ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​បោះ​កាក់​ចូល​ម៉ា​សីុន​យន្តហោះ
ស្ត្រី​ចំណាស់​ម្នាក់​ជាដើម​ហេតុ​ធ្វើ​ឱ្យជើង​ហោះហើរ​មួយ​នៅ​ក្រុង​សៀង​ហៃ​យឺតយ៉ាវ ក្រោយ​ពី​បោះ​កាក់​ចូល​ម៉ា​សីុន ធ្វើ​ឱ្យ​អាកាសយានិក​ចុះ​ចត​បន្ទាន់ ។

២-​ត្រី​សាល​ម៉ុង​នៅ​អា​ត្ល​ង់​ទិ​ក​ជិត​ផុត​ពូជ

១-​បោះ​កាក់​ចូល​ម៉ា​សីុន​យន្តហោះ
ស្ត្រី​ចំណាស់​ម្នាក់​ជាដើម​ហេតុ​ធ្វើ​ឱ្យជើង​ហោះហើរ​មួយ​នៅ​ក្រុង​សៀង​ហៃ​យឺតយ៉ាវ ក្រោយ​ពី​បោះ​កាក់​ចូល​ម៉ា​សីុន ធ្វើ​ឱ្យ​អាកាសយានិក​ចុះ​ចត​បន្ទាន់ ។

២-​ត្រី​សាល​ម៉ុង​នៅ​អា​ត្ល​ង់​ទិ​ក​ជិត​ផុត​ពូជ
បច្ចុប្បន្ន​ត្រី​សាល​ម៉ុង​កំពុង​ជិត​ផុត​ពូជ​នៅ​តំបន់​អា​ត្ល​ង់​ទិ​ក ។ កាលពី​ឆ្នាំ​២០១៦​នៅ​សល់​តិច​ជាង​៥០០.០០០​ក្បាល ដោយ​ធ្លាក់​ចុះ​ប្រហែល​២៧%​កាលពី​ឆ្នាំ​២០១៥ ។

៣-​លាក់​បង្កង​ប៉ាក​ក្នុង​វ៉ា​លី​ស​ធ្វើ​ដំណើរ
បង្កង​ប៉ាក​មួយ​ក្បាល​ស្ថិត​នៅ​ក្នុង​វ៉ា​លី​ស​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ក្រុង​បូ​ស្តុ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដើម្បី​យក​ទៅ​ចិញ្ចឹម ប៉ុន្តែ​ត្រូវ​គយ​ឆែក​ឃើញ ។

៤-​កង់​ឈប់​ចត​គ្មាន​សណ្តាប់ធ្នាប់​ត្រូវ​អាជ្ញាធរ​ចិន​ចាប់
កង់​ជា​ច្រើន​ពាន់​គ្រឿង​ដាក់​តម្រៀប​នៅ​ទីលាន​មួយ ព្រោះ​ជា​កង់​ចត​ដោយ​ខុសច្បាប់ ត្រូវ​អាជ្ញាធរ​ចាប់​យក​ទៅ​គរ​ទុក​ចោល នៅ​ក្រុង​ហាង​ចូ​វ ប្រទេស​ចិន ។

៥-​ជនភៀសខ្លួន​ស្លាប់​នៅ​វាល​ខ្សាច់​ចំនួន​៥១​នាក់
ជនភៀសខ្លួន​អាហ្វ្រិក​ខាងលិច​ប្រហែល​៥១​នាក់ ស្លាប់​នៅ​វាល​ខ្សាច់​សាហា​រ៉ា ប្រទេស​នី​ហ្សេ ដោយសារ​ខ្វះ​ម្ហូបអាហារ និង​ទឹក ខណៈ​ពេល​ពួក​គេ​ភៀសខ្លួន​ទៅ​ប្រទេស​ទី​៣​នៅ​អឺរ៉ុប ។

៦-​ចេក​ចម្លែក​ចេញ​ផ្លែ​នៅ​កណ្តាល​ដើម
អ្នកក្រុង​ឡាំ​ពូន ប្រទេស​ថៃ នាំ​គ្នា​អុជ​ធូប​នៅ​ដើម​ចេក​ចម្លែក​ដែល​ចេញ​ត្រយូង​កណ្តាល​ដើម ដោយ​មាន​៤​ស្និត​ចំនួន​៤៨​ផ្លែ ដើម្បី​សុំ​លេខ​ឆ្នោត ។

៧-​ខ្មោច​បា​ឡែ​ន​ទើរ​នៅ​តំបន់ឆ្នេរ​ខេត្ត​ភូ​កេ​ត
ខ្មោច​ត្រី​បា​ឡែ​ន​ដ៏​ធំ​មួយរ​សាត់អណ្តែត​ទើរ​លើ​ឆ្នេរ​ក្នុង​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​ដោយ​សន្និដ្ឋាន​ថា វា​ងាប់​រយៈពេល​៧​ថ្ងៃ​មក​ហើយ ។ អាជ្ញាធរ​ថៃ​កំពុង​ពិនិត្យ​រក​មើល​មូលហេតុ ។

៨-​យន្តហោះ​ផ្ទុះ​កង់​ក្នុង​ពេល​ចុះ​ចត​នៅ​អេ​ស្ប៉ា​ញ
យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​«Jet2»​ពី​ក្រុង​មេន​ឆេ​ស្ទ័​រ​របស់​អង់គ្លេស​ទៅ​ក្រុង​Tenerife​ប្រទេស​អេ​ស្ប៉ា​ញ បាន​ផ្ទុះ​កង់ ខណៈ​ពេល​ចុះ​ចត តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​របួស​ទេ ។

៩-​ស្រី​តែង​តួ​ជា​ប្រុស​ពពោះ​ជំនួស​ប្រពន្ធ
នារី​តែង​តួ​ជា​ប្តី​បាន​ពពោះ​ជំនួស​ប្រពន្ធ​ជា​ស្ត្រីភេទ​ដូច​គ្នា បច្ចុប្បន្ន​ពួក​គេ​កំពុង​ត្រៀម​សម្រាលកូន​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ នៅ​ប្រទេស​ថៃ ។

១០-​បារាំង​ចាប់ខ្លួន​ជនល្មើស​ដែល​បើករថយន្ត​បុក​មនុស្ស​នៅ​ខាងក្រៅ​វិហារ​ក្រុងប៉ារីស
ប៉ូលិស​បារាំង​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពីព្យាយាម​បើករថយន្ត​ចូល​ទៅ​ហ្វូង​មនុស្ស​នៅ​ផ្នែក​ខាង​មុខ​វិហារ​មួយ​នៅ​ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ក្រុងប៉ារីស កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ៕