ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការ​សាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​»

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមករា ឆ្នាំ​២០២៣ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមករា ឆ្នាំ​២០២៣ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់ «​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ព្រមទាំង​សំណេះសំណាល​ជាមួយ​កម្មករ​សំណង់ នៅ​ក្នុង​ការដ្ឋាន​មន្ទីរពេទ្យ​នេះ​ប្រមាណ ១,២០០​នាក់​។

អគារ «​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» មាន​ចំនួន​១១​អគារ ដែល​មាន​អគារ​ព្យាបាល និង​សង្គ្រោះ​បន្ទាន់​(E) មាន​ទំហំ ៧,៤៨០​ម៉ែត្រការ៉េ​, អគារ​ព្យាបាល​កម្រិត​ធ្ងន់ (H1​និង H2) មាន​គ្រែ​សរុប​ចំនួន​៥២៧​គ្រែ​, អគារ​ព្យាបាល​កម្រិត​ស្រាល (H3,H4,H5,H6​និង​H7) មាន​គ្រែ​សរុប ៨,៩៦៩​គ្រែ​, គ្រែ​បុគ្គលិក​ពេទ្យ​ប្រចាំការ​មាន​ចំនួន​៤៦​គ្រែ និង​គ្រែ​បុគ្គលិក​ស្នាក់​នៅ​ចំនួន​២០៦​គ្រែ​, អគារ​បច្ចេកទេស (T1), អគារ​បច្ចេកទេស (T2), អគារ​ផ្គត់ផ្គង់ និង​ព័ត៌មាន​(A) មាន​ទំហំ​២,៨៣៥​ម៉ែត្រការ៉េ​, អគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក (S) មាន​គ្រែ​សរុប​ចំនួន ២៣៤ គ្រែ​។ ចំណតរថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦​ម៉ែត្រការ៉េ ដែល​អាច​ចត រថយន្ត​បាន​ចំនួន ២១០​គ្រឿង មាន​សួនច្បារ​ព័ណ៌​បៃតង ទំហំ ៤,៤៩០​ម៉ែត្រការ៉េ ។

មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី CJEC.co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​នេះ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ ។ មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ រួច​ជា​ស្ថាពរ និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ខែមិថុនា ឆ្នាំ​២០២៣ ។

«​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​» នឹង​ក្លាយជា​មន្ទីរពេទ្យ​ជាតិ​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្ដល់​នូវ​សេវា​គ្រប់​ផ្នែក​ទាំងអស់ ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ ក្នុង​ករណី​មាន​ជំងឺឆ្លង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ អាច​មាន​លទ្ធភាព​ទទួល​អ្នកជំងឺ ដោយ​មិន​មានការ​ព្រួយ​បារ​ម្ដ​នោះ​ទេ​ដោយ​មន្ទីរពេទ្យ​នេះ បំពាក់​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ៗ ស្រប​តាម​លក្ខណៈ​ស្តង់ដារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ