ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តថយក្រោយបុកកន្លែងចៀននំប៉ាវ រលាកអ្នកចៀនម្នាក់ និង២នាក់ទៀតរបួសស្រាល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​៣​នាក់ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ថយក្រោយ ជ្រុល​ទៅ​បុក​អ្នកលក់​នំ​ប៉ាវ​ចៀន កំពុង​តែ​ឈរ​ចៀន​នំ​ប៉ាវ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​រង​របួសធ្ងន់​ទី​១.​ឈ្មោះ ចាន់ ផល្លា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​នំ​ប៉ាវ​ចៀន រស់នៅ​ផ្ទះ​កើតហេតុ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អ្នក​របួសស្រាល​២​នាក់​ប្តី​ប្រពន្ធ ។ ប្តី​ឈ្មោះ អ៊ុត សំ​អូន អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​នំ​ប៉ាវ​ចៀន និង​ប្រពន្ធ​ឈ្មោះ ចាន់ កុម្ភៈ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​នំ​ប៉ាវ​ចៀន ។ ជន​បង្ក​ឈ្មោះ ទន់ មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើករថយន្ត រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ ចាន់ កុម្ភៈ ត្រូវជា​ប្អូនស្រី​ជន​រង​គ្រោះ​របួសធ្ងន់ បាន​និយាយ​ថា ខណៈ​ពេល​ពួក​គាត់​កំពុង​តែ​ចៀន​នំ​ប៉ាវ​លក់ ស្រាប់តែ​ឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៥២៥៣ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹង បើក​ត្រលប់​ក្រោយ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​អ្នក​ស៊ី​ញ៉ូ​ម្នាក់ ដែល​កំពង់ស៊ី​ញ៉ូ​ៗ បោយ​ដៃ​ទៅ​វិញ​ទៅ​មក ស្រាប់តែ​រថយន្ត​បង្ក​បត់​រថយន្ត​មិន​ទាន់​ត្រង់​ផង ស្រាប់តែ​រថយន្ត​ខាងលើ​ជាន់​ហ្គា​រហោះ​ស្ទុយ​ទៅ​លើ​បុក​ខ្ទះ​ខ្លាញ់​ចៀន​នំ​ប៉ាវ ដែល​ដាក់​ជា​ជួរ បណ្តាល​ឲ្យ​ខ្លាញ់​ខ្ទាត​ទៅ​លើ​អ្នក​ឈរ​ចៀន​នំ​ប៉ាវ​រង​របួសធ្ងន់​បងស្រី​គាត់​យ៉ាងធ្ងន់ធ្ងរ ចំពោះ​គាត់ និង​ប្តី រង​របួសស្រាល ។

ប្រភព​បាន​បន្ត​ទៀត​ថា ភ្លាម​នោះ​ៗ ពួក​គាត់​បាន​ប្រញាប់ប្រញាល់​ទៅ​មន្ទី​ពេទ្យ​ឯកជន​នៅ​ជិត​កន្លែង​កើតហេតុ ហើយ​បាន​ព្យាបាល​បឋម ដោយ​បងស្រី​របស់​គាត់​រង​របួសធ្ងន់ ត្រូវ​រថយន្ត​ដឹក​ទៅ​មន្ទី​ពេ​ទ​ព្រះ​កុស​មះ ដើម្បី​ព្យាបាល​បន្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់​ជន​បង្ក​ខាងលើ ហើយ​បាន​ប្រគល់​ឲ្យ​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​អ្នកបើកបរ និង​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក និង​រង​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕