ស្រាវជ្រាវ » ប្លែក​ៗ ពី​នេះ​...​ពី​នោះ

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

ដោយ ៖ ម៉ុក សេង​   

ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៧:០០   (18-07-2017 07:00)

១-​ឯកសណ្ឋាន​យោធា​ទាន់សម័យ​របស់​រុ​ស្ស៊ី
មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​របស់​កងទ័ព​រុ​ស្ស៊ី​បង្ហាញ​ឯកសណ្ឋាន​គំរូ​ថ្មី​ជា​ឈុត​យោធា​​ទំនើប​ទាន់សម័យ​មាន​លក្ខណៈ​ស្រ​ដៀង​ឈុត​«Star Wars»​សម្រាប់​ប្រើ​ក្នុង​ពេល​អនាគត ។

២-​ធ្លាក់​យន្តហោះ​នៅ​សហរដ្ឋអាមេរិក​ផ្ទុះ​ឆេះ
យន្តហោះ​ធុន​តូច​មួយ​គ្រឿង​ធ្លាក់​នៅ​ក្នុង​អ៊័​រ​រ៉េ​ន ខោ​នទី រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហ​រដ្ឋអាមេ​រិក កាលពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៧ បង្ក​ឱ្យ​មាន​អ្នក​រង​របួស​២​នាក់ ដោយ​ផ្ទុះ​ឆេះ​យ៉ាង​ខ្លាំង។

៣-​ផ្លូវ​នៅ​អា​មេ​រិ​ក​ស្រុត​ជា​រណ្តៅ​ដ៏​ធំ
ជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ដែល​ផ្លូវ​នៅ​កណ្តាល​ក្រុង​សង់​ល្វី សហរដ្ឋអាមេរិក ស្រុត​ក្លាយ​ជា​​រណ្តៅ​ធំ​បង្ក​ឱ្យ​រថយន្ត​ធុន​តូច​ដែល​ចត​នៅ​ស្ងៀម​ធ្លាក់​ចូល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស ។

៤-​រយៈពេល​២​ខែ​ជំងឺ​អាសន្នរោគ​រាលដាល​នៅ​យេ​ម៉ែ​ន​ស្លាប់​១.៥០០​នាក់
តំណាង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ប្រចាំ​នៅ​យេ​ម៉ែ​ន បង្ហើប​ឱ្យ​ដឹង​ថា យ៉ាង​​ហោច​មាន​អ្នក​ស្លាប់​ប្រហែល​១.៥០០​នាក់ ដោយសារ​រាតត្បាត​ជំងឺ​អាសន្នរោគ​ក្នុង​រយៈ​ពេល​២​ខែ ។

៥-​កូន​ពស់​ងាប់​ឡូ​កឡំ​ជាមួយ​ត្រកួន​នៅ​ចាន​មីឆា
ហាង​អាហារ​មួយ​នៅ​ក្រុង​ណា​ន​នី​ង ប្រទេស​ចិន រង​ការ​រិះគន់​ក្រោយ​ពី​និស្សិត​ម្នាក់​ចូល​ទិញ​មីឆា យក​ទៅ​ទទួលទាន​នៅផ្ទះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​ឃើញ​កូន​ពស់​ងាប់​នៅ​លាយឡំ​ជាមួយ​ត្រកួន ។

៦-​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ទឹក​អា​ស៊ី​ដ​ជំនួស​ម្តាយ​នៅ​ឥណ្ឌា
ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ដោយសារ​ឪពុក​ជះ​ទឹក​អា​ស៊ី​ដ​ដាក់​ម្តាយ​បាន​ខ្ទាត​ទៅ​ប៉ះ​ចំ​មុខ​នាង​។ ហេតុការណ៍​កើតឡើង​កាលពី​នាង​អាយុ​៤​ឆ្នាំ ហើយ​បច្ចុប្បន្ន​បានការ​វះកាត់​ព្យា​បាល​ដោយ​គម្រោង​សប្បុរសធម៌ ។

៧-​ឪពុក​ចាប់​កូន​ចង​ភ្ជាប់​ជណ្តើរ​ឈើ​ដាក់ទោស​ព្រោះ​រៀន​ខ្សោយ
ឪពុក​ជនជាតិ​ចិន​ម្នាក់​ចង​កូនប្រុស​ជាប់​ជណ្តើរ និង​បណ្តោយ​ឱ្យ​ចុះ​ទឹក​រហូត​ធ្វើ​ឱ្យ​ក្មេង​ឈ្លក់ទឹក ព្រោះតែ​ខឹង​កូន​រៀន​ខ្សោយ ។ ចាត់​ទុក​ថា​ជា​អំពើ​ដ៏​អមនុស្សធម៌​ដែល​ប្រតិបត្តិ​មក​លើ​កូន​របស់​ខ្លួន ។

៨-​រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​នៅ​ជប៉ុន​បង្ក​ការ​ឆោឡោ
រថយន្ត​ដឹក​ជ្រូក​មួយ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​បាំង​កន្លះ​ក្រឡាប់​នៅ​លើ​ផ្លូវ​«​អីុ​ខេ​ដា​»​ខេត្ត​​អូ​សា​កា ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៧ ធ្វើ​ឱ្យ​ជ្រូក​ចំនួន​១៩​ក្បាល​ពី​ចំនួន​​សរុប​៣៧​ក្បាល​រត់​ប្រ​សេក​ប្រសាច​នៅ​ពេញ​ផ្លូវ ។

៩-​នារី​រូប​ស្រស់​២​នាក់​បើកបរ​ក្នុង​ពេល​ស្រវឹង​បុក​ដើមឈើ​ស្លាប់
នារី​រូប​ស្រស់​២​នាក់​បាន​បើករថយន្ត​ទៅ​បុក​បង្គោល​ភ្លើង និង​ដើមឈើ​បណ្តាល​ឱ្យ​ស្លាប់។

១០-​ធ្វើ​ល្អ​ក្នុង​គុក​បាន​រួចខ្លួន
គណៈកម្មការ​ពិចារណា​លើ​ការ​លើកលែងទោស​របស់​អុ​ី​ស្រា​អែ​ល បាន​យល់​ស្រប​ឱ្យ​លោក​​អេ​ហ៊ុ​ដ អូ​លមើ​ត អតីត​នាយក​រដ្ឋមន្ត្រី​រួច​ពី​ទោស​មុន​ពេល​កំណត់​ព្រោះតែ​បាន​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ក្នុង​គុក ៕