ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​ជប៉ុន​ថ្មី អ៊ូ​ អិ​ណុ ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ូ អិ​ណុ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ូ អិ​ណុ ឯកអគ្គរាជទូត​តែងតាំង​ថ្មី បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង ហើយ​បាន​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ទាំងអស់​ដែល​ស្លា​.​ប់​ក្នុង​របប​ខ្មែរក្រហម ។

ក្រោយ​ពី​បាន​ស្តាប់​ការ​ពន្យល់ ដោយ​ជន​រង​គ្រោះ​មួយ​រូប ដែល​គាត់​បាន​រស់រាន​មានជីវិត​ពី​មន្ទីរ​ស​-២១ (​មន្ទីរឃុំឃាំង​ទួល​ស្លែង​) និង​លោក ហង្ស និស្ស័យ នាយក​គ្រប់គ្រង​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង ឯកអគ្គរាជទូត​ជប៉ុន បាន​ជ្រាប​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​មន្ទីរ​ស​-២១ ក្នុង​សម័យ​ខ្មែរក្រហម ហើយ​បាន​សម្តែង​នូវ​ការ​គោរព ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​ទទួល​បាន​សន្តិភាព និង​ការ​អភិវឌ្ឍ នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ មាន​រយៈពេល​០៣​ឆ្នាំ ០៨​ខែ ២០​ថ្ងៃ និង​០៦​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ