ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​មធ្យម ងំ​ពាក្យ​សម្តី​ថា «​បើ​បង​ឯង​ខ្លាំង​ហក់​មក​» បងថ្លៃ​ចូល​ទៅ​មែន​ផ្អើល​ពេញ​ផ្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់ និង​យុវជន​ម្នាក់​ទៀត ដែល​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា​បាន​ផឹកស៊ី​ជុំ​គ្នា លុះ​ពេល​ស្រវឹង ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​កើតឡើង​តែ​ម្តង ហើយ​យុវជន​ជា​ប្អូនថ្លៃ​និយាយ​ឌឺដង​ដាក់​បងថ្លៃ​ថា «​បើ​បង​ឯង​ខ្លាំង​ហក់​មក​»​។ ភ្លាម​ៗ​នោះ ក៏​ត្រូវ​បុរស​ជា​បងថ្លៃ​ស្ទុះ​ចូល​ទៅ​មែន ហើយ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​យុវជន​ម្នាក់​ទៀត ដែល​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា​បាន​ផឹកស៊ី​ជុំ​គ្នា លុះ​ពេល​ស្រវឹង ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​កើតឡើង​តែ​ម្តង ហើយ​យុវជន​ជា​ប្អូនថ្លៃ​និយាយ​ឌឺដង​ដាក់​បងថ្លៃ​ថា «​បើ​បង​ឯង​ខ្លាំង​ហក់​មក​»​។ ភ្លាម​ៗ​នោះ ក៏​ត្រូវ​បុរស​ជា​បងថ្លៃ​ស្ទុះ​ចូល​ទៅ​មែន ហើយ​ធាក់​១​ជើង​ចំ​កណ្ដាល​មុខ​ដួល​ដាច់​ផ្ងារ ទើប​មានការ​វា​.​យ​តប់​គ្នា​ទៅ​វិញ​ទៅ​មក​។ ខណៈនោះ​បុរស​ជា​បងថ្លៃ​ក៏​ទាញ​បាន​កាំបិត​បុ័ងតោ​១​កា​.​ប់​ក្បាល​ប្អូនថ្លៃ​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​មុត​រយះ​ហូរ​ឈា​.​មក​ក្លាក់​ដួល​ដេក​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្អូនថ្លៃ​មានឈ្មោះ សេង ពិសិដ្ឋ អាយុ​២២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​បុរស​ជា​បងថ្លៃ​ដែល​ជា​ជន​ដៃដល់​វិញ​មានឈ្មោះ ហ៊ុន ប្រុស​ពេជ្រ អាយុ​២៧​ឆ្នាំ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ទាំង​២​រួម​នឹង​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្នុងភូមិ រហូត​ដល់​ស្រវឹង​រៀង​ៗ​ខ្លួន បន្ទាប់​មក​មិត្ត​ភ័ក្ដិ​ក៏​បាន​សុំ​ទៅ​ផ្ទះ​មុន ចំណែក​អ្នក​ទាំង​២​ដែល​ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ​បាន​នៅ​ផឹកស៊ី​ជាមួយ​គ្នា​បន្ត​ទៀត​។ លុះ​មួយសន្ទុះ​ក្រោយ ប្រពន្ធ​របស់​ប្អូនថ្លៃ​បាន​ទៅ​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​វិញ បងថ្លៃ​ស្រី​ម្នាក់​ទៀត​បាន​ស្តីបន្ទោស​ឲ្យ​រឿង​ពូកែ​ដើរ​ផឹកស៊ី ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ (​ប្អូនថ្លៃ​ប្រុស​) បាន​និយាយ​តបត​ទៅ​កាន់​បងថ្លៃ​ស្រី​នោះ​វិញ​ថា «​បង​ឯង​ពូកែ​រអ៊ូរទាំ​ដាក់​ខ្ញុំ​ច្រើន​ម្ល៉េះ​» បន្ទាប់​ពី​ឮ​បែប​នេះ​ហើយ ស្រាប់​​តែ​ជនសង្ស័យ (​បងថ្លៃ​ប្រុស​) ដែល​កំពុង​នៅ​លើ​ផ្ទះ​ស្តាប់​ឮ ក៏​បាន​ស្រែក​ដាក់​ជន​រង​គ្រោះ​ដែល​ជា​ប្អូនថ្លៃ​ថា «​អ្ហែង​អី​ក៏​សំដី​ខ្លាំង​ម្ល៉េះ​»​។ បន្ទាប់​មក​ជន​រង​គ្រោះ​ដែល​ជា​ប្អូនថ្លៃ​ក៏​បាន​ឆ្លើយ​ឌឺដង​តប​ទៅ​បងថ្លៃ​វិញ​ថា «​បើ​បង​ឯង​ខ្លាំង​ហក់​មក​» គ្រាន់តែ​ឮ​ប៉ុណ្ណឹង​ភ្លាម ជន​ដៃដល់​ត្រូវជា​បងថ្លៃ​ក៏​បាន​ស្ទុះ​ទៅ​ធាក់​ជន​រង​គ្រោះ​ចំ​កណ្តាល​មុខ​មួយ​ជើង បណ្តាល​ឲ្យ​ដួល​ដាច់​ផ្ងារ​ទៅ​លើ​ដី​តែ​ម្តង​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា គ្រានោះ​ជន​រង​គ្រោះជា​ប្អូនថ្លៃ ក៏​បាន​ស្រ​វេ​ស្រវា​ក្រោក​ឡើង​វា​.​យ​តបត​វិញ ចំណែក​ជន​ដៃដល់​ជា​បងថ្លៃ​ក៏​ចាប់​បាន​កាំបិត​បុ័ងតោ​១ រួច​កា​.​ប់​ទៅ​លើ​ប្អូនថ្លៃ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។ បន្ទាប់​មក ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ដេរ​របួស​អស់​ចំនួន​៩០​ថ្នេរ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ដៃដល់​ដែល​ជា​បងថ្លៃ រួច​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ