ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកសំបុត្រ «​កូនស្រី​ម្នាក់​នេះ​​ខុស​ច្រើន​ណាស់ កូន​សុំទោសម៉ែ ​កុំ​តាមរ​កកូន​អី កូន​មិនល្អ​ទេ​»

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យុវតី​ជា​សិស្សសាលា​ម្នាក់ បាន​បង្ក​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង ព្រោះតែ​នាង​បាន​រត់​ចេញពីផ្ទះ​បន្សល់​ទុក​សំបុត្រ​មួយ​ច្បាប់​ប៉ុណ្ណោះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ កក្កដា ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

អធិការ​ក្រុង​សែន​មនោ​រម្យ លោក​កាន់ ពេញ បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​សៅ រិ​ទ្ធ និង​ឈ្មោះ​សួន ស៊ី​ថា ជា​ឪពុក​ម្តាយ​ក្មេង​ស្រី លោក​ក៏​បាន​ជូនដំណឹង​បន្ត​ទៅ​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ទូ​ទាំង​ខេត្ត ដើម្បី​ចុះ​អន្ត​រាគ​គម​ន៍ ។ លោក​ថា យុវតី​ដែល​រត់​ចេញពីផ្ទះ​ឈ្មោះ​ហុច ស្រី​ពៅ អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ។

ក្រោយ​ការ​សាកសួរ​ឪពុក​ម្តាយ​ថា មិន​មានការ​ស្តីបន្ទោស​លើ​កូនស្រី ឬ​មាន​បញ្ហា​អ្វី​ជាមួយ​កូន​នោះ​ទេ ប៉ុន្តែ​ក្រោយ​រត់​ចេញ​នោះ​កូនស្រី បាន​បន្សល់​ទុក​សំបុត្រ​មួយ​ច្បាប់​ដែល​បាន​សរសេរ​ថា «​កូនស្រី​ម្នាក់​នេះ​ខុស​ច្រើន​ណាស់ កូន​សូមទោស ម៉ែ​កុំ​តាមរ​កកូន​អី កូន​មិនល្អ​ទេ​» ។ នៅ​ក្នុង​ឃ្លា​ចុង​ក្រោយ​នៃ​សំបុត្រ​បញ្ជាក់​ថា «​ថ្ងៃ​ណាមួយ កូន​នឹង​មក​លេង​ម៉ែ​» ។

ទោះជា​យ៉ាងណា មក​ដល់​ថ្ងៃ​ទី​១១ កក្កដា នេះ យុវតី​ដែល​រត់​ចេញពីផ្ទះ សមត្ថកិច្ច​និង​ក្រុម​គ្រួសារ នៅ​មិន​ទាន់​មាន​តម្រុយ​នៅ​ឡើយ​​ទេ ។