ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ទៅ​ស្បថ​ដូច​នាំ​ទៅ​ឆ​បោ​.​ក យក​ប្រាក់សុទ្ធ​អស់​៦០​ម៉ឺន​បាត​ថ្នូរ​នឹង​ប្រាក់​ក្លែងក្លាយ​៣​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ជ្រៅ បាន​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ជនរ​គ្រោះ​ម្នាក់​ដែល​មានឈ្មោះ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ជ្រៅ បាន​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ជនរ​គ្រោះ​ម្នាក់​ដែល​មានឈ្មោះ CHAKWAITHANAPHON CHAI ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ ជា​ជនជាតិ​ថៃ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ ស្ថិត​ក្នុង​សង្កាត់​អូរ​ជ្រៅ ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ទៅ​ប្តឹង​សមត្ថ​កិច្ច​ថា កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៣ មាន​មិត្តភក្តិ​របស់​គាត់​ម្នាក់​ឈ្មោះ អ៊​យ ភេទ​ស្រី អាយុ​ប្រហែល​៤៥​ឆ្នាំ ជា​ជនជាតិ​ថៃ​ដូច​គ្នា បាន​ណែនាំ​ជន​រង​គ្រោះ​ថា មាន​ជនជាតិ​ខ្មែរ គេ​ចង់​យក​លុយ​ដុល្លារ​ទិញ​លុយ​បាត ដោយ​ឲ្យ​តម្លៃ​ក្នុង ១០០​ដុល្លារ ដូរ​បាន ២៥០០​បាត ហើយ​មិត្តភក្តិ​ស្រី​នោះ​បាន​ឲ្យ​លេខ​ទូរស័ព្ទ​របស់​គាត់ (​ជន​រង​គ្រោះ​) ទៅ​គេ ដើម្បី​ទាក់ទង​មក​។

ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​មានការ​សង្ស័យ​ដែរ ហើយ​ក៏​បាន​យក​លុយ​តែ ២៥០០ បាត​ដូរ​តែ​ប៉ុណ្ណោះ​​ទេ ដោយ​បាន​ណាត់​ទៅ​ជួប​គ្នា​នៅ​ហាង​កាហ្វេ​យីហោ (​ជំរាបសួរ​២) នៅ​ទល់មុខ GALAXY ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ លុះ​ពេល​ទៅ​ដល់ទី​នោះ ក៏​បាន​ជួបនឹង​បុរស​វ័យ​កណ្តាល​ចំនួន​២​នាក់ ជា​ជនជាតិ​ខ្មែរ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់​​ពី​បាន​ជួប​គ្នា​ហើយ ជន​រង​គ្រោះ​បាន​យក​លុយ​បាត​ចំនួន ២៥០០ បាត ដូរ​យក​ក្រដាស់ប្រាក់​ដុល្លារ​១០០​ដុល្លារ​អា​មេ​រិ​ក រួច​ជន​រង​គ្រោះ​ក៏​ត្រឡប់​ទៅ​ថៃ​វិញ​។ ពេល​ទៅ​ដល់​ថៃ ជន​រង​គ្រោះ​ក៏​បាន​យក​ប្រាក់​១០០​ដុល្លារ​នោះ ទៅ​ដូរ​នៅ​ធនាគារ​សាកមើល​ក៏​បាន​លុយ​ពិត​មក​វិញ​ដែរ​។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​បុរស​ម្នាក់​នោះ​ជាប់លាប់​ក្នុង​ការងារ​ប្រកប​មុខរបរ​រកស៊ី​ជាមួយ​គ្នា​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ បុរស​ម្នាក់​នោះ (​ជន​ឆ​បោ​.​ក​) បាន​ខ​លម​ក​ជន​រង​គ្រោះ​ហើយ​ប្រាប់​ថា គេ​ត្រូវការ​លុយ​បាត​ជា​ច្រើន ដូច្នោះ​ទើប​ជន​រង​គ្រោះ​លក់​របស់របរ​បរ​បាន​លុយ​ចំនួន ៦០០.០០០ បាត ត្រៀម​ទៅ​ដូរ​យក​ប្រាក់​ដុល្លារ ដើម្បី​បាន​ផល​ចំណេញ​ក្នុង​មុខរបរ​រកស៊ី បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​បុរស​ម្នាក់​នោះ​វិញ គេ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា មិន​អី​ទេ គាត់​ដូរ​ឲ្យ​ចំនួន ៣០.០០០​ដុល្លារ​អា​មេ​រិ​ក ដោយ​ព្រម​ឲ្យ​ជន​រង​គ្រោះ​ជំពាក់ ១៥០.០០០​បាត សិន ព្រោះ​បាត​មិន​គ្រប់ ហើយ​ជន​រង​គ្រោះ​បាន​ចេញពី​ថៃ នឹង​បាន​ទៅ​ជួប​ជន​ឆ​បោ​.​ក​នៅ​កន្លែង​ចាស់ ហាង​កាហ្វេ «​ជំរាបសួរ​២» នៅ​ទល់មុខ GALAXY ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដដែល​។

ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ជួបនឹង​បុរស​វ័យ​កណ្តាល​ចំនួន​៣​នាក់ ដែល​ក្នុង​ចំណោម​មនុស្ស​ទាំង​៣​នាក់​នោះ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចេះ​និយាយ​ភាសា​ថៃ​។ ពេល​បាន​ជួប​គ្នា​ហើយ ជន​នោះ​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​រាប់​លុយ​គេ (​ដុល្លារ​) ដោយ​ពិនិត្យ​មើល​លុយ​ដុល្លារ​ទាំងនោះ គឺជា​លុយ​សុទ្ធ​ពិត តែ​ពេល​នោះ​បុរស​ម្នាក់​ដែល​ចេះ​និយាយ​ភាសា​ថៃ បាន​ប្រាប់​ជន​រង​គ្រោះ​ថា យើង​នៅ​មាន​ពេល​រកស៊ី​ជាមួយ​គ្នា​រយៈពេល​ជា​យូរ​ទៀត ដូចនេះ​យើង​ត្រូវការ​ភាព​ស្មោះត្រង់​នឹង​គ្នា ទើប​ឲ្យ​ជន​រង​គ្រោះ​ទៅ​ស្បថ​ជាមួយ​គ្នា ជន​រង​គ្រោះ​ក៏​យល់ព្រម ហើយ​បាន​ឡើង​ជិះ​រថយន្ត​ម៉ាក GS300 ពណ៌​ស របស់​ពួក​គេ​ទៅ ។

បន្ទាប់​មក ពួក​គេ​ក៏​បាន​ទៅ​ឈប់​រថយន្ត​នៅ​ខាងជើង​កាស៊ីណូ GALAXY បន្តិច ហើយ​ក៏​បាន​ប្រាប់​ឲ្យ​ជន​ង​គ្រោះ​ចុះ​ទៅ​មុន តែ​ពេល​នោះ​លុយ​បាត​ចំនួន ៦០០.០០០​បាត​របស់​ជន​រង​គ្រោះ​បាន​ដាក់​លើ​កៅអី​ខាងក្រោយ និង​ទូរស័ព្ទ​ម៉ាក PHONE 12PRO ១​គ្រឿង ម៉ាក MI០ ១​គ្រឿង​ហើយ​បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ដក​យក​លុយ​ដុល្លារ​៣​ដុំ ដាក់​ចូល​ក្នុង​កាបូប រួច​ហុច​ឲ្យ​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា (​ចុះ​ទៅ​) ពេល​ជន​រង​គ្រោះ​ក៏​ចុះ​ពីលើ​រថយន្ត គ្រាន់តែ​បែរក្រោយ​បន្តិច ស្រាប់តែ​ជនសង្ស័យ​១​ក្រុម​នោះ​បាន​នាំ​គ្នា​បើករថយន្ត​យ៉ាង​ប្រញាប់ប្រញាល់​ចេញ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ពេល​ឃើញ​សកម្មភាព​ជន​១​ក្រុម​នោះ​ធ្វើ​ដូច្នោះ ជន​រង​គ្រោះ​បាន​ដេញ​តាម​ដែរ តែ​ដេញ​មិន​ទាន់​ឡើយ​។ បន្ទាប់​មក​ជនរ​គ្រោះ​បាន​យក​លុយ​ដុល្លារ​១​កាបូប ដែល​ជន​ឆ​បោ​.​កបាន​ហុច​ឲ្យ​នោះ (៣​ម៉ឺន​ដុល្លារ​) ទៅ​មើល​ទើប​ដឹង​ថា ជា​លុយ​ក្លែងក្លាយ​ទាំងអស់ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​តក់ស្លុត​ស្ទើរតែ​គាំងបេះដូង​ទៅ​ហើយ​។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ជ្រៅ បាន​ធ្វើការ​ដុតដៃដុតជើង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ក្រុង​-​ខេត្ត តាម​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​មុខសញ្ញា​ឆ​បោ​.​ក​នោះ រួច​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ