ដាលឲ្យដួលបោកផ្ទប់ជាមួយរថយន្ត១គ្រឿងកំពុងឈប់ចតស្ងៀមរងរបួសស្រាល ហើយរថយន្តនិងម៉ូតូរងការខូចខាត បន្ទាប់មកចោរខាងលើបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវរណបផ្លូវជាតិលេខ៤ ស្ថិតនៅខាងលិចស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមចោរឆក់ទាំង៤នាក់ខាងលើពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ចំនួន២គ្រឿង ។ ចំណែកអ្នកគ្រូពេទ្យរងគ្រោះ ពុំបានប្រាប់ពីអត្តសញ្ញាណឲ្យដឹងនោះទេ គាត់ជាគ្រូពេទ្យប្រចាំនៅគ្លីនិកឯកជន ដែលមានទីតាំងស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលចោមចៅទី៣ គាត់រងរបួសស្រាល ហើយបានបាត់បង់ទូរស័ព្ទ១គ្រឿង ម៉ាក IPhone 14 Pro Max ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលមុនកើតហេតុ អ្នកគ្រូពេទ្យរងគ្រោះខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0375 ត្រឡប់មកពីយកអីវ៉ាន់បញ្ញើរនៅជិតគល់ស្ពានអាកាសចោមចៅ ខណៈកំពុងជិះម៉ូតូ ធ្វើដំណើរតាមផ្លូវរណបផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្រុមគ្រួសារបានទូរស័ព្ទចូល ហើយគាត់ក៏ដកទូរស័ព្ទចេញពីហោប៉ៅយកមកនិយាយ ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងថា ពេលនោះចោរ២នាក់ជិះម៉ូតូទៅជិតរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចហើយជិះម៉ូតូគេចខ្លួន ហើយភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមនិងស្រែកថា«ចោរៗ» ។ ស្រាប់តែចោរ២នាក់ទៀតដែលជាអ្នកបិទគូទជិះម៉ូតូទៅពីក្រោយ បានធា.ក់ម៉ូតូអ្នកគ្រូពេទ្យរូបនោះ១ជើង បណ្ដាលឲ្យដួលបោកផ្ទប់ជាមួយរថយន្ត១គ្រឿង ម៉ាកម៉ាស្ដាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6717 កំពុងឈប់ចតស្ងៀម បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត ហើយអ្នកគ្រូពេទ្យរងរបួសស្រាល បន្ទាប់មកក្រុមចោរខាងលើគេចខ្លួនបាត់ស្រមោលអស់តែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រួចនគរបាលបានឲ្យអ្នកគ្រូពេទ្យសម្របសម្រួលជាមួយម្ចាស់រថយន្ត ហើយដោយសារតែអ្នកគ្រូពេទ្យបានរងគ្រោះ ព្រោះតែចោរឆក់ធា.ក់ផ្ទប់រថយន្ត បណ្ដាលឲ្យរងការខូចខាតបែបនេះ ទើបម្ចាស់រថយន្តចិត្តធម៌មិនទាមទារសំណងអ្វីឡើយ សុខចិត្តយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ