ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​អះអាង​ថា ជំនន់​ទឹកភ្លៀង​តាម​ស្ទឹង​ព្រែក​ត្នោត​មិន​អាច​​គំរា.មកំហែង​រាជធានី​ភ្នំពេញ​បាន​ឡើ​យ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោ​ត​បាន​ហក់​ឡើង​ បណ្ដាល​ឲ្យ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជា

​រាជធានី​ភ្នំពេញ​ ៖​ កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោ​ត​បាន​ហក់​ឡើង​ បណ្ដាល​ឲ្យ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​ខ្នង​ផ្ទះ​មាន​២៥​ភូមិ ស្មើ​​នឹង​១០​សង្កាត់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បង្ខំ​ឲ្យ​ម្ចាស់ផ្ទះ​ទាំងអស់​ចាកចេញ​ឡើងគោក​រក​កន្លែង​សុវត្ថិភាព ពួក​គាត់​សង់​ខ្ទម​ប្រក់​តង់​ស្នាក់​នៅ​បណ្ដោះអាសន្ន​។ នេះ​បើ​​តាម​ការ​អះអាង​លោកស្រី គឹ​ម ញឹ​ប អភិបាល​ខណ្ឌដង្កោ បានអោយ​ដឹង​មុន​នេះ​បន្តិច​។ គួររំលឹកថា ភ្លៀង​ខែប្រាំង ! ទឹកស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​ជន់​លិច​លំនៅ​ដ្ឋា​ន​ជាង​៥០០​ខ្នង​នៅ​ខណ្ឌដង្កោ

ដោយ​មានការ​ណែនាំ​ពី​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ព្រមទាំង​អាជ្ញាធរ​ខណ្ឌដង្កោ រួម​ទាំង​ក​ម្លាំ​នគរបាល​ខណ្ឌ កងរាជអាវុធហត្ថ​ខណ្ឌ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​នានា​បាន​ប្រចាំការ​តាមដាន​ស្ថានភាព​ទឹក​ជាប់​ជា​ប្រចាំ ។​ មិនតែប៉ុណ្ណោះ​បាន​ច្រក​ដីខ្សាច់​ទប់ទឹក​ដែល​កំពុង​ហៀរ​ចេញពី​ស្ទឹង​មក​លើ​ផ្លូវ​ប្រប​មាត់​ស្ទឹង ហើយ​បើ​គ្មាន​ការ​ទប់​ទេ​នោះ​ទឹក​និង​ហូរ ផ្ដាច់​ផ្លូវ​លិច​តំបន់​ក្នុង​សណ្ដរ​ស្ទឹង ​ព្រម​​ទាំង​គំរា.មកំហែង​ដល់​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​មិន​ខាន​ឡើយ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទឹកបាន​ចាប់ផ្ដើម​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ទី​១២ ខែមករា ប៉ុន្តែ​មិន​បាន​ឡើង​ពេញ​ប្រៀប​ស្ទឹង​ភ្លាម​ៗ​នោះ​ឡើយ រហូត​មក​ដល់​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ស្រាប់តែ​ឡើង​យ៉ាង​គំហុក​ពេញ​ច្រាំង​និង​ហៀរ​ចូល​លិច​លំនៅ​ដ្ឋា​ន​ពួក​គាត់​យ៉ាង​ឆាប់រហ័ស​។

លោក ម៉ៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ស្ថានភាព​ជំនន់​នៅ​កំពង់ស្ពឺ​បាន​ស្រក​ហើយ ចឹ​ង​រាជធានី​ភ្នំពេញ អាច​ស្រក​នៅ​ល្ងាច​នេះ​ឬស្អែក ដែល​ទឹក​មិន​អាច​​គំរា.ម​កំហែង​រាជធានី​ភ្នំពេញ​បាន​ឡើ​យ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ