ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​​មួយប៉ប្រិចភ្នែក​! អគ្គិភ័យ​លេបត្របាក់​ផ្ទះ​១ខ្នង​អស់ទាំង​ស្រុង​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង​ បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​

​រាជធានីភ្នំពេញ​ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង​ បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ស័ង្កសី​១​ខ្នង​ រួម​ទាំង​ទ្រព្យសម្បត្តិ​ក្នុង​នោះ​អស់ទាំង​ស្រុង បើ​ទោះបីជា​មានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ និង​អ្នក​ភូមិ​ជួយ​ពន្លត់​យ៉ាងណា​ក៏​មិន​ឈ្នះ​ដែរ ។​ដោយសារ​តែ​ផ្ទះ​នោះ​គឺជា​ផ្ទះ​ឈើ ​ដូច្នេះ​ល្បឿន​នៃ​ការ​ឆាបឆេះ​នោះ​លឿន​ខ្លាំង​ណាស់​តែ​មួយសន្ទុះ​ប៉ុណ្ណោះ​ឆេះ​អស់តែម្តង​ ហើយ​កម្ដៅភ្លើង​បាន​ភាយ​ចេញ​បង្ក​ការ​ប៉ះពាល់​ដល់​ផ្ទះថ្ម​ស្ថិត​នៅ​ក្បែ​រនះ​បែក​កញ្ចក់​បង្អួច​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​ញ៉ែ​ម សុខ​នាង ភេទ​ប្រុស អាយុ​៤៥​ឆាំ្ន ផ្ទះ​នេះ​ជា​ប្រភេទ​សំណង់ ឈើ​ប្រក់​ស័ង្កសី ទំហំ​៥ម៉ែត្រគុណ​៧​ម៉ែត្រ​ និង​មាន​បន្ទប់​ថ្ម​ក្រោម ហើយ​បាន​ជួ​ល​ឲ្យ​កម្មករ​រោងចក្រ​ស្នាក់​នៅ ។ ​ដោយឡែក​ពេល​កើត​មាន​អគ្គិភ័យ​នេះ​ឡើង កម្មរ​ទាំងនោះ​បាន​បិទទ្វារ​ចាក់សោរ​ចោល​រួច​ចេញ​ទៅ​ធ្វើការ​បាត់​អស់​ពុំ​មាន​អ្នក​នៅឡើយ ​។ ​រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ពេញបន្ទុក​បាត់​ទៅ​ហើយ​ ទើបត្រូវ​អ្នក​ជិតខាង​ដឹង​មានការ​ភ្ញាក់ផ្អើល​ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់ដែរ​ ប៉ុន្តែ​ពុំ​អាច​ពន្លត់​ឈ្នះ​ទេ ម្យ៉ាងទៀត​ក៏​ពុំ​អាច​ចូល​ទៅ​ជិត​បាន​ដែរ ភ្លើង​ឆេះ​ខ្លាំង​កម្ដៅ​ក៏​ខ្លាំង ។​ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ចេញ​ទៅ​កាន់​ទីនោះ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​ទៅ​ច្រើន​គ្រឿង​ដែរ ។ ​ប៉ុន្តែ​ពុំ​អាច​ពន្លត់ភ្លើង​រលត់​ភ្លាម​ៗ​បាន​ឡើយ ផ្ទះ​មូល​ត្រូវ​បាន​ភ្លើង​បាន​ឆេះ​ទាំងស្រុង​និង​ពុំ​បាន​រាល​ដល់​ផ្ទះ​ផ្សេង​ទេ តែ​កម្ដៅភ្លើង​បាន​បណ្ដាល​ឲ្យ​បែក​កញ្ចក់​បង្អួច​ផ្ទះថ្ម​នៅ​ជិត​នោះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ