ខេត្តកណ្តាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានប្រកាសហាមឃាត់ មិនឱ្យចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ក្នុងស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ មូលហេតុ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចកួច ហូរច្រោះដាច់ដីក្បាលស្ពានព្រែកថី ( ស្ពានលេខ៤ )។
សេចក្តីជូនដំណឹង លើកឡើងថា ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកោះធំ ឬពីស្រុកកោះធំ ទៅក្រុងតាខ្មៅ តម្រូវឱ្យវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១១០ ដោយឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំវិញ។ ចំពោះរថយន្តដឹកទំនិញពីស្រុកកោះធំ ទៅខេត្តតាកែវ សូមវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១២៩។
សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា សម្រាប់រថយន្តគ្រួសារ អាចធ្វើចរាចរណ៍បានជាធម្មតា លើកំណាត់ផ្លូវជាតិលេខ២១ ចន្លោះពីស្រុកកោះធំ និងក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល៕

ចែករំលែកព័តមាននេះ