ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ចំនួន​១ និង​ក្រុង​ចំនួន​១ នៅ​ខេត្តសៀមរាប ត្រូវបានប្រកាសថា​អស់​មីន

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ មក​រា ឆ្នាំ​២០២៣ អាជ្ញាធរ​មីន​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ពិធី​

ខេត្ត​សៀម​រា​ប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ មក​រា ឆ្នាំ​២០២៣ អាជ្ញាធរ​មីន​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ពិធី​ប្រកាស ថា ក្រុង​សៀមរាប និង ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល ជា​ក្រុង ស្រុក​អស់​មីន ក្រោម​អធិបតីភាព លោក​  លី ធុ​ជ​  ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​សកម្ម​ពិសេស​អនុប្រធាន​ទី​១ អាជ្ញា ធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដោយ មានការ​អញ្ជើញ​ចូលរួម​ពី លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប លោក ឯកអគ្គរាជទូត​អង់គ្លេស , ឯកអគ្គរដ្ឋទូត អា​ល្លឺ​ប៉ង់ អស់លោក លោកស្រី​ជា​តំណាង​ប្រទេស​ស្វី​ស,​ ប្រទេស​អា​មេ​រិ​ក និង តំណាង​អង្គការ HD R&D និង លោកនាយក​អង្គការ ហេ​ឡូ​ត្រា​ស្ត ប្រចាំ​កម្ពុជា តំណាង​ក្រសួង​-​ស្ថាប័ន​, អាជ្ញាធរ​ក្រុង​សៀមរាប​  ស្រុក​ក្រឡាញ់​  តំណាង​ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរ​ជាតិ វិស័យ​ឯកជន មន្ត្រីរាជការ អាជ្ញាធរ​ឃុំ សង្កាត់ ប្រជាពលរដ្ឋ នៃ​ក្រុង-ស្រុក​ទាំង​ពីរ​ចូលរួម​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​សកម្ម​ពិសេស អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ លោក​កោត សរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​អង់អាច​ក្លាហាន​របស់​ក្រុមការងារ​អ្នក​ដោះ​មីន ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​ជូន​រាជរដ្ឋាភិបាល ដែល​បាន​ធ្វើការ​លះ បង់​ខ្ពស់ និង​ប្រថុយប្រថាន ជីវិត​បំផុត​ក្នុង​ការងារ​ដ៏​គ្រោះថ្នាក់​នេះ​ ។​ តាម​រយៈ​សមត្ថ ភាព​របស់​មន្ត្រី​កម្ពុជា​ក៏​ត្រូវ​បាន​ទទួល ស្គាល់​ជា​អន្តរជាតិ តាម​រយៈ​វត្តមាន​អ្នក​ដោះ​មីន​កម្ពុជា នៅ​ក្នុង​បណ្តា​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក ទេស​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​ការ​សុំ​រៀនសូត្រ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន អំពី​បច្ចេកទេស​ដោះ​មីន​របស់​កម្ពុជា ដើម្បី​ធ្វើការ​បោសសម្អាត​មីន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​កំពុង​មាន​សង្គ្រាម​ជាមួយ​ប្រទេស​រុ​ស្ស៊ី ។ ​លោក​ក៏​បាន​សាទរ​ផង​ដែរ អំពី​សម​ទ្ធិ​ផល​ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រសិទ្ធ​នាម​ថា ជា (​តារា​រះ​នា​ទិសឧត្ត​) ដែល​នឹង​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ លោក​បាន​គូសបញ្ជាក់​ថា ខេត្តសៀមរាប ផ្ទៃដី​ដែល​មាន មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មាន​ទំហំ​៥០​គីឡូម៉ែត្រ​ក្រឡា ក្នុងស្រុក​ចំនួន​១០ នៃ​ខេត្តសៀមរាប ដែល​ត្រូវ​ស្វែងរក​ម្ចាស់​ជំនួយ ដើម្បី​ក្រុម​ប្រតិបត្តិ​ករ​យើង ធ្វើការ​បោសសម្អាត ។

លោក ទេស​រដ្ឋមន្ត្រី លី ធុ​ជ ក៏​មាន​សុទិដ្ឋិនិយម​ថា ឆ្ពោះទៅ​មុខជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លុប​បំបាត់​មីន​ឲ្យ​អស់ពី​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​២០២៥  គឺ​ទាមទារ​ឲ្យ​មាន ការ​ចូលរួម​ចំណែក​ទាំងអស់​គ្នា​ទាំង​ធន​ធាន សម្ភារៈ និង​ស្មារតី​ដល់​អាជ្ញាធរ​មីន ដើម្បី​អាច​សម្រេច​បាន​គោលដៅ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ។

​លោក​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​សេសសល់​ទូ​ទាំង​ប្រទេស​កន្លែង​ដែល​សង្ស័យ​មាន​គ្រាប់​មីន​ទំហំ​ប្រមាណ​៦០០​គីឡូម៉ែត្រ​ក្រឡា ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ គ្រោង​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​ឲ្យ​បាន​ជាង​២០០ គីឡូម៉ែត្រ​ក្រឡា ដែល​នឹង​ធ្វើ​ឲ្យ​ខេត្ត​ចំនួន​១២​នឹង​ក្លាយជា​ខេត្ត​អស់​គ្រាប់​មីន និង រហូត​ដល់​ឆ្នាំ ២០២៥ នឹង​ក្លាយជា​ប្រទេស​អស់​គ្រាប់​មីន​តាម​ផែន ការ​ដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក​បាន​ថ្លែង​ទៀត​ថា នេះ​ជា​ជំហាន​មួយ​បន្ថែម​ទៀត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រំដោះ​ផ្ទៃដី​ចម្ការ​មីន​ឲ្យ មាន​សុវត្ថិ ភាព និង ផ្ដល់​ជូន​បង ប្អូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​អាស្រ័យ​ផល និង មិន​ឲ្យ​មានការ​ព្រួយបារម្ភ នៃ​ការ​បង្ក​គ្រោះថ្នាក់​ពី​កាក​សំណល់​ពី​សម័យ​សង្គ្រាម​ទាំងនោះ​ទៀត​ឡើយ​ ។​ លោក​ក៏​បាន​គូសបញ្ជាក់​ថា ក្នុង​ខេត្តសៀមរាប​ផ្ទៃដី​ដែល លោក ទេស​រដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ប្រកាស ទទួលស្គាល់ ក្រុង​សៀមរាប និង ស្រុក​ក្រឡាញ់ នៃ​ខេត្តសៀមរាប ជា​ក្រុង ស្រុក​អស់​មីន ចាប់ពី​ថ្ងៃនេះ​តទៅ ។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏​បាន​លើក​ឡើង​ថា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​បណ្តារ ប្រទេស​ជា​មិត្ត ព្រមទាំង​អង្គការ​ដៃគូរ​ជា​ច្រើន មក ដល់​ពេល​នេះ​  ឃើញ​ថា គ្រាប់​មីន គ្រាប់ បែក​ចង្កោម និង សំណល់​ជាតិ​ផ្ទុះ​ផ្សេង​ៗ ត្រូវ​បាន​បោសសម្អាត​ស្ទើ​ទូ​ទាំង​ប្រទេស ។​ 

ដោយឡែក​សម្រាប់​ខេត្តសៀមរាប​  ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរ​ដ្ឋា ភិ​បាល ចាប់ពី​ឆ្នាំ​១៩៩២​រហូត​ដល់​ពេល​បច្ចុប្បន្ន ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម របស់​អង្គភាព​ប្រតិបត្តិ​ករ ដែល​បាន និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្ត​មាន CMAC , Halo Trust និង អង្គការ​ដោះ​មីន​កម្ពុជា បាន​ធ្វើការ​បោសសម្អាត​ចម្កា​មីន​លើ​ផ្ទៃដី​សរុប ៨៨​លាន​១៣០​ពាន់​៩៥៥​ម៉ែត្រក្រឡា ស្មើ នឹង​៨​ពាន់​៨១៣​ហិ​កតា​  និង​រក​ឃើញ​មីន​ថ្មើ​ជើង ចំនួន ២១​ពាន់​៤៣៩ គ្រាប់ ,​មីន តោន ចំនួន ៧២៧​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​គ្រប់​ប្រភេទ​មាន ចំនួនៈ ១១៤​ពាន់​៤៥៨ គ្រាប់​។​ក្នុង​នោះ​អ្នក​ទទួលផល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល សរុប​ចំនួន ៥៣៩​ពាន់​១៤៨ នាក់ ។​  ក្នុង​នោះ​យើង​បាន​ធ្វើការ​បោសសម្អាត​បញ្ចប់​ទាំងស្រុង ក្នុង​ក្រុង​សៀមរាប និង ស្រុក​ក្រ​ទ្បា​ញ់ ដែល​នឹង​ត្រូវ​ប្រកាស​បញ្ចប់​ពេល នេះ ។ ដោយ​ទ្បែ​ក​សម្រាប់​ផែនការ​ឆ្នាំ ២០២៣ រដ្ឋបាល​ខេត្តគ្រោង​នឹង​ស្នើ​សុំ​អនុម័ត​ផែនការ​បោសសម្អាត​មីន ចំនួន ១២២​ទីតាំង លើ​ផ្ទៃដី សរុប​ចំនួន​ ៩​លាន ៦៤​ពាន់​៨៤៧​ម៉ែត្រក្រឡា​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ