ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ និងភរិយា ស្ម័គ្រចិត្ត ប្រគល់​ដី និងផ្ទះ ដែលខ្លួនរស់នៅ ជូន​រដ្ឋវិញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក គង់ គាំ និងភរិយា សៀក អយ បានផ្តិតមេដៃ លើលិខិត​ នៅថ្ងៃទី១២…

ភ្នំពេញ៖ លោក គង់ គាំ និងភរិយា សៀក អយ បានផ្តិតមេដៃ លើលិខិត​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយស្ម័គ្រចិត្តប្រគល់ដី ដែល​លោក និងភរិយា កំពុងរស់នៅ ស្ថិតនៅក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជូន​រដ្ឋវិញ​។

ក្នុងលិខិតជម្រាបជូន​លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ លើកឡើងថា «ដោយរូបខ្ញុំបាទ មានការឆ្គាំឆ្គង និងយល់​មិនបានអស់អំពី​បែបបទនៃការសុំ​កាន់កាប់​នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់​ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្ត​ជូនមករដ្ឋវិញ»។​

លោក គង់ គាំ បន្តថា «ខ្ញុំ​បាទ សូមផ្តិតមេដៃទទួល​ខុសត្រូវអំពីការសម្រេចរបស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូម​អរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង​ទាំងនេះរបស់ខ្ញុំបាទ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ