ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី? បុរស​ម្នាក់​លោ​.​ត​ចុះពីលើផ្ទះ រួច​ឡើង​រថយន្ត​ទៅ​បាត់ បន្សល់​ទុក​ដំណក់​ឈា​.​ម​មុខ​ផ្ទះ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បាត់ដំបង

មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ថា មាន​បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន

ខេត្តបាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ថា មាន​បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​លោ​.​ត​ចុះពីលើផ្ទះ​ល្វែង​ជាន់​ទី​១ នៅ​ក្នុង «​បុរី​រំចេក​» ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង នៅ​វេលា​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ នឹង​មាន​រថយន្ត​មួយ​គ្រឿង​បាន​ទៅ​ដឹក​ជម្លៀស​បុរស​រូប​នោះ​ចេញ​ភ្លាម​ៗ​ពី​កន្លែង​កើតហេតុ ដោយ​បន្សល់​ទុក​តែ​ស្លាកស្នាម​ឈា​.​ម​ប៉ុន្មាន​ដំណក់​នៅ​លើ​ការ៉ូ និង​បក្សពួក​ចំនួន​០៥​នាក់ រាប់​ទាំង​ស្ត្រី​អ្នកបកប្រែ​ម្នាក់​ផង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍ នាំ​យក​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ ពុំ​មាន​សមត្ថកិច្ច​ដឹង​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ​នោះ​ទេ បើ​ទោះបីជា​កន្លែង​កើតហេតុ ស្ថិត​នៅ​ខាងកើត​ស្នងការដ្ឋាន​ខេត្ត ចម្ងាយ​ប្រមាណ​​៣០០​ម៉ែត្រ​ក្ដី​។ លុះ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ទើប​មានការ​ភ្ញាក់ផ្អើល និង​ជ្រាប​ព័ត៌មាន​នេះ​ដល់​សមត្ថកិច្ច ក្រោយ​ពី​មានការ​ខ្សិ​ប​ខ្សៀវ​សួរនាំ​ត​ៗ​គ្នា​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ គេ​ឃើញ​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ប៉ុន្មាន​នាក់ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​ព័ត៌មាន តែ​គេ​ពុំ​ឃើញ​វត្តមាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​ខេត្ត​ចុះ​ទៅ​កាន់​ទីនោះ​ទេ​។ ហើយ​នៅ​កន្លែង​កើតហេតុ ពុំ​មាន​ប្រភព​ណា​ជាក់លាក់​ទេ តែ​គេ​ឃើញ​មាន​ស្លាកស្នាម​ឈា​.​ម​ប៉ុន្មាន​ដំណក់​បន្សល់​ទុក​លើ​ឥដ្ឋការ៉ូ​ខាង​មុខ​ផ្ទះល្វែង ដែល​ពួក​ចិន​ជួល​ស្នាក់​នៅ (​កន្លែង​កើតហេតុ​)។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​ទីនោះ ដែល​មាន​មន្ត្រី​អន្តោប្រវេសន៍​កំពុង​សួរនាំ​បឋម​ផង គេ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករា គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​លោ​.​ត​ចុះពីលើផ្ទះ​ល្វែង​ជាន់​ទី​១​។ ប៉ុន្តែ​គេ​មិនដឹង​ថា តើ​ជនជាតិ​ចិន​ម្នាក់​នោះ​មានរឿង​អ្វី​កើតឡើង​ទេ? ខណៈ​បក្សពួក​គេ​ប៉ុន្មាន​នាក់​ទៀត បាន​និង​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ​ដែរ​។ គេ​មិន​បានដឹង​ថា តើ​ជន​នោះ​រង​របួស​បែប​ណា? ស្រាប់តែ​បន្តិច​ក្រោយមក គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ដែល​គេ​មិន​ចាំ​ម៉ាក បាន​មក​ដឹក​បុរស​រូប​នោះ​ចាក​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​មួយ​ក្រុម​នោះ មាន​ទាំង​ស្ត្រី​ជា​អ្នកបកប្រែ​ម្នាក់​ផង បាន​ជួល​ផ្ទះ​នោះ​ស្នាក់​នៅ និង​ជិះ​សុទ្ធតែ​រថយន្ត​ទំនើប​ៗ​ចេញចូល​យ៉ាង​ស្ងាត់ស្ងៀម​ពុំដែល​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ក្បែរ​ខាង​ឡើយ​។ ហើយ​នៅ​កន្លែង​កើតហេតុ ពេល​មន្ត្រី​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ចុះ​ទៅ​ដល់ ក្រុម​ចិន​ទាំងនោះ​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ឲ្យ​ចេញ​ក្រៅ ដើម្បី​សួរនាំ​។

ជាក់ស្ដែង​ពួក​គេ​មាន​គ្នា​ចំនួន​០៥​នាក់ រាប់​ទាំង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ជា​អ្នកបកប្រែ​ផង តែបើ​រាប់​ទាំង​ជន​ម្នាក់​ដែល​លោ​.​ត​ចុះពីលើផ្ទះ​ទៀត គឺ​ពួក​គេ​មាន​គ្នា​ចំនួន​០៦​នាក់​។ ហើយ​នៅ​ខាង​មុខ​ផ្ទះ​គេ​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ដែល​ក្រុម​ចិន​នេះ​ជិះ គឺ​រថយន្ត​ម៉ាក​TOYOTA ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2-BP-6613 តែ​ពុំ​មាន​នរណា​បានដឹង​ថា តើ​ជនជាតិ​កឺ​កឺ​មួយ​ក្រុម​នេះ ធ្វើ​ការងារ​អ្វី មានមុខ​របរ​អ្វី​ទេ?​។

ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​មន្ត្រី​អន្តោប្រវេសន៍ បាន​និយាយ​ថា គេ​បាន​ត្រួតពិនិត្យ​ជាបឋម​ទៅ​លើ​ក្រុម​ជនជាតិ​ចិន​នោះ ពាក់ព័ន្ធ​នឹង​ឯកសារ ឬ​លិខិត​ស្នាម​នានា តែ​ពួក​គេ​ហាក់​ពុំ​មាន​ឯកសារ​អ្វី​ត្រឹមត្រូវ​ទេ​។ ដោយឡែក​បើ​និយាយ​ពី​ម្ចាស់ផ្ទះ​ជួល​វិញ ទំនង​ក៏​មិន​បាន​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​សមត្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​តាម​ច្បាប់ទម្លាប់​ដែរ នៅ​ពេល​ជួល​ផ្ទះ​ឲ្យ​ក្រុម​ជនជាតិ​ចិន​នេះ​ស្នាក់​នៅ លុះ​ពេល​មាន​បញ្ហា​កើតឡើង ទើប​មានការ​ភ្ញាក់ផ្អើល​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្ដី ក្រោយ​ពី​ត្រួតពិនិត្យ និង​សាកសួរ​ព័ត៌មាន​បឋម​នៅ​កន្លែង​កើតហេតុ លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍ នាំ​ខ្លួន​ក្រុម​ជនជាតិ​ចិន​ចំនួន​០៤​នាក់ និង​ស្ត្រី​អ្នកបកប្រែ​ម្នាក់ រួម​ទាំង​រថយន្ត​មួយ​គ្រឿង​ផង យក​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ ប៉ុន្តែ​គេ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​ដំណក់​ឈា​.​ម ឬ​ស្លាកស្នាម​ផ្សេង​ៗ​នៅ​កន្លែង​កើតហេតុ ឬ​ក៏​ត្រួតពិនិត្យ​ក្នុងផ្ទះ​ស្នាក់​នៅ​របស់​ក្រុម​ជនជាតិ​ចិន​នោះ​ទេ ដើម្បី​ស្វែងរក​មូលហេតុ​ដែល​ជនជាតិ​ចិន​ម្នាក់​លោ​.​ត​ចុះពីលើផ្ទះ រួច​រត់គេច​ខ្លួន​បាត់​តាម​រយៈ​រថយន្ត​មួយ​គ្រឿង​ទៅ​ដឹក​ជម្លៀស​ចេញ​ទាំង​កណ្ដាលអធ្រាត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ