ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​អាកាសធាតុ​ក្តៅ​នៅ​អា​មេ​រិ​ក
កម្តៅ​ឡើង​ខ្ពស់​គ្របដណ្តប់​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២០ មិថុនា ២០១៧ ប៉ះពាល់​ដល់​ជើងហោះហើរ​ជា​ច្រើន ។

២-​ចិន​ប្រារព្ធ​ពិធី​ស៊ី​សាច់​ឆ្កែ

១-​អាកាសធាតុ​ក្តៅ​នៅ​អា​មេ​រិ​ក
កម្តៅ​ឡើង​ខ្ពស់​គ្របដណ្តប់​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២០ មិថុនា ២០១៧ ប៉ះពាល់​ដល់​ជើងហោះហើរ​ជា​ច្រើន ។

២-​ចិន​ប្រារព្ធ​ពិធី​ស៊ី​សាច់​ឆ្កែ
ក្រុង​យូ​លី​ន ប្រទេស​ចិន​ចាប់ផ្តើម​ពិធីបុណ្យ​ទទួលទាន​សាច់​ឆ្កែ​ប្រចាំឆ្នាំ ក្រោម​សម្ពាធ​ពី​ការ​មិន​ពេញចិត្ត​ទាំង​ក្នុង និង​នៅ​ក្រៅប្រទេស ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​១០​ថ្ងៃ

៣-​តុលាការ​ដាក់គុក​បុរស​អាល់​ហ្សេ​រី​ម្នាក់​ពី​បទ​គំរាម​បោះ​កូន​ពី​អគារ​ខ្ពស់
បុរស​ម្នាក់​ត្រូវការ​តុលាការ​អាល់​ហ្សេ​រី ដាក់ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ ក្រោយ​ពី​គេ​ចាប់​កូនប្រុស​ព្យួរ​នៅ​ក្រៅ​បង្អួច​មាន​កម្ពស់​១៥​ជាន់​គំរាម​ទម្លាក់ ។

៤-​ថូផ្កា​បុរាណ​ចិន​លក់​បាន​ជិត​១​លាន​ដុល្លារ
ថូផ្កា​បុរាណ​មួយ​ដាក់​ឱ្យ​ដេញថ្លៃ​នៅ​ភាគ​ខាងត្បូង​ក្រុង​ដាប់​លី​ន ប្រទេស​អៀរ​ឡង់ ដោយ​លក់​បាន​ក្នុង​តម្លៃ​៨​សែន​ដុល្លារ ។

៥-​ជាប់គុក​៣​ឆ្នាំ​ពី​បទ​ស្រវឹង​បង្កចលាចល​លើ​យន្តហោះ
បុរស​អ្នកដំណើរ​អា​មេ​រិ​ក​ម្នាក់​ស្រវឹង​បង្កចលាចល​លើ​យន្តហោះ​ក្នុង​ពេល​ហោះហើ​េ​រ ត្រូវ​តុលាការ​សម្រេច​ដាក់ទោស​ជាប់គុក​៣​ឆ្នាំ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​ពិន័យ​ចំនួន​១​សែន​ដុល្លារ​ដែរ ។

៦-​ឈុត​ហែល​ទឹក​មាន​រូប​លោក​ដូ​ណា​ល់ ត្រាំ
ចាត់​ទុក​ថា​ជា​ម៉ូ​ដ​ចម្លែក​មួយ ដែល​ឈុត​ហែល​ទឹក​រំលេច​ដោយ​រូប​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ របស់​អា​មេ​រិ​ក ។

៧-​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ប្រារព្ធ​ពិធី​«​យោគៈ​»​ពិភពលោក
លោក​ណា​រ៉េ​ន​ត្រា ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​នាំ​មនុស្ស​ចំនួន​៥​មុ​ឺ​ន​នាក់​ប្រារព្ធ​ពិធី​យោគៈ​អន្តរជាតិ​លើក​ទី​៣​ដោយ​មានការ​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន ។

៨-​មេដឹកនាំ​កូរ៉េ​ខាងជើង​ហៅ​លោក​ត្រាំ​ជា​មនុស្ស​រោគ​ចិត្ត
មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ហៅ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថា​ជា​«​មនុស្ស​រោគ​ចិត្ត​»​ខណៈ​ពេល​ភាព​តានតឹង​កំពុង​ពុះកញ្ជ្រោល ក្រោយ​ពី​ការ​ស្លាប់​របស់​និស្សិត​ជនជាតិ​អា​មេ​រិ​ក ។

៩-​អាកាសធាតុ​ក្តៅ​ខ្លាំង​ស្លាប់​៤​នាក់​នៅ​អា​មេ​រិ​ក
យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​៤​នាក់ ដោយសារ​កម្តៅ​ឡើង​ខ្ពស់​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​អា​មេ​រិ​ក ខណៈ​ពេល​សីតុណ្ហភាព​ឡើង​ដល់​កម្រិត​៥០​អង្សា​សេ កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៧។

១០-​ប៉ម​សង្កេតការណ៍​បុរាណ​អាយុ​៨៥០​ឆ្នាំ​ត្រូវ​ពួក​ISIS​កម្ទេច​ចោល
ប៉ម​សង្កេតការណ៍​«Al-Habda»​មាន​អាយុ​៨៥០​ឆ្នាំ នៅ​ក្រុង​មូ​ស៊ុ​ល ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៧ ដោយ​ក្រុម​រដ្ឋ​អីុស្លា​ម​(IS)​ធ្វើ​ឱ្យ​តឹកតាង​តំណាង​ប្រទេស​អីុរ៉ា​ក់​ត្រូវ​បាត់បង់៕