ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​តូប​លក់ដូរ​​ក្នុង​​ផ្សារ​ពួក​ ខូចខាត​​អស់​ជិត​១០ ម៉ឺន​ដុល្លារ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​​មានករណី​ទុស្សេ​ខ្សែភ្លើង​ បណ្តាល​ឱ្យ​ឆេះ​តូបលក់ដូរ​​​​អស់​ចំនួន​​​៦តូប​ទាំង​ស្រុង ក្នុងផ្សារពួក និង​សរុប​ជាទឹកប្រាក់​អស់​ប្រមាណ​ជា​៨៥.០០០​ម៉ឺន​ដុល្លារ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ខេត្តសៀមរាប​។ ​ហេតុការណ៍​​ខាងលើនេះ​បានបង្ក​ការភ្ញាក់​ផ្អើល​កើតឡើងកាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា…

ខេត្ត​សៀម​រា​ប ៖ ​​មានករណី​ទុស្សេ​ខ្សែភ្លើង​ បណ្តាល​ឱ្យ​ឆេះ​តូបលក់ដូរ​​​​អស់​ចំនួន​​​៦តូប​ទាំង​ស្រុង ក្នុងផ្សារពួក និង​សរុប​ជាទឹកប្រាក់​អស់​ប្រមាណ​ជា​៨៥.០០០​ម៉ឺន​ដុល្លារ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ខេត្តសៀមរាប​។

​ហេតុការណ៍​​ខាងលើនេះ​បានបង្ក​ការភ្ញាក់​ផ្អើល​កើតឡើងកាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០២៣ នៅ​ចំណុច​ក្នុងផ្សារ​ពួក ស្ថិត​ក្នុងភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​​ឱ្យ​ដឹងកាលពី​​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០២៣ ​ម្សិលមិញនេះ​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​កម្ម​សិ​ទ្ឋិ​តូប​លក់ចំ​នួន៦តូប សរុបការ​ខូចខាត ស្មើ​ទឹកប្រាក់​ប្រហែល៨៥.០០០ដុល្លារ​ ករណីទុ​ស្សេ​ខ្សែភ្លើង​នេះ​ចេញពី​តូប​លេខ​២​។​

លោក​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​តូប​លក់ដូរ​អស់​ចំនួន​៦​តូប​នៅ​ផ្សារ​ពួក​ រួម​មាន ​តូប​ទី​១-ម្ចាស់​ឈ្មោះ លឿម ស្រី​លឹ​ក ភេទ​ស្រី អាយុ​៤២​ឆ្នាំ (​អ៊ុតសក់​និង​លក់​ចាប់ហួយ​) នៅ​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ការ​ខូចខាតសរុបអស់​​១ម៉ឺន​ដុល្លារ​ ​តូប​ទី​២ និង តូប​ទី​៣-ម្ចាស់​ឈ្មោះ ធឿ​ង ម៉ា​ឡា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​លក់​ចាប់​ហួយ​) ការ​ខូចខាត​សរុប​១៥.០០០ដុល្លារ​ ​តូប​ទី​៤-ម្ចាស់​ឈ្មោះ ឡុ​ង បឿ​ត ភេទ​ស្រី អាយុ (​លក់​ចាប់ហួយ​) នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប ការ​ខូចខាត សរុប​អស់ ២ម៉ឺនដុល្លារ​ ។

​តូប​ទី​៥-ម្ចាស់​ឈ្មោះ និ​វ គិ​ម​សួរ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​លក់​ចាប់ហួយ​) នៅ​ភូមិ​គោក​ស្រម៉ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀម រាប ការ​ខូចខាតសរុប​១ម៉ឺនដុល្លារ​ និង​​តូប​ទី​៦-ម្ចាស់​ឈ្មោះ ដាំ សុ​ទ្ឋា​រស់ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ (​លក់​ចាប់ហួយ​និង​បន្លែ​) នៅ​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ការ​ខូចខាតសរុប​អស់​​៣ម៉ឺនដុល្លារ ។​

ករណី​ឆេះ​ខាងលើ​​នេះ​បណ្តាល​ឱ្យ​ឆេះ​ខូច​ខាត​តូប​ទាំងស្រុងអស់​​ចំនួន៦​តូប​ជាប់​ៗ​គ្នា ត្រង់​ចំណុច​ទិស​ខាងជើង​-​ជ្រុង​ខាងកើត​នៃ​ផ្សារ​ ។ ខណៈពេល​កំពុង​កើតហេតុ ប្រជា​ពល​រដ្ឋ និង​បុគ្គលិក​គ្រប់គ្រង​ផ្សារ​ពួក បាន​ប្រើប្រាស់​ភ្ជាប់​ទុ​យ​យោ​ទឹក​ស្អាត ជួយ​ពន្លត់ ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្រុក​ពួក បាន​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​បាន​ភ្លាម​ៗ ។ ក្នុង​នោះ​ដែរ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ សរុប៤​គ្រឿង រួម​មាន​ ១-​រថយន្ត​របស់​អ​ធិការ​​ដ្ឋា​ន ស្រុក​ពួកចំ​នួ​1​គ្រឿង​ ​២-​រថយន្ត​របស់​ស្នងការដ្ឋាន​-​ខេត្ត ចំនួន​១ គ្រឿង ​៣-​រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​​ចំនួន ១ គ្រឿង និង​៤-​រថយន្ត​របស់​អ​ធិការ​​ដ្ឋា​ន ស្រុក​ក្រឡាញ់ ចំនួន​១​គ្រឿង​ ។ ​ប្រើប្រាស់​ទឹក​អស់​៧​រថយន្ត ហើយ​ភ្លើង​ត្រូវ​បាន​រលត់​​អស់​ទាំងស្រុង​នៅ​ម៉ោង​២​និង​៣០​នាទីថ្ងៃខែ​ឆ្នាំ​ដដែល​។

លោកបាន​បញ្ជាក់​ទៀត​ថា ក្នុង​ហេតុការ​ណ៍អគ្គិភ័យ​ឆេះ​ផ្សារ​ពួក​ទាំង​យប់​នោះ​ដែរ លោក​បានឱ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក និង​កម្លាំង​ការិយាល័យ​អគ្គី​ភ័យ​ស្នងការ​ខេត្ត ចុះ​ពិនិត្យ​ស្រាវជ្រាវ​ និង​​វាយតម្លៃ សន្និដ្ឋាន បាន​ថា​ មូលហេតុ​នៃ​ការ​ឆេះ​នោះ​ គឺ​បណ្ដាល​មក​ពីទុ​​ស្សេ​ខ្សែភ្លើង​នៅ​ចំណុច​តូប​សម្គាល់​លេខ ២ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ