ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទិញ​ទឹក​ប្រឡាយ​ពី​អភិបាលស្រុក​…​បាន​ទៅ​រុះរើ​ម៉ាស៊ីន​ដែល​ពលរដ្ឋ​បូម​ដាក់​ស្រែ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​រស់នៅ​ស្រុក​អង្គរ​បូ​រី និង​បក្សពួក​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ដែល​តាំងខ្លួន​ជា​ខ្សែ​ឧបនាយករដ្ឋមន្ត្រី បាន​នាំ​គ្នា​ទៅ​រុះរើ​ម៉ា​ស៊ី​នស្ថានីយ​បូមទឹក​ប្រជាពលរដ្ឋ ដែល​កំពុង​បម្រើ​ការ​ស្រោចស្រព​ស្រូវប្រាំង​រាប់​សិប​ហិ​កតា ស្ថិត​នៅ​ភូមិ​ទួល​សាំង​ក ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី…

ខេត្តតាកែវ ៖ បុរស​ម្នាក់​រស់នៅ​ស្រុក​អង្គរ​បូ​រី និង​បក្សពួក​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ដែល​តាំងខ្លួន​ជា​ខ្សែ​ឧបនាយករដ្ឋមន្ត្រី បាន​នាំ​គ្នា​ទៅ​រុះរើ​ម៉ា​ស៊ី​នស្ថានីយ​បូមទឹក​ប្រជាពលរដ្ឋ ដែល​កំពុង​បម្រើ​ការ​ស្រោចស្រព​ស្រូវប្រាំង​រាប់​សិប​ហិ​កតា ស្ថិត​នៅ​ភូមិ​ទួល​សាំង​ក ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ត្រូវ​បាន​ម្ចាស់​ស្ថានីយ​ដាក់​ពាក្យ​ប្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ក្នុង​បទ​បំផ្លិច​បំផ្លាញ​​ដោយ​ចេតនា​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

បុគ្គល​ឈ្មោះ ផា​ន់ ដា និង​បក្សពួក​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​តាំងខ្លួន​ជា​ខ្សែ​អ្នកធំ ខ្សែ​ឧប​នាយករដ្ឋមន្ត្រី បាន​ទៅ​គំរាមកំហែង​ម្ចាស់​ស្ថានីយ​បូមទឹក និង​បាន​រុះរើ​បំផ្លិចបំផ្លាញ​ម៉ាស៊ីន​ប៉ូ​ប​ទឹក​ចេញ​យក​ម៉ាស៊ីន​ខ្លួន​ទៅ​ដាក់ជំនួស​វិញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្តឹង​ទៅ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្តតាកែវ ស្រាវជ្រាវ​បុគ្គល​មួយ​ក្រុម​ខាងលើ​យក​មក​សួរនាំ ។

ពលរដ្ឋ​បាន​បង្ហើប​ថា ឈ្មោះ ផា​ន់ ដា កាន់​លិខិត​មួយ​ច្បាប់ ដែល​មាន​ចុះហត្ថលេខា ដោយ​លោក​មេឃុំ​អង្គរ​បូ​រី និង​លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ទៅ​គំរាមកំហែង​ពួក​គាត់ ឲ្យ​រើ​ម៉ា​ស៊ី​បូមទឹក​ចេញ​ទាំង​ដែល​កំពុង​បូមទឹក​ដាក់​ស្រែ​សុខ​ៗ ។ ដោយឡែក មាន​ប្រភព​ផ្សេង​មួយ​បញ្ជាក់​ថា លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី បាន​ទទួល​លុយ​ពី​ឈ្មោះ ផា​ន់ ដា មិន​តិច​ពាន់​ដុល្លា​នោះ​ទេ​ក្នុង​រឿង​នេះ​។

ក្រោយ​ផ្ទុះ​រឿង​រុះរើ​ម៉ាស៊ីន​ប៉ូ​ម​ទឹក​ដាក់​ស្រែ​ប្រជាពលរដ្ឋ​នេះ ងាក​មក​មើល​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មាន​លោក ញ៉ឹម ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម និង លោក ប៉ុន ហ៊ួ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុ​និយម​វិញ សំងំ​យកសុខ​រៀង​ៗ​ខ្លួន ដោយ​មិន​មាន​វិធាន​ការណ៍​ដោះស្រាយ​សោះ សូ​ម្បី​ទៅ​អើត​មើល​ក៏​មិន​ទៅ​ក្បែរ​ផង ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ក្នុង​ស្ថានីយ​ខាងលើ សុំ​សំណូមព​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ មេត្តា​មាន​វិធាន​ការណ៍​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង ពិសេស​ ​សុំ​ពិនិត្យ​មើល​ការងារ លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ដែល​លក់​ទឹក​ប្រឡាយ​​ឱ្យឈ្មោះ​ផា​ន់ ដា បានជា​ឈ្មួញ​ទឹក​មិន​ឱ្យ​អ្នក​ណា​មក​បូម​ដាក់​ស្រែ ។

សូម​រំលឹក​ផង​ដែរ​ថា លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ដែល​គេ​មើលឃើញ​ថា ចូល
​ចិត្ត​ដើរ​ច្រៀង​ខារ៉ាអូខេ ផឹកស៊ី សឹងតែ​រាល់ថ្ងៃ​កំពុង​បង្កើត​រឿងអាស្រូវ​ពេញ​ស្រុក បង្កើត​បក្សពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ជា​ករណី​កាយ​ថ្មភ្នំ​បូ​រី​ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់ បញ្ជា​មន្ត្រី​ក្រោម​ឳ​វាទ​ចុះ​ទៅ​វាស់វែង​ដី​មាន​ទំនាស់​តាម​ភាគី​ម្ខាង​បញ្ជា​ទាំង​ទទឹងទិស​ខុស​ទៅ​និង​នីតិវិធី​ទៀត លើស​ពី​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ដឹកនាំ​មន្ត្រី​ទាំងប្រុស ទាំងស្រី ក្នុង​សាលាស្រុក​ចូល​ច្រៀង​ខារ៉ាអូខេ​ទាំង​ថ្ងៃ​ក្នុង​ម៉ោង​ធ្វើការ​ទៀត​ផង ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ